Connect with us

KPT+

មុន​ដាក់​ពាក្យ​សុំ​លែងលះ​ ​ប្ដី​ប្រពន្ធ​គួរ​ពិចារណា​លើ​ចំណុច​ទាំងនេះ​សិន

បានផុស

នៅ

គូ​ស្វាមី​ភរិយា​ ភាគ​ច្រើន​រៀបការ​ជាមួយ​ក្ដី​សង្ឃឹមទទួលបាន​ការ​រស់នៅ​ដោយ​សុភមង្គល ប៉ុន្តែ​មិនមែន​អាពាហ៍ពិពាហ៍​ទាំងអស់​ សុទ្ធតែ​មានលទ្ធផលល្អ​ទេ។ ទំនាក់ទំនង​ខ្លះ​​ត្រជាក់​ឬ​ក្ដៅ​ក្រហាយ ​នៅ​ពេល​ដែល​ដៃគូ​ទាំងពីរ​ចាប់ផ្ដើម​ហែកហួរ​គ្នា នៅ​ចុង​បញ្ចប់​ក៏​ឈាន​ទៅ​ដល់​ការ​លែងលះ​ទៀត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការ​ជ្រើសរើស​ការ​លែងលះ​ ​មិន​មែន​ដូច​ជាការសម្រេច​ចិត្ត​ពេលដើរ​លេង​នៅ​ក្នុង​ឧទ្យាន​ទេថា ត្រូវថតរូបជាមួយ​ទេសភាពណានោះទេ ​ជា​ពិសេស​ប្រសិនបើ​អ្នក​ទាំងពីរ​មាន​កូន​នៅ​ក្នុង​បន្ទុក​គ្រួសារ សូមគិតរឿងទាំងនេះ៖

១. កូន​របស់​អ្នក​ទាំងពីរ

ការ​លែងលះ​អាច​ប៉ះពាល់​ដល់​ជីវិត​របស់​កុមារ​យ៉ាង​ខ្លាំង។ ​ភាគី​ទាំងសងខាង​ត្រូវ​ពិចារណា​ពី​តួនាទី​ជា​ឪពុកម្ដាយ ថា​តើ​បន្ទាប់ពី​លែងលះ​សុខុមាលភាព​របស់​កូនៗរួម​ទាំង ​ការ​ឧបត្ថម្ភ​ ទីលំនៅ​ ​និង​កត្តា​ជា​ច្រើន​ទៀត​ដែល​នឹង​ជះឥទ្ធិពល​ដល់​ការ​លូតលាស់​ ក៏ដូចជាការ​អភិវឌ្ឍ​របស់​កូនៗ​គ្រប់គ្នា​ នឹង​ទៅ​ជា​យ៉ាងណា។

ជីវិត​ក្មេង​ប្រៀប​ដូចជា​ក្រដាស​ស​មួយ​សន្លឹក​ បើ​មាន​ទឹក​កខ្វក់​ស្រក់​លើ​ក្រដាស​នោះ​ហើយ ​គ្មាន​ថ្ងៃ​រលុប​បាន​វិញ​ឡើយ។

គិតមើល៍! ​បន្ទាប់​ពី​ម៉ាក់ប៉ា​គេ​លែងលះគ្នា ​តើ​កុមារ​នោះ​នឹង​មាន​អារម្មណ៍​បែប​ណា? សាក​ស្រមៃ​ពី​ភាពឯកោ​របស់កូនៗ ​ជាពិសេស​គឺ​នៅ​សាលារៀន​តែ​ម្ដង។

