៤យ៉ាងកម្រមានអ្នកដឹង ពីលោកប្រធានាធិបតីវៀតណាម NGUYEN PHU TRONG – Kampuchea Thmey Daily
Connect with us

KPT+

៤យ៉ាងកម្រមានអ្នកដឹង ពីលោកប្រធានាធិបតីវៀតណាម NGUYEN PHU TRONG

Published

on

កាល​ពី​ខែ​មេសា​ឆ្នាំ ២០១៨ រដ្ឋសភា​ជាតិ​របស់​ប្រទេស​វៀតណាម​បាន​ជ្រើសរើស​លោក Nguyen Phu Trong ឲ្យ​កាន់​តំណែង​ជា​អគ្គលេខាធិការ​គណបក្ស​សហគមន៍​វៀតណាម​និង​បាន​តែងតាំង​លោក​ជា​ប្រធានាធិបតី​រដ្ឋ។

ខាងក្រោម​ជា​រឿង ៤ យ៉ាង​ត្រូវ​ដឹង​អំពី​ប្រធានាធិបតី​វៀតណាម​រូប​នេះ៖

១. តួនាទី​ប្រធាន​ការិយាល័យនយោបាយ

លោក Nguyen Phu Trong កើត​នៅ​រដ្ឋធានីហាណូយ ឆ្នាំ ១៩៤៤ ក្នុង​គ្រួសារ​កសិករ។ បន្ទាប់ពី​បញ្ចប់​ការ​សិក្សា​នៅ​សាកលវិទ្យាល័យ លោក​បាន​ធ្វើការ​ឲ្យ​កាសែត​កុម្មុយនិស្ត​ដែល​ជា​កាសែត​នយោបាយ​អស់​រយៈពេល​ជា​ច្រើន​ឆ្នាំ។ នៅ​ដើម​ទសវត្ស​ឆ្នាំ ១៩៩០ លោក​ឡើង​តួនាទី​ជា​និពន្ធ​នាយក​នៃ​កាសែត​បក្ស​កុម្មុយនិស្ត​វៀតណាម​នេះ។

ទោះបី​ឋានៈ​នេះ​ហាក់​ប្រសើរ​ជាង​មុន​ខ្លាំង​ក៏​ដោយ តែ​បុរស​រូប​នេះ បាន​បន្ត​អភិវឌ្ឍ​ខ្លួន​និង​រៀន​សូត្រ​ក្នុង​នាម​ជា​អ្នក​សារព័ត៌មាន​នយោបាយ​វៀតណាម។

នៅ​ឆ្នាំ ១៩៩៩ Nguyen Phu Trong ក្លាយ​ជា​សមាជិក​ការិយាល័យ​នយោបាយ​នៃ​បក្ស​កុម្មុយនិស្ត​វៀតណាម។ លោក​ធ្លាប់​បម្រើការ​ជា​លេខា​គណបក្ស​ហាណូយ​មុន​ពេល​ដឹកនាំ​រដ្ឋសភា​រយៈពេល ២ អាណត្តិ។ នៅ​ឆ្នាំ ២០១១ លោក​ត្រូវ​បាន​គេ​បោះឆ្នោត​ជ្រើសរើស​ជា​អគ្គលេខាធិការ​នៃ​គណៈកម្មាធិការ​កណ្ដាល​នៃ​គណបក្ស ហើយ​បាន​ឈ្នះ​ការ​បោះឆ្នោត​ម្ដង​ទៀត​នៅ​ឆ្នាំ ២០១៦ ។

ក្រោយ​ក្លាយ​ជា​លេខាធិការ​របស់​គណបក្ស​នៃ​គណៈកម្មាធិការ​យោធា​មជ្ឈិម និង​ជា​ប្រធាន​ការិយាល័យ​នយោបាយ Nguyen Phu Trong ក្លាយ​ជា​បុរស​មាន​ឥទ្ធិពល​បំផុត​នៅ​ប្រទេស​វៀតណាម ក្នុង​តំណែង​ពីរ​ស្រប​ពេល​តែ​មួយ។

២. ឈ្នះ​តំណែង​ប្រធានាធិបតី ៩៩,៧៩% សំឡេង

ដោយសារ Nguyen Phu Trong ឈរ​ជា​ស្ថាបត្យករ​ដែល​បង្ក្រាប​អំពើ​ពុករលួយ​នៅ​ប្រទេស​វៀតណាម លោក​បាន​ឈ្នះ​ឆ្នោត​ជា​ប្រធានាធិបតី​យ៉ាង​ភ្ល្លូកទឹកភ្លូកដី។ អគ្គលេខាធិការ​បក្ស​កុម្មុយនិស្ត​វៀតណាម​រូប​នេះ បាន​ឈ្នះ​ឆ្នោត​ដោយ​មាន​សំឡេង​ជំទាស់​តែ​មួយ​ប៉ុណ្ណោះ។

