ព័ត៌មានអន្ដរជាតិ
ស្ត្រី ចិន មានអាយុដល់ទៅ១១០ឆ្នាំ ដោយសារតែទម្លាប់សាមញ្ញ ៤ យ៉ាង ធ្វើប្រចាំថ្ងៃ
អាថ៌កំបាំងនៃអាយុវែងរបស់ជីដូនចិន គឺជាគន្លឹះរក្សា និងពន្យារអាយុវែង ដែលអ្នករាល់គ្នាអាចរៀនបាន។ យោងតាមសារព័ត៌មាន Toutiao លោកយាយ Ha Tu មានអាយុ ១១០ ឆ្នាំ ធ្លាប់ជាតារាអាយុវែងប្រចាំនៅទីក្រុង Xiamen ខេត្ត Fujian។
ក្នុងវ័យដ៏កម្រ ស្ត្រីចំណាស់ម្នាក់នេះ នៅតែមានការប្រុងប្រយ័ត្នខ្ពស់ មានសុខភាពល្អ និងតែងតែជួយកូនៗធ្វើម្ហូបជាពិសេសគាត់ថែមទាំងសម្អាតផ្ទះជារៀងរាល់ថ្ងៃ ធ្វើឲ្យមនុស្សជាច្រើនភ្ញាក់ផ្អើលដោយសារតែគាត់មានកម្លាំងពលាំងមាំមួនជាងមនុស្សដទៃ។
នៅពេលសួរអំពីអាថ៌កំបាំងនៃអាយុវែងរបស់គាត់ លោកយាយ Ha Tu បាននិយាយថា វិធីសាស្រ្តរបស់ខ្ញុំគឺទម្លាប់ ៤យ៉ាង ដែលខ្ញុំអនុវត្តជាប្រចាំក្នុងរយៈពេលជាច្រើនឆ្នាំ។
ទី១ ចូលគេងឲ្យបានលឿន ហើយឧស្សាហ៍ហាត់ប្រាណ
តាមក្រុមគ្រួសារនិយាយថា លោកយាយមិនដែលចូលគេងយប់ជ្រៅទេ ប៉ុន្តែតែងតែចូលគេងលឿនពេក។ ជារៀងរាល់ព្រឹក គាត់តែងតែក្រោកពីព្រលឹម សម្អាតខ្លួន និងចាប់ផ្តើមធ្វើលំហាត់ប្រាណ។ លំហាត់ប្រាណដែលគាត់បានជ្រើសរើសគឺ សម្អាតផ្ទះ ទៅផ្សារ ដើម្បីទិញម្ហូបធ្វើម្ហូប។
លោកយាយ Ha Tu បាននិយាយថា «ខ្ញុំចាត់ទុកការសម្អាតទីធ្លាជាលំហាត់ប្រាណ ដូច្នេះខ្ញុំមិនមានអារម្មណ៍នឿយហត់ទេ។ ផ្សារក៏ជាកន្លែងដែលខ្ញុំចូលចិត្តទៅខ្លាំងបំផុត ខ្ញុំអាចដើររើសអាហារស្រស់ៗធ្វើម្ហូបសម្រាប់គ្រួសារទាំងមូល»។
អ្នកជំនាញសុខភាពក៏និយាយដែរថា ការធ្វើលំហាត់ប្រាណដោយឧស្សាហ៍ព្យាយាម គឺជាលំហាត់ដ៏ល្អមួយសម្រាប់មនុស្សចាស់ ដែលនាំមកនូវអត្ថប្រយោជន៍មាសដល់សុខភាពផ្លូវចិត្ត និងរាងកាយ។ ការធ្វើលំហាត់ប្រាណជាទៀងទាត់អាចជួយបង្កើនសមត្ថភាពរបស់រាងកាយក្នុងការទប់ទល់នឹងមេរោគ ចៀសវាងការកើតឡើងនៃជំងឺ និងអាចជួយពន្យារភាពចាស់ផងដែរ។ ដូច្នេះហើយ ប្រសិនបើមនុស្សចង់មានសុខភាពល្អ និងអាយុវែង គួរធ្វើសកម្មភាព ឬហាត់ប្រាណឲ្យបានទៀងទាត់ជារៀងរាល់ថ្ងៃ។
ទី២ ធ្វើការ និងសម្រាកឲ្យបានត្រឹមត្រូវ
ក្រៅពីជួយកូន និងចៅៗក្នុងកិច្ចការផ្ទះមួយចំនួន លោកយាយក៏ដើររើសអេតចាយទៅលក់យកប្រាក់ រួចទិញស្ករគ្រាប់ឲ្យក្មេងៗនៅក្បែរផ្ទះ។ សម្រាប់ស្ត្រីអាយុ ១១០ ឆ្នាំរូបនេះ ការងារនេះគឺជាសេចក្តីរីករាយក្នុងវ័យចាស់ ដូច្នេះគាត់នឹងមិនបង្ខំខ្លួនឯងឲ្យធ្វើការខ្លាំងពេកនោះទេ។ នៅពេលដែលគាត់មានអារម្មណ៍អស់កម្លាំង គាត់នឹងសម្រាកភ្លាមៗ។
