Connect with us

KPT+

មានជំនាញមួយប្រភេទក្នុងខ្លួន AI មិនអាចវ៉ាដាច់បានឡើយ

បានផុស

នៅ

សកលភាវូបនីយកម្ម និងអន្តរកម្មបច្ចេកវិទ្យា ក្រៅពីនាំមកនូវទំនើបកម្ម ក៏បានបង្កើតជារឿងរំខានបន្តបន្ទាប់ ហើយទាមទារឱ្យបុគ្គលិកម្នាក់ៗត្រូវមាន​ចំណេះរួមបញ្ចូលគ្នារវាងជំនាញបច្ចេកទេស និង ជំនាញទន់។

អ្នកនិពន្ធម៉ី សន សុធារី បានលើកឡើងថា «ខ្ញុំហៅជំនាញនេះ ថាជាមនុស្ស ព្រោះវាជាវិធីដែលញាំងឱ្យបុគ្គលិកអាចធ្វើការក្នុងកម្រិតប្រាស្រ័យទាក់ទងយ៉ាងប្រសើរ មិនដូចជំនាញរឹង ឬជំនាញបច្ចេកទេស ដែលមានលក្ខណៈជាក់លាក់និងមិនបត់បែន!»

អ្នកនិពន្ធរូបនេះបានសង្កត់ធ្ងន់ថា ជំនាញទន់រួមបញ្ចូលនូវសមត្ថភាពជាច្រើន ដូចជាការជជែក ផ្តល់ព័ត៌មាន សេចក្តីពន្យល់ ការចរចា ភាពជាអ្នកដឹកនាំ លើកទឹកចិត្ត និងការគ្រប់គ្រងគុណតម្លៃ ភាពជាសហគ្រិន ការសម្របខ្លួន និងមធ្យោបាយអាចរៀនសូត្រមិនចេះធុញទ្រាន់។

ដោយសារជំនាញទាំងនេះនឹងមានតម្រូវការរឹតតែខ្ពស់ឡើងទៅអនាគត អ្នកស្រីបានខិតខំចំណាយពេលវេលាដ៏មាន​តម្លៃក្នុងការចែករំលែកដោយមិនចង់បានអ្វីមកវិញ​ ក្រៅពីមាន​បំណង​ឃើញជំនាញទាំងនេះចូលទៅបំពេញបន្ថែមដល់សមត្ថភាព​កូនខ្មែរជំនាន់ក្រោយ។

អ្នកនិពន្ធ ម៉ីសន សុធារី ​បញ្ជាក់ថា ការផ្លាស់ប្តូរវិជ្ជមាន​នូវពេលមនុស្សយើងផ្តោតទៅលើជំនាញទន់ នឹងនាំឱ្យជំនាញរឹង ត្រូវបានវាយតម្លៃ និងវាស់វែងបានយ៉ាងងាយថែមទាំងមានប្រសិទ្ធិភាពជាងមុន ។

«ការសិក្សានៅប្រទេសជឿនលឿនបង្ហាញថា មុខរបរដែលទាមទារចាំបាច់នូវជំនាញទន់នឹងកើនឡើងក្នុងអត្រា ៣.៧ ដងនៃការងារក្នុងវិស័យច្រើន ហើយសិល្បៈទំនាក់ទំនង ការជំរុញទឹកចិត្ត​ មានចំណែកយ៉ាងសំខាន់ក្នុងលក្ខខណ្ឌការងារទាំងអស់នៅឆ្នាំ ២០៣០»​។ អ្នកនិពន្ធគូសបញ្ជាក់យ៉ាងដូច្នោះ។

លោកស្រីក៏បានបញ្ចាក់បន្ថែមផងដែរថា នៅពេលដែលស្វ័យប្រវត្តិកម្មរីកចម្រើន ឬវត្តមាន​ AI មកលើទីផ្សារកាន់តែនឹងនរច្រើន ជំនាញរឹងអាចនឹងលែងប្រើបាន​ ប្រសិនយើងមិនអភិវឌ្ឍខ្លួន មានតែសមត្ថភាពសង្គម និងអារម្មណ៍ដែល ​ម៉ាស៊ីនឬ Robot ​មិន​អាច​ចម្លងជំនួសមនុស្ស​។

ជំនាញទន់ ដូចជាការងារជាក្រុម កិច្ចសហការគ្នា និងភាពធន់នឹងបញ្ហា ធ្វើឱ្យបុគ្គលិកដែលមាន​ទស្សនៈខុសៗគ្នា និងរួមចំណែកធំដុំឡើង ដល់ភាពជោគជ័យរបស់ក្រុម៕

ចុចទីនេះសម្រាប់វីដេអូពេញ៖

អ្នកនិពន្ធម៉ី សន សុធារី
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១៧ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ១៤ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ១២ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ១៤ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

Sokha Hotels

ព័ត៌មានពេញនិយម