Connect with us

ជីវិតកម្សាន្ដ

Suga សមាជិកក្រុម BTS ត្រូវបានប៉ូលីសប្រទះឃើញ ស្រវឹងដេកដី ហើយកំពុងត្រូវបានស៊ើបអង្កេតករណីបើកបរខុសច្បាប់

បានផុស

នៅ

កាលពីថ្មីៗនេះ ផ្ទុះព័ត៌មាន ករណី Suga ដែលជាសមាជិកក្រុម BTS កំពុងតែត្រូវបាន ប៉ូលីស ធ្វើការស៊ើបអង្កេតពាក់ព័ន្ធករណីបើកបរក្នុងស្ថានភាពស្រវឹង។ យោងតាមប្រភពព័ត៌មានពី Yonhap News បានឲ្យដឹងថា តារាប្រុសរូបនេះ បានប្រើប្រាស់ យានជំនិះអគ្គិសនី ឬគេហៅថា Electric Scooter បន្ទាប់ពី​ចេញពីកន្លែងផឹកស៊ី ដោយបានទទួលទានគ្រឿងស្រវឹង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅក្នុងនោះ ប៉ូលីសនៅតំបន់ Yongsan បានកំពុងតែធ្វើការស៊ើបអង្កេតយ៉ាងម៉ត់ចត់ ក្នុងករណីរបស់ Suga ដែលបានបំពានខុសនឹងច្បាប់ចរាចរណ៍។ នៅប្រទេសកូរ៉េខាងត្បូង ម៉ូតូអគ្គិសនី ដែលគេស្គាល់ថាជាស្កូតទ័រអគ្គិសនី គឺមានសម្រាប់ជួលតែក្នុងករណីសម្រាប់អ្នកដែលមានអាជ្ញាប័ណ្ណប៉ុណ្ណោះ។ ដោយសារអត្រានៃការបង្កគ្រោះថ្នាក់ ត្រូវបានត្រួតពិនិត្យយ៉ាងតឹងរ៉ឹង ហើយត្រូវបានចាត់ទុកដោយច្បាប់ចរាចរណ៍ស្រដៀងនឹងការបើកបររថយន្តផងដែរ។

យោងតាមប៉ូលីស បានឲ្យដឹងថា Suga ត្រូវបានគេប្រទះឃើញដេកដួលនៅលើដងផ្លូវម្នាក់ឯង នៅយប់ថ្ងៃទី 6 ខែសីហា ឆ្នាំ 2024 បន្ទាប់ពីបានធ្វើសកម្មភាពបើកបរម៉ូតូអគ្គិសនី បន្ទាប់ពីផឹកស្រា។ ប៉ូលិស​ដែល​ដើរ​ល្បាត​ក្បែរ​នោះ​បាន​ចុះ​ទៅ​ជួយ​តារាប្រុសរូបនេះ ហើយ​បាន​ប្រាប់ឲ្យដឹងថា មានក្លិនស្រាយ៉ាងខ្លាំង។

បច្ចុប្បន្ននេះ Suga កំពុងបម្រើពេលវេលារបស់លោកនៅក្នុងជួរយោធាជាភ្នាក់ងារសេវាកម្មសង្គម ដែលជាធម្មតាដំណើរការតាមកាលវិភាគពីម៉ោង ៩ព្រឹក ដល់ ម៉ោង៦ ល្ងាច ហើយលោកអាចត្រឡប់ទៅផ្ទះវិញបាន។ យ៉ាងណាមិញ ផលិតកម្ម HYBE មិន​ទាន់​ចេញ​សេចក្តី​ថ្លែងការណ៍​អំពី​បញ្ហា​នេះ​នៅ​ឡើយ​ទេ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៥ នាទី មុន

​​ត្រឹម១ខែ ​​​ជប៉ុន​​​មាន​​អ្នកស្លាប់​ជាង​​១២០​នាក់​​​ដោយ​សារ​ជម្ងឺដាច់សរសៃ​ឈាម​​ខួរក្បាល​ព្រោះ​​ក្តៅខ្លាំង​

កីឡា៨ នាទី មុន

​ភ្នំពេញក្រោន ជាក្រុម​នារីដំបូង​គេនាំចូលកីឡាការិនីជប៉ុន​​ត្រៀមលីគ

ព័ត៌មានអន្ដរជាតិ១៩ នាទី មុន

វៀតណាម​រំពឹង​ពី​អតិរេកពាណិជ្ជកម្ម៩​ឆ្នាំ​ជាប់ៗ​គ្នា​ ក្នុង​ឆ្នាំ​ ២០២៤ នេះ​

កីឡា២៩ នាទី មុន

កុមារា សុខុន សីហនុត ឈ្នះ​មេដាយ​មាស​៤ សំរិទ្ធ​១​ពី​ជើង​ឯកហាប់គីដូពិភពលោក

ជីវិតកម្សាន្ដ៣៤ នាទី មុន

Suga សមាជិកក្រុម BTS ត្រូវបានប៉ូលីសប្រទះឃើញ ស្រវឹងដេកដី ហើយកំពុងត្រូវបានស៊ើបអង្កេតករណីបើកបរខុសច្បាប់

សន្តិសុខសង្គម១៧ ម៉ោង មុន

ស្ពាន​បាឡេ​ឆ្លង​កាត់​រវាង​ឃុំ​អារក្ស​ត្នោត ​ទៅ​ឃុំ​ទួល​សំបួរ ​នៃ​ស្រុក​ស្ទឹង​ត្រង់​ ត្រូវ​បាន​ទឹកជំនន់​ទឹក​ភ្លៀង​ហូរ​ច្រោះ​បាក់​ស្រុត​ហើយ

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

ទ័ពអាមេរិកនៅមជ្ឈិមបូព៌ា ប្រុងខ្លួន រងគ្រាប់មីស៊ីលបន្ថែមទៀត 

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

បាតុករបង់ក្លាដែស ឈានដល់ដុតសណ្ឋាគារសម្លាប់មនុស្សស្នាក់នៅក្នុងនោះ ១៨នាក់

សេដ្ឋកិច្ច២០ ម៉ោង មុន

សិនជូរីផ្លាហ្សា៖ ទីតាំង​សម្គាល់​ថ្មី​របស់​ភ្នំពេញ​បានបង្ហាញជាផ្លូវការ កិច្ចការរៀបចំតុបតែងហាងរបស់អាជីវករត្រូវរួសរាន់ឡើង

ព័ត៌មានជាតិ២៣ ម៉ោង មុន

ប្រជាពលរដ្ឋរស់នៅភូមិទ្រុងមាន់ សង្កាត់អូរបែកក្អម ទទួលបានផ្លូវបេតុងថ្មី២ខ្សែ  

Sokha Hotels

ព័ត៌មានពេញនិយម