Connect with us

KPT+

រៀបចំមិនត្រឹមត្រូវ ផ្ទះនឹងក្លាយជាកន្លែងបង្កជំងឺធ្លាក់ទឹកចិត្ត

បានផុស

នៅ

ផ្ទះ ជាទ្រនំកក់ក្ដៅសម្រាប់រស់នៅជាមួយគ្រួសារ ក៏ជាកន្លែងស្នាក់ល្អបំផុតមួយរបស់មនុស្ស។ យ៉ាងណាមិញ សម្រង់មតិមួយរកឃើញថា ផ្ទះក៏អាចជាកន្លែងបង្កបញ្ហា និងជំងឺផ្លូវចិត្តផងដែរ។

ខាងក្រោមជាមូលហេតុទាំង ៧ បញ្ជាក់ថាផ្ទះជាកន្លែងរួមចំណែកបង្កជំងឺធ្លាក់ទឹកចិត្ត៖

១) ប្រសិនផ្ទះមាន​ទិដ្ឋភាពភាពរញ៉េរញ៉ៃ៖ ចន្លោះចង្អៀតពេក និងភាពរប៉ាត់រប៉ាយនៅក្នុងផ្ទះនឹងធ្វើឲ្យមនុស្សមានអារម្មណ៍ធុញទ្រាន់ ព្រមជាមួយនឹងភាពតានតឹង រួចអាចវិវត្តបន្ថែមទៅជាការធ្លាក់ទឹកចិត្តទៀត។ នេះក៏ដោយសារតែភាពពង្រាយក្នុងផ្ទះ អាចរំឭកខួរក្បាលមនុស្សពីបញ្ហាច្របូកច្របល់ជាច្រើននៅក្នុងជីវិត ដូច្នេះទើបវាធ្វើឲ្យអារម្មណ៍អាក្រក់ទៅ ម្ដងបន្តិចៗ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

២) មិនមានពន្លឺបំភ្លឺគ្រប់គ្រាន់៖ ភ្លើងខ្សោយគឺជាកត្តាមួយដែលអាចបង្កឱ្យមានអារម្មណ៍ស្រពាប់ស្រពោន។ ប្រសិនបើផ្ទះ គ្មានពន្លឺព្រះអាទិត្យគ្រប់គ្រាន់ចូលទេ អារម្មណ៍មនុស្សកាន់តែអាប់អួរ និងអាចបង្កជាការធ្លាក់ទឹកចិត្តបាន។

៣) តាំងគ្រឿងសង្ហារិមស្រអាប់ៗ៖ គ្រឿងសង្ហារិមស្រអាប់ ជាពិសេសពណ៌ត្នោត និងខ្មៅអាចធ្វើឲ្យមនុស្សមានអារម្មណ៍មិនល្អចំពោះខ្លួនឯង ហើយបើសិនរួមបញ្ចូលនឹងភ្លើងបំភ្លឺមិនល្អផងទៀតនោះ នឹងធ្វើឲ្យផ្លូវចិត្តកាន់តែយ៉ាប់។ ប៉ុន្តែគ្រឿងសង្ហារិមពណ៌ស ឬ ត្នោតស្រាលអាចមានឥទ្ធិពលវិជ្ជមានទៅលើអារម្មណ៍វិញ។

៤) ផ្ទះមានពន្លឺពណ៌សច្រើនពេក៖ មនុស្សមួយចំនួនអាចចូលចិត្តពន្លឺពណ៌ស ប៉ុន្តែវាក៏អាចបង្កឱ្យមានអារម្មណ៍មិនល្អលើផ្លូវចិត្តមនុស្សមួយចំនួនធំផងដែរ។ យើងជាមនុស្សត្រូវការពន្លឺព្រះអាទិត្យដើម្បីមានអារម្មណ៍ល្អ រីឯពន្លឺលឿងស្រាលស្រទន់ អាចជួយឱ្យយើងមានអារម្មណ៍ស្រស់ស្រាយ។ ប៉ុន្តែពន្លឺពណ៌សគ្រប់កន្លែងក្នុងផ្ទះអាចនាំអារម្មណ៍ឲ្យកាន់តែអាក្រក់ដោយធ្វើឱ្យយើងមើលទៅកាន់តែចាស់ និងល្វើយ។

៥) ផ្ទះសម្បូរតែអនុស្សាវរីយមិនល្អ៖ នៅពេលមានការចងចាំមិនល្អត្រូវបានបង្កើតឡើងក្នុងផ្ទះ ច្បាស់ណាស់មនុស្សយើងមានតែភាពតានតឹងប៉ុណ្ណោះ។ កាលណានៅជាមួយសមាជិកគ្រួសារមានតែរឿងឈ្លោះ ហិង្សា ជេរប្រទេច និងការស្ដីបន្ទោសជាដើម វាបង្កើតបានតែការចងចាំអាក្រក់ធ្វើឲ្យគ្រប់គ្នាចង់តែគេចវេសពីផ្ទះ។

៦) ផ្ទះមានតែគ្រឿងសង្ហារិមចាស់ៗ៖ បញ្ហាជាមួយនឹងគ្រឿងសង្ហារិមចាស់ៗនោះគឺថា វារំឮកមនុស្សក្នុងផ្ទះឲ្យនឹកឃើញពីស្ថានភាពក្រីក្រ បញ្ហាហិរញ្ញវត្ថុ និងអ្វីៗជាច្រើនទៀតដែលអាចបំផ្លាញអារម្មណ៍ឲ្យមួរហ្មងឥតល្ហែ។

