KPT+
ស្បែកជើង៨ម៉ូដ ធ្វើពីអាចម៍ផ្កាយ ពេជ្រ និងស្រោបមាស តម្លៃ ២០ លានដុល្លារក្នុងមួយគូ
ដើម្បីផ្គាប់ចិត្តតារាបង្ហាញម៉ូដឬតារាជួរមុខល្បីរួមទាំងឥស្សរជនជាន់ខ្ពស់ អ្នករចនាបានបង្កើតស្បែកជើងដែលមានត្បូងពេជ្រ អាចម៍ផ្កាយ និងសូម្បីតែមាសស្រោបជុំវិញ ធ្វើយ៉ាងម៉េចក៏ដោយឲ្យតែស្បែកជើងនោះមានតម្លៃថ្លៃជាងគេលើពិភពលោក។
ខាងក្រោមនេះ គឺជាស្បែកជើងប្រណិតទាំង៨គូ មានតម្លៃមហាសាល រាប់តាំងពីតម្លៃ២០លានដុល្លារ ដល់១លានដុល្លារជាងឯណោះ ៖
១ Moon Star តម្លៃ ២០លានដុល្លារ

នៅដើមខែតុលា អ្នកច្នៃម៉ូដ Antonio Vietri (ជនជាតិអ៊ីតាលី) បានចាប់ផ្តើមស្បែកជើងដែលថ្លៃបំផុតនៅលើពិភពលោក។ ផលិតផលនេះត្រូវបានផលិតចេញពីត្បូងពេជ្រ ៣០ ការ៉ាត់ ដែលជាបំណែកនៃអាចម៍ផ្កាយត្រូវបានរកឃើញនៅក្នុងប្រទេសអាហ្សង់ទីន ហើយកែងជើងស្បែកជើងត្រូវបានបង្កប់ដោយមាសរឹង។ លោក Antonio Vietri បានអួតខ្លួនយ៉ាងមានមោទនភាពលើបណ្ដាញសង្គមថា៖ «ស្បែកជើងថ្លៃបំផុតក្នុងលោកជារបស់ខ្ញុំ»។
២ Passion Diamond តម្លៃ ១៧លានដុល្លារ

ស្បែកជើងនេះត្រូវបានដាក់បង្ហាញជាសាធារណៈដោយម៉ាក Jada Dubai ក្នុងខែកញ្ញា ឆ្នាំ ២០១៨ ។ តម្លៃនៃផលិតផលនេះត្រូវបានកំណត់ដោយមាស សូត្រ និងត្បូងពេជ្រចំនួន ២៣៦ ដែលដាក់ជុំវិញវា។ ចំណុចលេចធ្លោនៃស្បែកជើងដ៏ប្រណិតគឺពេជ្រ ១៥ ការ៉ាត់ដែលដាក់នៅជិតម្រាមជើងរបស់ស្បែកជើង។ ចំណែកខាងក្នុងត្រូវបានផលិតចេញពីមាសសុទ្ធស្តើងៗ ដើម្បីកុំឲ្យអ្នកប្រើប្រាស់មានអារម្មណ៍មិនស្រួល។
៣ ស្បែកជើងរបស់អ្នករចនា Debbie Wingham តម្លៃ ១៥.១ លានដុល្លារ

ស្បែកជើងនេះត្រូវបានបំពាក់ដោយពេជ្រពណ៌ផ្កាឈូក ៣ ការ៉ាត់ ពេជ្រពណ៌ខៀវ ១ ការ៉ាត់ ពេជ្រ ៤ គ្រាប់ ៣ការ៉ាត់ និងពេជ្រ ១,០០០ ឈុត។ ស្បែកជើងមានខ្សែរ៉ូតមាស ស្បែកគ្របពណ៌មាស ២៤ ការ៉ាត់ និងដេរមាស ១៨ ការ៉ាត់។ នៅខាងក្នុងស្បែកជើងត្រូវបានតុបតែងដោយចរមាសថែមទៀតផង។
៤ ស្បែកជើង Ruby របស់ Harry Winston តម្លៃ ៣លានដុល្លារ

ស្បែកជើងដ៏ភ្លឺឆ្វាចទាំងនេះត្រូវបានផលិតក្នុងឆ្នាំ ១៩៨៩ ដើម្បីរំលឹកខួបលើកទី ៥០ នៃខ្សែភាពយន្តបុរាណ The Wizard of Oz ។ រចនាដោយ Ronald Winston ស្បែកជើងនេះមានត្បូងទទឹមចំនួន ១,៤០០ និងត្បូងពេជ្រចំនួន ៥០ការ៉ាត់។ គាត់បានចំណាយពេល ២ខែនៃការងារយ៉ាងល្អិតល្អន់ ដើម្បីភ្ជាប់ពេជ្រទាំងអស់ទៅនឹងស្បែកជើង។
៥ Rita Hayworth តម្លៃ ៣ លានដុល្លារ

ស្បែកជើងដែលតុបតែងដោយត្បូងពេជ្រ ត្បូងទទឹម និងត្បូងកណ្តៀងត្រូវបានផលិតដោយអ្នករចនាដ៏ល្បីល្បាញ Stuart Weitzman ។ វាត្រូវបានបំផុសគំនិតដោយតារាសម្តែងហូលីវូដ Rita Hayworth ក្នុងទសវត្សរ៍ទី ៤០ តារាសម្តែងពហុជំនាញ Kathleen បាននាំយកស្នាដៃនេះទៅពានរង្វាន់អូស្ការក្នុងឆ្នាំ ២០០៦ ។
៦ ស្បែកជើងរបស់ Cinderella តម្លៃ ២ លានដុល្លារ

អ្នករចនា Stuart Weitzman បានបង្កើតស្បែកជើងដែលមានត្បូងពេជ្រ ៥៦៥ ការ៉ាត់។ ចំណុចលេចធ្លោនៃស្នាដៃនេះគឺត្បូងពេជ្រ Amaretto ទម្ងន់ ៥ ការ៉ាត់ តម្លៃ ១ លានដុល្លារ ដែលបានបង្កប់នៅខាងស្តាំ។ ក្នុងឆ្នាំ ២០០៤ តារាតន្ត្រីប្រចាំប្រទេស Alison Krauss បានពាក់ស្បែកជើងដ៏ថ្លៃទាំងនេះទៅពានរង្វាន់ Oscar ។
៧ Jason Arasheben Custom Shoes តម្លៃ ២ លានដុល្លារ

Nick Cannon ពាក់ស្បែកជើងប្រណិតទាំងនេះក្នុងកម្មវិធី American Idol វគ្គផ្តាច់ព្រ័ត្រ។ គ្របដណ្តប់លើផ្ទៃទាំងមូលនៃគូ Jason Arasheben មានត្បូងពេជ្រពណ៌សជុំជាង ១៤,០០០ ដែលដាក់នៅលើមូលដ្ឋានធ្វើពីមាសស។
៨ Ruby Stilettos តម្លៃ ១.៦ លានដុល្លារអាមេរិក

ស្បែកជើងកែងជើងនេះត្រូវបានរចនាឡើងដោយ Stuart Weitzman ជាមួយនឹងស្រោមជើងធ្វើពី satin ក្រហម។ តម្លៃនៃផលិតផលត្រូវបានតំណាងដោយ ៦០០ rubies ដែលនីមួយៗមានទម្ងន់ជាង ៤៥០ ក្រាម។
អត្ថបទ៖សាង ស្រីល័ក្ខ

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ២ ម៉ោង ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
សន្តិសុខសង្គម២០ ម៉ោង ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