លើសពីនេះ បន្ទាប់ពីអាហារថ្ងៃត្រង់ជារៀងរាល់ថ្ងៃ លោកយាយតែងតែសម្រាកអាហារថ្ងៃត្រង់ពីកន្លះម៉ោងទៅមួយម៉ោងមុនពេលចាប់ផ្ដើមធ្វើការ ហើយនៅពេលរសៀលគាត់តែងតែចូលគេងពីព្រលឹមដើម្បីសម្រាក និងបញ្ចូលថាមពលឡើងវិញសម្រាប់ថ្ងៃបន្ទាប់។ ចំណែកឯពេលទំនេរ ស្ត្រីចំណាស់រូបនេះតែងតែចេញទៅសួរសុខទុក្ខញាតិមិត្តក្រៅផ្ទះដើម្បីបង្កើនឲ្យខ្លួនឯងមានស្នាមញញឹមច្រើនៗ។ឮ
ទី៣ ញ៉ាំតិចៗ
កូនៗនិងចៅៗបាននិយាយដូចៗគ្នាថា ដោយសារលោកយាយចាស់ជរា គ្រួសារតែងតែទិញសាច់ល្អៗឲ្យគាត់ពិសា ប៉ុន្តែជាធម្មតាគាត់មិនសូវបានហូបច្រើនទេ។ ផ្ទុយទៅវិញ គាត់ចូលចិត្តញ៉ាំត្រី បន្លែ និងបបរប្រភេទផ្សេងៗ។ ទាំងនេះសុទ្ធតែជាអាហារដែលមានជីវជាតិ ប៉ុន្តែមានប្រយោជន៍ ដើម្បីជួយឲ្យរាងកាយមានថាមពលឡើងវិញ និងរក្សាសុខភាព។យ៉ាងណា ទាំងនេះក៏ជាវិធីសាស្រ្តនៃការញ៉ាំអាហារដែលផ្តល់សុខភាពល្អត្រូវបានណែនាំដោយអ្នកជំនាញជាច្រើនដើម្បីបញ្ចូលក្នុងមុខម្ហូបប្រចាំសប្តាហ៍។ ការសិក្សាជាច្រើនក៏បង្ហាញផងដែរថា ការរក្សារបបអាហារដែលមានសុខភាពល្អជាមួយនឹងអាហារជាច្រើនដូចជាត្រី ឬបន្លែនឹងនាំមកនូវអត្ថប្រយោជន៍ជាច្រើនដល់សុខភាព។ យោងតាមមជ្ឈមណ្ឌលគ្រប់គ្រង និងការពារជំងឺរបស់សហរដ្ឋអាមេរិក (CDC) របបអាហារដែលមានសុខភាពល្អនឹងនាំមកនូវអត្ថប្រយោជន៍ជាច្រើនដល់សុខភាព ចាប់ពីជំនួយប្រព័ន្ធភាពស៊ាំ ការពារការធាត់ ជំងឺទឹកនោមផ្អែមប្រភេទទី២ និងជំងឺសរសៃឈាមបេះដូង ប្រភេទមួយចំនួននៃជំងឺមហារីក អាយុសង្ឃឹមរស់នឹងកាន់តែច្រើន ប្រសិនបើអ្នកចាប់ផ្តើមទទួលទានអាហារដែលមានសុខភាពល្អឲ្យបានឆាប់តាមដែលអាចធ្វើទៅបាន។
ទី៤ រស់នៅដោយសប្បាយរីករាយ មិនខឹងច្រឡោតនូវរឿងគ្មានបានការ
អាថ៌កំបាំងមួយទៀតដើម្បីអាយុយឺនយូររបស់លោកយាយ Ha Tu គឺការរស់នៅប្រកបដោយសុភមង្គល និងសុខដុមរមនាជាមួយមនុស្សគ្រប់គ្នា។ នៅក្នុងក្រសែភ្នែករបស់កូនៗ ចៅៗ និងអ្នកជិតខាង ស្ត្រីចំណាស់ម្នាក់នេះ ទោះបីជាគាត់មានវ័យចាស់ក៏ដោយ ក៏តែងតែពោរពេញដោយថាមពលសុទិដ្ឋិនិយម។ បើតាមក្រុមគ្រួសារ លោកយាយា មិនដែលខឹងនរណាម្នាក់ឡើយ។ ទោះបីជីវិតជួបបញ្ហាច្រើនក៏ដោយ ក៏លោកមិនត្អូញត្អែរអ្វីទាំងអស់ ប៉ុន្តែលោកតែងតែរក្សាអាកប្បកិរិយាវិជ្ជមាននោះចំពោះមនុស្សគ្រប់គ្នា។ មាគ៌ាជីវិតនេះមិនត្រឹមតែជួយឲ្យគាត់ជួបការលំបាកកាន់តែទន់ភ្លន់ប៉ុណ្ណោះទេ ថែមទាំងជួយឲ្យមានអាយុវែងទៀតផង។