អ្នកកាសែត​នៅហាណូយ​បាន​ប្រៀប​ប្រដូច​ប្រធានាធិបតី​ថ្មី​នេះ ទៅ​នឹង​ស្ថាបនិក​បក្ស​កុម្មុយនិស្ត​វៀតណាម​លោក​ហូជីមិញ​ដែល​បាន​ទទួល​មរណភាព​ក្នុង​ឆ្នាំ ១៩៦៩។ Nguyen Phu Trong មិន​ត្រឹម​តែ​ជា​មេដឹកនាំ​កំពូល​របស់​វៀតណាម​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​ជា​ប្រមុខរដ្ឋ ព្រមទាំង​ជា​អ្នក​បង្រួបបង្រួម​អំណាច​នយោបាយ​ផង​ដែរ។

៣. ប្រភព​ផ្លូវការ​ថា លោក​មាន​ជំងឺ​ដាច់​សរសៃ​ឈាម​ខួរក្បាល

នៅ​អំឡុង​ខែ​មេសា ឆ្នាំ ២០១៩ លោក Nguyen Phu Trong ឈប់​បង្ហាញ​ខ្លួន​ជា​សាធារណៈ ធ្វើ​ឲ្យ​ប្រជាជន​វៀតណាម​មាន​ការ​ភិតភ័យ​គ្រប់គ្នា។ អាថ៌កំបាំង​នៃ​ការ​បាត់ខ្លួន ត្រូវ​បាន​បណ្តាញ​សង្គម​សន្និដ្ឋាន​ថា លោក​អាច​មាន​ជំងឺ​ធ្ងន់ធ្ងរ។

ប្រភព​ផ្លូវការ​បាន​លើក​ឡើង​ថា លោក​មាន​ជំងឺ​ដាច់​សរសៃ​ឈាម​ខួរ​ក្បាល។ ប៉ុន្តែ​ក្រោយមក​ព័ត៌មាន​ក្នុង​ស្រុក​បាន​ឲ្យ​ដឹង​ថា ប្រធានាធិបតី​រូប​នេះ​បាន​ជា​សះស្បើយ ប៉ុន្តែ​​​របស់​លោក​ត្រូវ​ពិការ។ ខណៈ​នោះ​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​វៀតណាម​បាន​ផ្ទុះ​ឡើង ការ​លើកទឹកចិត្ត​ជា​វិជ្ជមាន​សម្រាប់​កំពូល​មេដឹកនាំ​របស់​ខ្លួន។

៤. ជំរុញ​សហគ្រាស​សេរី ដើម្បី​ធ្វើ​ឲ្យ​សេដ្ឋកិច្ច​វៀតណាម​ហក់​ឡើង

ទោះបី​ជា​ប្រទេស​វៀតណាម​ជា​ប្រទេស​កុម្មុយនិស្ត​ក៏​ដោយ ក៏​ប្រទេស​នេះ​បាន​អនុវត្ត​គោលនយោបាយ​លើកទឹកចិត្ត​ដល់​ការ​រីកចម្រើន​អាជីវកម្ម​ឯកជន​ផង​ដែរ។ ក្រោម​ការ​ដឹកនាំ​របស់​លោក Nguyen Phu Trong ប្រទេស​វៀតណាម​ចង់​សម្រេច​គោលដៅ​មួយ​ដែល​មាន​អាជីវកម្ម​ឯកជន​ចំនួន ១ លាន​អាជីវកម្ម  ខណៈ​ក្នុង​ឆ្នាំ ២០១៨ រដ្ឋ​នេះ​មាន​អាជីវកម្ម​ឯកជន​តែ ៥០ ម៉ឺន​ប៉ុណ្ណោះ ។

ដំណោះស្រាយ​មួយ​ដែល​ត្រូវ​បាន​ស្នើ​ឡើង​ដោយ​សភា​ពាណិជ្ជកម្ម​និង​ឧស្សាហកម្ម​វៀតណាម​គឺ​លុបបំបាត់​ឧបសគ្គ​លើ​វិស័យ​សេដ្ឋកិច្ច​ក្រៅ​ផ្លូវការ ដើម្បី​ឲ្យ​ម្ចាស់​អាជីវកម្ម​បាន​ទទួល​ហិរញ្ញប្បទាន និង​អាច​បំពេញ​តម្រូវការ​ជា​មូលដ្ឋាន​របស់​ពួកគេ។

គោលនយោបាយ​ថ្មី​នេះ​បាន​លើកទឹកចិត្ត​ដល់​ការ​រីកចម្រើន​នៃ​ការ​ចាប់ផ្ដើម​អាជីវកម្ម​របស់​និស្សិត​បញ្ចប់​ការ​សិក្សា​នៅ​មហាវិទ្យាល័យ​វ័យក្មេង​ដែល​ទើប​ចេញ​ពី​សាកលវិទ្យាល័យ​ផង​ដែរ៕

ប្រែសម្រួល៖ សន្យា

ប្រភព៖ TREASURY VAULT

ចុចអាន៖សារមន្ទីរ​ Sanxingdui ទីតម្កល់វត្ថុបុរាណជាច្រើនដែលមានអាយុកាលជាង ៤០០០ឆ្នាំ

ចុចអាន៖របស់របរប៉ុន្មាននេះមិនគួរទុកក្នុងកាបូបលុយឡើយ

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានពេញនិយម