Connect with us

KPT+

អាការៈប្លែកៗ នៃអ្នកណាម្នាក់ដែលកំពុងស្ថិតក្រោមឥទ្ធិពលនៃស្នេហា

បានផុស

នៅ

ជឿទេថា ស្នេហា​អាច​​ប្ដូរ​ការគិត​សកម្មភាពរបស់យើងាំនសដល់ប្តូរចរិតលក្ខណៈមនុស្ស?

បើមិនដូច្នោះគេមិនថា ស្នេហាពិតជាមានឥទ្ធិពលធំនោះទេ។

ស្នេហា​ជាទូទៅ អាចផ្លាស់ប្ដូរទម្លាប់ និងការគិតរបស់យើងឱ្យខុសប្លែកពីមុន ហើយពេលខ្លះអ្នកកំពុងមានស្នេហាខ្លួនឯង មិនបានទាំងបានចាប់អារម្មណ៍ផង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជាពិសេសស្នេហាដំបូង ធ្វើឲ្យមនុស្សមើលឃើញពិភពលោកស្រស់ស្អាត ដូចពាក្យតៗគ្នាថា អ្វីៗប្រែពណ៌ស៊ីជម្ពូរគ្រប់ទីកន្លែង។

ខាងក្រោម​នេះ​អាច​អាការៈ​ប្លែក​ខុសពីមុន​​ក្រោយយុវវ័យ​មានស្នេហា៖

គិត​ពី​គេ​គ្រប់​ពេល៖ មិន​ថា​ធ្វើ​អ្វី​ ឬ ទៅ​ណា​គឺ​តែងតែ​មាន​គេ​ក្នុង​ចិត្ត ​​ហើយ​បើ​មាន​រឿង​អ្វី​គឺ​ចង់​ចែក​រំលែក​ជាមួយ​គេ​ជានិច្ច។

មានស្នាម​ញញឹម​លើមុខ៖ ឧស្សាហ៍ញញឹមញញែមម្នាក់ឯង ​រហូត​ដល់​ពេល​ខ្លះ​មិត្តភ័ក្ដិ ឬ​អ្នក​ផ្ទះ​ឆ្ងល់​ទៀត​ផង។

ពិភពលោកប្រែ​​ស្រស់​ស្អាត​៖ ទៅដល់ទី​ណាក៏បាន ឬ​ធ្វើ​អ្វី​​ក៏​មិនចេះ​ធុញ​ដែរ ​ឲ្យ​តែ​មាន​គេ​នៅ​ក្បែរគឺមានក្ដីសុខនិងស្កប់ស្កល់ហើយ។

រំភើប​ដោយ​គ្មាន​ហេតុផល៖ ​មាន​អារម្មណ៍​ថា​សប្បាយ​ចិត្ត​គ្រប់​ពេល ​ព្រោះ​បានដឹង​ថា​ ខ្លួនកំពុង​មាន​មនុស្ស​ម្នាក់​ដែល​ចាំ​យក​ចិត្ត​ទុក​ដាក់​​ជាមួយ។

ស្រឡាញ់​ខ្លួន​ឯង៖ បើជាមនុស្សដែលធ្លាប់មានអារម្មណ៍​ស្អប់​ខ្លួន​ឯង​ពី​មុន​ ពេលមានស្នេហាអារម្មណ៍ទាំងនោះត្រូវ​រលាយ​អស់​ តែ​ជំនួស​មក​វិញ​ដោយ​ការ​ស្រឡាញ់​ និង​ជឿ​ជាក់​​លើ​ខ្លួន​ឯង។

ប្រឹងប្រែងជម្នះឧបសគ្គ៖ ទោះ​ជួប​ឧបសគ្គ​យ៉ាង​ណា​ នៅ​តែ​អាច​ពុះពារ​បាន ​ព្រោះ​តែ​ មាន​គេ​នៅ​ចាំ​គាំ​ទ្រ​ជា​និច្ច ជាពិសេសចង់ឲ្យគេមានមោទនភាពចំពោះខ្លួន។

ចេះ​តែ​នឹក​៖ ​នឹក​គេ​រហូត ​ឲ្យ​តែ​គេ​មិន​នៅ​ជិត យ៉ាងហោចក៏បានឮសម្លេងបន្តិច ឬផ្ញើសាររកគ្នាបានតែមួយឃ្លាក៏អស់ចិត្ត។ ជាពិសេសចង់​តែ​ឲ្យ​គេ​នៅក្បែរគេស្ទើរ​ ២៤​ ម៉ោង​។

ចេះតែងខ្លួន៖ ធ្លាប់ជាមនុស្សខ្ជិលតែងខ្លួនពេលទៅណាម្ដងៗ តែបែរជាចេះឆ្លុះកញ្ចក់យូរៗមុនទៅក្រៅ ចេះបាញ់ទឹកអប់ និងរៀបចំខ្លួនយ៉ាងស្អាតបាតមុនទៅចេញពីផ្ទះ៕

អត្ថបទ៖ សន្យា

ចុចអាន៖ អត្ថន័យនៅពេលបុរសម្នាក់ចង់ជួបឪពុកម្តាយនិងបងប្អូនរបស់អ្នក

ចុចអាន៖ ស្រឡាញ់ស្ទើរលេបក៏ដោយ មនុស្សស្រីមិនគួរលះបង់ ៥ យ៉ាងនេះដើម្បីផ្គាប់ចិត្តគូស្នេហ៍

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៦ ម៉ោង មុន

អាជ្ញាធរខេត្តកំពត ចែក​ប័ណ្ណកម្មសិទ្ធិដីធ្លី​២៩០៩ប័ណ្ណ ជូន​ពលរដ្ឋ​រស់​នៅ​ក្នុង​ឃុំព្រៃ​ទន្លេ ស្រុក​បន្ទាយមាស

ម៉ៅ ចំណាន
ជីវិតកម្សាន្ដ៧ ម៉ោង មុន

សមាគមសិល្បករខ្មែរ ស្នើឱ្យបញ្ឈប់នូវការលេងសើចជ្រុល នាំឱ្យប៉ះពាល់ធ្ងន់ធ្ងរផ្លូវចិត្ត និងសេចក្តីថ្លៃថ្នូរស្ត្រីខ្មែរ

ជីវិតកម្សាន្ដ៧ ម៉ោង មុន

តាមពិត ឆឹង ច័ន្ទមុនីរស្មី ជាម្ចាស់ផេក “ដើរលេង” និងជាតួឯកស្រីដ៏លេចធ្លោក្នុងភាពយន្តអប់រំខ្លី

ព័ត៌មានជាតិ៨ ម៉ោង មុន

ឥណ្ឌា ​គ្រោង​រៀបចំទិវាម្ហូបអាហារ នៅ​តំបន់​ផ្លូវ​ថ្មើរជើង​មុខវត្តឧណ្ណាលោម

ព័ត៌មានជាតិ៨ ម៉ោង មុន

ក្រសួង​ការងារ​ ត្រួតពិនិត្យ​ការ​អនុវត្ត​កម្មវិធី​បណ្តុះបណ្ដាល​វិជ្ជាជីវៈ​ខេត្តត្បូងឃ្មុំ ជា​ពិសេស​កម្មវិធី TVET 1.5M

Sokha Hotels

ព័ត៌មានពេញនិយម