ដោយឡែក យើងតាមអ្នកស្រាវជ្រាវក៏បានបង្ហាញឲ្យឃើញថា អាកប្បកិរិយាសុទិដ្ឋិនិយមអាចប៉ះពាល់ដល់មុខងារជីវសាស្ត្ររបស់មនុស្សដោយផ្ទាល់។ ការសិក្សាជាច្រើនក៏បង្ហាញដែរថា អ្នកសុទិដ្ឋិនិយមមានហានិភ័យទាបនៃការស្លាប់ដោយសារជំងឺធំៗមួយចំនួន រួមទាំងជំងឺមហារីក ជំងឺបេះដូង ជំងឺដាច់សរសៃឈាមខួរក្បាល និងជំងឺផ្លូវដង្ហើម ជាងអ្នកទុទិដ្ឋិនិយម។ អ្នកជំនាញជាច្រើនក៏ជឿថា ចិត្តគំនិតដែលមានតុល្យភាព និងស្ថិរភាព គឺជាមធ្យោបាយដ៏មានប្រសិទ្ធភាពក្នុងការពន្យារអាយុជីវិត។ ការរក្សាតុល្យភាពផ្លូវចិត្ត គឺជាគន្លឹះនៃសុខភាព និងភាពជាប់បានយូរ។
ដូច្នេះហើយ ប្រសិនបើអ្នកចង់ពន្យារអាយុជីវិតរបស់អ្នកដោយសុវត្ថិភាព និងសាមញ្ញបំផុត អ្នកគួរតែជ្រើសរើសរស់នៅប្រកបដោយសុភមង្គល និងសុទិដ្ឋិនិយមដូចស្ត្រីជនជាតិចិនអាយុ ១១០ឆ្នាំរូបនេះ៕
អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖មួយប្រយោគប៉ុណ្ណោះ ជួយបុរស អៀរឡង់ ឲ្យមានអាយុ ១០៨ ឆ្នាំមកដល់សព្វថ្ងៃ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ព្យុះ ពូលឡាសាន ជាមួយវិសម្ពាធទាប នឹងវិវត្តន៍ទៅជាព្យុះទី១៥ បង្កើនឥទ្ធិពលខ្លាំងដល់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ឡាវ បើកទំនប់ទឹកនៅខេត្ត Savannakhet
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ព្យុះខ្លាំង ៥ទៀត នឹងវាយប្រហារ វៀតណាម មុនដាច់ឆ្នាំ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ព្យុះកំបុងត្បូង នឹងវាយប្រហារប្រទេសថៃ នៅថ្ងៃសុក្រនេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ភ្លៀងធ្លាក់ខ្លាំងមិនធ្លាប់មានក្នុងមួយសតវត្សរ៍នៅកូរ៉េខាងត្បូង ប្រែក្លាយទីក្រុងទៅជាទន្លេ
-
ជីវិតកម្សាន្ដ១៨ ម៉ោង ago
លោក លៀក លីដា បង្ហាញការខកចិត្តចំពោះការរិះគន់របស់ Allan
-
ជីវិតកម្សាន្ដ១៩ ម៉ោង ago
Allan អះអាងថា ខ្លួនហ៊ានទទួលយកការវិនិយោគ និងប្រើថវិកាត្រឹម ៨មុឺនដុល្លារប៉ុណ្ណោះ ដើម្បីផលិតកុនគុណភាព