៧) ផ្ទះស្ថិតនៅក្នុងសង្កាត់អនាធិបតេយ្យ៖ ប្រសិនបើផ្ទះស្ថិតនៅក្នុងសង្កាត់មិនល្អ នោះឱកាសដែលធ្វើឱ្យអារម្មណ៍មិនល្អចំពោះខ្លួនឯងមានកាន់តែច្រើន។ បរិស្ថានជុំវិញស្អុយឆ្អេះឆ្អាប អ្នកជិតខាងស៊ីផឹកច្រៀងរាំឥតទំនេរ ឬសម្បូរដោយមនុស្សអវិជ្ជមានជេរផ្ដាសាគ្នាព្រឹកល្ងាច នោះសុទ្ធតែអាចជះឥទ្ធិពលអវិជ្ជមានដល់ផ្លូវចិត្តទាំងអស់។

តើអាចធ្វើការផ្លាស់ប្តូរអ្វីបានខ្លះ?

ផ្ទះ ជាកន្លែងដែលយើងចំណាយពេលច្រើនបំផុតរស់នៅ វាពិតជាលំបាកដែលត្រូវផ្លាស់ប្ដូរឲ្យប្រសើរចំពោះបញ្ហាខ្លះពាក់ព័ន្ធនឹងអ្នកជិតខាង។ យ៉ាងណាមានរឿងខ្លះយើងអាចសម្រួលឲ្យប្រសើរជាងមុនបាន ដោយរៀបចំផ្ទះឲ្យបានស្អាតជានិច្ចទាំងអនាម័យ សណ្ដាប់ធ្នាប់របៀបរៀបរយ និងមានពន្លឺបំភ្លឺល្មមគ្រប់គ្រាន់។ ក្នុងនោះ កុំភ្លេចរស់នៅដោយការអធ្យាស្រ័យគ្នាជាមួយសមាជិកម្នាក់ៗ ដើម្បីកាត់បន្ថយជម្លោះក្នុងគ្រួសារ៕

ប្រែសម្រួល៖ សន្យា

ប្រភព៖ 2knowmyself

ចុចអាន៖ ធ្លាប់ទេ កើតអាការៈសោកសៅទំាងគ្មានមូលហេតុ?

ចុចអាន៖ ការស្រាវជ្រាវ៖ ក្មេងជំទង់ដែលអសកម្មភាពរាងកាយងាយនឹងមានបញ្ហាធ្លាក់ទឹកចិត្ត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ ម៉ោង មុន

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈរៀបចំសិក្ខាសាលាត្រីភាគីស្តីពី “បច្ចុប្បន្នភាពនីតិវិធីនៃការដោះស្រាយវិវាទការងារ”

ព័ត៌មានជាតិ៥ ម៉ោង មុន

វិទ្យាស្ថាន NPIC, Global Together និងវិទ្យាស្ថាន KOPO ចុះMoUរួមគ្នា ដើម្បី​ពង្រឹង​ការ​អប់រំ​បណ្តុះបណ្តាល​បច្ចេកទេស និងវិជ្ជាជីវៈនៅកម្ពុជា

ព័ត៌មានជាតិ៥ ម៉ោង មុន

លោក សូ ណារ៉ូ ថាបទពិសោធន៍ហ្វីលីពីនអាចជួយដល់ការបណ្ដុះបណ្ដាលពលករជំនាញកម្ពុជា

លីម តិចម៉េង
ជីវិតកម្សាន្ដ១០ ម៉ោង មុន

ព្រោះទេពកោសល្យច្រៀង! លីម តិចម៉េង ត្រូវអ្នកគាំទ្រជំរុញបន្ថែមរសជាតិសិល្បៈមួយទៀត ជាមួយចម្រៀងរ៉េប Hip Hop

ព័ត៌មានជាតិ១០ ម៉ោង មុន

ជំនួបជាមួយសម្ដេចធិបតី, ប្រធានរដ្ឋសភាហ្វីលីពីន សរសើរពីការរីកចម្រើនយ៉ាងឆាប់រហ័សរបស់កម្ពុជា

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

អាមេរិកទៀតហើយ! យន្តហោះមួយគ្រឿង បើកទៅបុកយន្តហោះមួយគ្រឿងទៀត 

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

មនុស្ស៥៥នាក់ស្លាប់ក្នុងហេតុការណ៍រថយន្តក្រុងធ្លាក់ចូលជ្រោះនៅ​ហ្គាតេម៉ាឡា

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

ត្រាំ ទារឲ្យអ៊ុយក្រែន សងប្រាក់ ៥០០ពាន់លានដុល្លារ មកវិញ

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

ត្រាំ គំរាម​ហាម៉ាស​ឲ្យ​ដោះលែង​ចំណាប់ខ្មាំង​ទាំង​អស់​ត្រឹម​ថ្ងៃ​សៅរ៍ បើ​មិន​ដូច្នោះ​លុប​បទ​ឈប់បាញ់ រួច​វាយ​កម្ទេច​ក្រុម​នេះ​តែ​ម្ដង

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

ស្លាប់៤នាក់ និងបាត់ខ្លួន៣នាក់​ក្នុង​ហេតុការណ៍​ក្រឡាប់ទូក​ដោយសារខ្យល់​​​ខ្លាំង​និងរលក​ធំ​ៗ​​នៅ​​ឥណ្ឌូណេស៊ី

Sokha Hotels

ព័ត៌មានពេញនិយម