KPT+
៤យ៉ាង កម្រមានអ្នកដឹង ពីអតីតប្រធានាធិបតីលោក NGUYEN PHU TRONG
កាលពីខែមេសាឆ្នាំ ២០១៨ រដ្ឋសភាជាតិរបស់ប្រទេសវៀតណាមបានជ្រើសរើសលោក Nguyen Phu Trong ឲ្យកាន់តំណែងជាអគ្គលេខាធិការគណបក្សសហគមន៍វៀតណាមនិងបានតែងតាំងលោកជាប្រធានាធិបតីរដ្ឋ។ ត្បិតថា លោកបានឈប់កាន់តំណែងជាប្រធានាធិបតី កាលពីឆ្នាំ២០២១ ពិតមែន ប៉ុន្តែបុរសរូបនេះរឿងរ៉ាវគួរឱ្យចាប់អារម្មណ៍ ៤ យ៉ាង មុននិងអំឡុងពេលកាន់តំណែង។
១. តួនាទីប្រធានការិយាល័យនយោបាយ

លោក Nguyen Phu Trong កើតនៅរដ្ឋធានីហាណូយ ឆ្នាំ ១៩៤៤ ក្នុងគ្រួសារកសិករ។ បន្ទាប់ពីបញ្ចប់ការសិក្សានៅសាកលវិទ្យាល័យ លោកបានធ្វើការឲ្យកាសែតកុម្មុយនិស្តដែលជាកាសែតនយោបាយអស់រយៈពេលជាច្រើនឆ្នាំ។ នៅដើមទសវត្សឆ្នាំ ១៩៩០ លោកឡើងតួនាទីជានិពន្ធនាយកនៃកាសែតបក្សកុម្មុយនិស្តវៀតណាមមួយនេះ។
ទោះបីឋានៈនេះហាក់ប្រសើរជាងមុនខ្លាំងក៏ដោយ តែបុរសរូបនេះ បានបន្តអភិវឌ្ឍខ្លួននិងរៀនសូត្រក្នុងនាមជាអ្នកសារព័ត៌មាននយោបាយវៀតណាម។
នៅឆ្នាំ ១៩៩៩ Nguyen Phu Trong ក្លាយជាសមាជិកការិយាល័យនយោបាយនៃបក្សកុម្មុយនិស្តវៀតណាម។ លោកធ្លាប់បម្រើការជាលេខាគណបក្សហាណូយមុនពេលដឹកនាំរដ្ឋសភារយៈពេល ២ អាណត្តិ។ នៅឆ្នាំ ២០១១ លោកត្រូវបានគេបោះឆ្នោតជ្រើសរើសជាអគ្គលេខាធិការនៃគណៈកម្មាធិការកណ្ដាលនៃគណបក្ស ហើយបានឈ្នះការបោះឆ្នោតម្ដងទៀតនៅឆ្នាំ ២០១៦ ។
ក្រោយក្លាយជាលេខាធិការរបស់គណបក្សនៃគណៈកម្មាធិការយោធាមជ្ឈិម និងជាប្រធានការិយាល័យនយោបាយ Nguyen Phu Trong ក្លាយជាបុរសមានឥទ្ធិពលបំផុតនៅប្រទេសវៀតណាម ក្នុងតំណែងពីរស្របពេលតែមួយ។
២. ឈ្នះតំណែងប្រធានាធិបតី ៩៩,៧៩% សំឡេង
ដោយសារ Nguyen Phu Trong ឈរជាស្ថាបត្យករដែលបង្ក្រាបអំពើពុករលួយនៅប្រទេសវៀតណាម លោកបានឈ្នះឆ្នោតជាប្រធានាធិបតីយ៉ាងភ្ល្លូកទឹកភ្លូកដី។ អគ្គលេខាធិការបក្សកុម្មុយនិស្តវៀតណាមរូបនេះ បានឈ្នះឆ្នោតដោយមានសំឡេងជំទាស់តែមួយប៉ុណ្ណោះ។
អ្នកកាសែតនៅហាណូយបានប្រៀបប្រដូចប្រធានាធិបតីថ្មីនេះ ទៅនឹងស្ថាបនិកបក្សកុម្មុយនិស្តវៀតណាមលោកហូជីមិញដែលបានទទួលមរណភាពក្នុងឆ្នាំ ១៩៦៩។ Nguyen Phu Trong មិនត្រឹមតែជាមេដឹកនាំកំពូលរបស់វៀតណាមប៉ុណ្ណោះទេ ប៉ុន្តែក៏ជាប្រមុខរដ្ឋ ព្រមទាំងជាអ្នកបង្រួបបង្រួមអំណាចនយោបាយផងដែរ។
៣. ប្រភពផ្លូវការថា លោកមានជំងឺដាច់សរសៃឈាមខួរក្បាល