២. ស្ថានភាពហិរញ្ញវត្ថុរបស់អ្នកទាំងពីរ

បន្ទាប់​ពី​លែងលះ អ្នកទាំងពីរមុខតែប្រឈមនឹងវិបត្តិបន្ថែមទៀត បែបបុរសពោះម៉ាយ ឬស្រ្តីមេម៉ាយ។ ជាពិសេស ​គឺ​ថវិកាទាក់ទិនចំណូល​ និងចំណាយ ​ អាចថាម្ខាងណាដែលទទួលចិញ្ចឹមកូននឹង​ត្រូវ​រ៉ាប់រង​ជា​ម្ដាយ​ផង ​ជាឪពុក​ផង ។ និយាយរួមបន្ទុករកលុយក៏ដូចជាការផ្គត់ផ្គង់នឹងរងកាន់តែធ្ងន់។

៣. ទំនាក់ទំនងគ្រួសារ​និង​មិត្ត​ភក្តិ

ការ​លែងលះ​ជា​កត្តា​មួយ​ដែល​អាច​ប៉ះពាល់​ដល់​ទំនាក់ទំនង​រវាងអ្នកជាមួយសាច់ថ្លៃ និងមិត្តភក្តិ។ ​

ដូចគ្នា​នឹង​ពាក្យ​ដែល​ពេញ​និយមមួយពោល​ថា “គ្មាន​នរណា​ម្នាក់​រស់នៅ​លើកោះ​មួយ​តែឯងកើតទេ​ ” ។ មនុស្ស​គ្រប់គ្នា​ត្រូវការទំនាក់ទំនងសង្គម តែក្រោយប្ដីប្រពន្ធចប់គ្នា សម្ព័ន្ធភាពជាមួយមនុស្សទាំងនោះច្បាស់ល្អក់កករដែរមិនខាន គ្រាន់តែតិចឬច្រើន។ កម្រមានសាច់ញាតិខាងគេ មកគាំទ្រខាងយើងណាស់ ! ជម្រើសលែងគ្នា ជាការសម្រេចចិត្ត ដែលប៉ះពាល់មិត្តភាព៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ប្រភព៖ bornrealist

ចុចអាន៖ វិធីកាត់បន្ថយភាពសោកសៅក្រោយពីបែកបាក់ឬលែងលះគ្នាភ្លាមៗ

ចុចអាន៖ សិល្បៈ​ជីវិត ដោះស្រាយជាមួយនឹងដំណាក់កាល​បែកបាក់ឬលែងលះ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

រដ្ឋមន្រ្តីបរិស្ថាន
ព័ត៌មានជាតិ១៧ នាទីutes មុន

រដ្ឋមន្រ្តីបរិស្ថាន ប្រាប់ឲ្យកែច្នៃដុំពេជ្រ «ភាពស្អាត បៃតង» មកជាការវិនិយោគទាក់ទាញទេសចរ សម្រាប់អភិវឌ្ឍដោយចីរភាព

ព័ត៌មានជាតិ២៧ នាទីutes មុន

សិស្សានុសិស្ស បន្តទទួលបានចំណេះដឹងកាន់តែច្រើនពីផលប៉ះពាល់គ្រឿងញៀន តាមរយៈការចុះផ្សព្វផ្សាយរបស់អាជ្ញាធរ

ព័ត៌មានជាតិ៣១ នាទីutes មុន

មន្ត្រីជាន់ខ្ពស់សុខាភិបាល៖ ជំងឺមហារីកមានការកើនឡើង ៨៧,៤២% ក្នុងនោះស្លាប់ ១២៧នាក់

ប្រាក់ដុង​
ព័ត៌មានអន្ដរជាតិ៣៩ នាទីutes មុន

​វៀតណាម​បារម្ភពី​បញ្ហា​សាច់​ប្រាក់​ងាយ​ស្រួល​ក្នុងវិស័យធនាគារ ​​

Rapper
ជីវិតកម្សាន្ដ៤០ នាទីutes មុន

Ranngo និង Lil Kzy សម្តែងរួមគ្នាលើកដំបូង លើឆាកប្រគំតន្ត្រីនៅតាកែវយប់មិញ ផ្ទុះការចាប់អារម្មណ៍ជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម