Connect with us

KPT+

អ្នកនាំពាក្យអប់រំ លើកទឹកចិត្តសាលារៀនជួយបំប៉នបន្ថែម ដល់សិស្សប្រឡងបាក់ឌុប

បានផុស

នៅ

អ្នកស្រី ឃួន វិច្ឆិកា អ្នកនាំពាក្យ ក្រសួងអប់រំ យុវជន និងកីឡា បានជំរុញ និងលើកទឹកចិត្តដល់សាលារៀនសូមជួយបង្រៀនបំប៉នបន្ថែមដល់សិស្សដែលត្រៀមប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬបាក់ឌុបរហូតដល់ថ្ងៃប្រឡង ដើម្បីឱ្យពួកគាត់មានសមត្ថភាពកាន់តែខ្ពស់ទទួលបានលទ្ធផលល្អប្រសើរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អ្នកស្រី ឃួន វិច្ឆិកា មានប្រសាសន៍នៅព្រឹកថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២២៤ នេះថា ការបង្រៀនបំប៉នបន្ថែមនឹងជួយឱ្យសិស្សត្រៀមប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ទទួលបាននូវចំណេះដឹងបន្ថែមពីការរៀននៅក្នុងថ្នាក់ និងជួយធ្វើឱ្យការប្រឡងរបស់សិស្សទទួលបានជោគជ័យ។

យ៉ាងណាក៏ដោយ អ្នកស្រីបានណែនាំដល់សិស្សត្រូវខិតខំសិក្សារៀនសូត្រ និងឈ្វេងយល់ឱ្យបានច្បាស់ពីនីតិវិធីប្រឡង និងគោរពគោលការណ៍ប្រឡងឱ្យបានខ្ជាប់ខ្ជួន ចៀសវាងប្រព្រឹត្តខុសឆ្គងនាំឱ្យខនខាន ឬប៉ះពាល់ដល់ការចូលរួមប្រឡង ព្រមទាំងស្រាវជ្រាវវិញ្ញាសាប្រឡងចាស់ៗ និងហាត់ធ្វើបន្ថែមដើម្បីឱ្យការប្រឡងទទួលបានលទ្ធផលល្អប្រសើរថែមទៀត។

ទន្ទឹមនឹងនេះ អ្នកស្រីក៏បានណែនាំដល់សិស្សត្រូវ បរិភោគចំណីងាហារ និងសម្រាកឱ្យបានគ្រប់គ្រាន់ ថែរក្សាសុខភាពឱ្យបានល្អដើម្បីត្រៀមលក្ខណៈចូលរួមប្រឡងនាពេលឆាប់ឆាបៗមុខនេះ។

គួរបញ្ជាក់ថា សម័យប្រឡងឆ្នាំ២០២៤ នេះ ក្រសួងអប់រំ យុវជន និងកីឡា នឹងរៀបចំប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬបាក់ឌុប នៅថ្ងៃ ០៨ តុលា ២០២៤។ ឆ្នាំមុន ក្រសួងអប់រំបានរៀបចំការប្រឡងបាក់ឌុបនៅ ថ្ងៃទី០៦ វិច្ឆិកា ២០២៣ ដោយមានបេក្ខជនប្រឡងជាប់ចំនួន ៩៨ ៤៦០ នាក់ ត្រូវជា ៧២,៨៩% ក្នុងនោះមានសិស្សជាប់និទ្ទេសA ចំនួន ១ ៦៧៣ នាក់ និទ្ទេសB ចំនួន ៦ ៩៦៤ នាក់ និទ្ទេស C ​ចំនួន ១៨ ៣០៨ នាក់ និទ្ទេសD ៣៤ ២៤៦ នាក់ និងនិទ្ទេសE ចំនួន ៣៧ ២៦៩ នាក់៕​

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៥ នាទីutes មុន

តុលាការ​រុស្សី​កាត់​​ទោស​បុរស​អង់គ្លេស​​ដាក់គុក​១៩​​ឆ្នាំ​​ពី​បទប្រយុទ្ធឲ្យអ៊ុយក្រែន

បំពង់ដែកថែប
ព័ត៌មានអន្ដរជាតិ៦ នាទីutes មុន

ក្រុមហ៊ុនអាមេរិកទាមទារ​ឱ្យ​បង្រ្កាប​លើ ក្រុម​​ហ៊ុនចិនដែល​ប្រើប្រទេសទី៣ ដើម្បីគេចពន្ធ

ព័ត៌មានជាតិ១៥ នាទីutes មុន

យកឱកាសទិវាសិទ្ធិនារី ឧបនាយករដ្ឋមន្ត្រី ស សុខា ប្ដេជ្ញាបង្កើនចំនួនស្ដ្រីក្នុងវិស័យមហាផ្ទៃ

ព័ត៌មានអន្ដរជាតិ១៦ នាទីutes មុន

​​លីទុយអានី​​​ដកខ្លួន​ពីអនុសញ្ញា​​​គ្រាប់បែកចង្កោម និង​មីន​​ជាកា​រ​ផ្ញើ​សារ​ព្រមាន​​ទៅរុស្ស៊ី​

ជីវិតកម្សាន្ដ២៦ នាទីutes មុន

ស្គាល់គ្នា១៧ឆ្នាំ តារា​សម្ដែង Kang Eun Bi ប្រកាស​រៀប​ការ​ជាមួយ​មិត្តប្រុសហើយ

Sokha Hotels

ព័ត៌មានពេញនិយម