នៅអំឡុងខែមេសា ឆ្នាំ ២០១៩ លោក Nguyen Phu Trong ឈប់បង្ហាញខ្លួនជាសាធារណៈ ធ្វើឲ្យប្រជាជនវៀតណាមមានការភិតភ័យគ្រប់គ្នា។ អាថ៌កំបាំងនៃការបាត់ខ្លួន ត្រូវបានបណ្តាញសង្គមសន្និដ្ឋានថា លោកអាចមានជំងឺធ្ងន់ធ្ងរ។
ប្រភពផ្លូវការបានលើកឡើងថា លោកមានជំងឺដាច់សរសៃឈាមខួរក្បាល។ ប៉ុន្តែក្រោយមកព័ត៌មានក្នុងស្រុកបានឲ្យដឹងថា ប្រធានាធិបតីរូបនេះបានជាសះស្បើយ ប៉ុន្តែលោកត្រូវពិការផ្នែកខ្លះ។ ខណៈនោះប្រព័ន្ធផ្សព្វផ្សាយសង្គមវៀតណាមបានផ្ទុះឡើងនូវការលើកទឹកចិត្តជាវិជ្ជមានសម្រាប់កំពូលមេដឹកនាំរបស់ខ្លួន។
៤. ជំរុញសហគ្រាសសេរី ដើម្បីធ្វើឲ្យសេដ្ឋកិច្ចវៀតណាមហក់ឡើង
ទោះបីជាប្រទេសវៀតណាមជាប្រទេសកុម្មុយនិស្តក៏ដោយ ក៏ប្រទេសនេះបានអនុវត្តគោលនយោបាយលើកទឹកចិត្តដល់ការរីកចម្រើនអាជីវកម្មឯកជនផងដែរ។ ក្រោមការដឹកនាំរបស់លោក Nguyen Phu Trong ប្រទេសវៀតណាមចង់សម្រេចគោលដៅមួយដែលមានអាជីវកម្មឯកជនចំនួន ១ លានអាជីវកម្ម ខណៈក្នុងឆ្នាំ ២០១៨ រដ្ឋនេះមានអាជីវកម្មឯកជនតែ ៥០ ម៉ឺនប៉ុណ្ណោះ ។
ដំណោះស្រាយមួយដែលត្រូវបានស្នើឡើងដោយសភាពាណិជ្ជកម្មនិងឧស្សាហកម្មវៀតណាមគឺលុបបំបាត់ឧបសគ្គលើវិស័យសេដ្ឋកិច្ចក្រៅផ្លូវការ ដើម្បីឲ្យម្ចាស់អាជីវកម្មបានទទួលហិរញ្ញប្បទាន និងអាចបំពេញតម្រូវការជាមូលដ្ឋានរបស់ពួកគេ។
គោលនយោបាយថ្មីនេះបានលើកទឹកចិត្តដល់ការរីកចម្រើននៃការចាប់ផ្ដើមអាជីវកម្មរបស់និស្សិតបញ្ចប់ការសិក្សានៅមហាវិទ្យាល័យវ័យក្មេងដែលទើបចេញពីសាកលវិទ្យាល័យផងដែរ៕
ប្រែសម្រួល៖ សន្យា
ប្រភព៖ TREASURY VAULT
ចុចអាន៖ ខ្សែជីវិតដំបូង លោក Yoon Suk-yeol មុនក្លាយជាប្រធានាធិបតីជាប់ឆ្នោត របស់កូរ៉េខាងត្បូង

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