KPT+
ជំនួយការ Jeff Bezos ទម្លាយថា នាងសម្ភាសន៍ជាប់ ដោយសារតែថៅកែ Amazon សួរ២សំណួរគត់
ដំណើរការកម្មវិធី Amazon មិនមែនជារឿងលេងសើចទេ ប៉ុន្តែប្រសិនបើអ្នកជោគជ័យ ជីវិតអ្នកនឹងល្អប្រសើរខ្លាំង។នោះហើយជាអ្វីដែលបុគ្គលិក Amazon បានរំឮក មុនពេលជួបសម្ភាសន៍ផ្ទាល់ជាមួយមហាសេដ្ធីពិភពលោក Jeff Bezos ។
មុនពេល Ann Hiatt ទទួលបានអាជីពជោគជ័យ នាងក៏ដូចមនុស្សគ្រប់គ្នាដែរ ដោយសង្ឃឹមថាខ្លួននឹងបានអនាគតល្អជាងនេះ។ បន្ទាប់ពីបញ្ចប់ការសិក្សាពីសាកលវិទ្យាល័យ Washington ក្នុងឆ្នាំ ២០០២ Ann Hiatt បានដឹងថាមិត្តរួមថ្នាក់របស់នាងមិនមានសំណាងក្នុងផ្នែកការងារទេ ទើបនាងបានសម្រេចចិត្តចូលទៅក្នុងអាជីពមួយដែលមិននឹកស្មានដល់។
កំឡុងពេលនោះ Hiatt មិនមានបទពិសោធន៍ជាជំនួយការទេ ដោយនាងគិតថាខ្លួនក៏មិនមានអ្វីត្រូវខាតបង់នោះទេ ទើបសម្រេចដាក់ពាក្យនៅ Amazon ជាជំនួយការវ័យក្មេងរបស់ Bezos។ ទោះជាមិនមានបទពិសោធន៍ក្នុងអាជីពបច្ចេកវិទ្យាពិតមែន ក៏ Hiatt ទទួលបានការឆ្លើយតប ហើយថែមទាំងត្រូវបានផ្តល់ឱកាសពីក្រុមហ៊ុនទៅសម្ភាសន៍ការងារផងដែរ។
ទោះជាយ៉ាងណាក៏ដោយ ដំណើរការសំភាសន៍ជុំទីមួយនេះរាងស្មុគស្មាញខ្លាំង ដោយសារតែជំនាញដែលនាងដាក់ពាក្យគឺជាជំនួយការជាន់ខ្ពស់។ ប៉ុន្តែការខិតខំប្រឹងប្រែងរបស់នាងបានសម្រេចនៅទីបញ្ចប់ ហើយ Hiatt បានបន្តឈានដល់វគ្គសម្ភាសន៍ចុងក្រោយ។ ប៉ុន្តែអ្នកជ្រើសរើសមិនបានប្រាប់នាងថា នឹងត្រូវសំភាសន៍ផ្ទាល់ជាមួយលោក Jeff Bezos ឡើយ។
Ann Hiatt បានសរសេរនៅក្នុងអត្ថបទរបស់ CNBC ថា “Bezos បានចាប់ផ្តើមកិច្ចសម្ភាសន៍ដោយសន្យាថា គាត់នឹងសួរសំណួរតែពីរប៉ុណ្ណោះ ហើយសំណួរទីមួយនឹងក្លាយជាការបំផុសគំនិតដ៏រីករាយ ដោយឲ្យនាងប៉ាន់ប្រមាណចំនួនផ្ទាំងកញ្ចក់នៅក្នុងទីក្រុង Seattle ។
នាពេលនោះ Hiatt បានសារភាពថា នាងមានការភ័យខ្លាចចំពោះសំណួរនេះនៅពេលដំបូង ប៉ុន្តែនាងបានដាក់បន្ទុកលើការគិតរបស់នាងយ៉ាងឆាប់រហ័សហើយធ្វើការគណនាភ្លាមៗ។ «ខ្ញុំបានគូសបញ្ជាក់ពីរបៀបដែលខ្ញុំនឹងចាប់ផ្តើមជាមួយនឹងចំនួនមនុស្សនៅក្នុងទីក្រុង Seattle ដែលខ្ញុំបានទាយយ៉ាងត្រឹមត្រូវប្រហែល ១លាននាក់។ បន្ទាប់មកខ្ញុំបាននិយាយថា ពួកគេម្នាក់ៗនឹងមានផ្ទះមួយ របៀបនៃមធ្យោបាយធ្វើដំណើរ និងការិយាល័យ ឬសាលារៀន ដែលសុទ្ធតែមានបង្អួច។ ដូច្នេះខ្ញុំបានស្នើឲ្យយើងធ្វើការប៉ាន់ស្មានតាមមធ្យមភាគនៃចំនួនទាំងនោះ”។ ក្រោយមក គាត់បានប្រាប់នាង ទៅវិញថា ពេញចិត្តនឹងចម្លើយរបស់នាងយ៉ាងខ្លាំង»។
សម្រាប់សំណួរទីពីរ មហាសេដ្ឋីជំនួញបានសួរ Hiatt អំពីគោលដៅអាជីពផ្ទាល់ខ្លួនរបស់នាង។ Hiatt បានរំលឹកថា «ខ្ញុំបានប្រាប់គាត់វិញថា Amazon ជាក្រុមហ៊ុនដែលពោរពេញដោយមហិច្ឆតា និងមនុស្សដែលមានចំណង់ចំណូលចិត្តលេចធ្លោ។ ខ្ញុំចង់ធ្វើដូចពួកគេ ហើយរៀនអ្វីដែលពួកគេដឹង។ ចំណុចខ្លាំងរបស់ពួកគេគឺនៅក្នុងផ្នែកដែលខ្ញុំចង់អភិវឌ្ឍផ្ទាល់ ដូច្នេះតម្លៃនៃបទពិសោធន៍គឺជាក់ស្តែង ទោះបីជាវាមានអារម្មណ៍ថាដូចជាការបង្វែរទិសដៅរបស់ខ្ញុំក៏ដោយ។ ខ្ញុំបានពន្យល់ទៀតថា ខ្ញុំមិនដឹងពីរបៀបធ្វើជាជំនួយការទេ ប៉ុន្តែខ្ញុំដឹងពីសារៈសំខាន់នៃការនៅក្រៅតំបន់ផាសុកភាពរបស់ខ្ញុំ។ ខ្ញុំចង់ចូលទៅក្នុងការរៀនសូត្រ និងស្វែងយល់មេរៀនពិបាកៗពីគ្រប់គ្នា»។
បន្ទាប់ពីចម្លើយដ៏ជោគជ័យ Hiatt ត្រូវបានលោក Bezos ពេញចិត្ត ហើយផ្ដល់ចម្លើយភ្លាមៗថានាងជាប់ក្នុងការសម្ភាសន៍នេះហើយ។ ក្នុងនោះនាងត្រូវចាប់ផ្តើមជាជំនួយការវ័យក្មេង បន្តធ្វើការយ៉ាងជិតស្និទ្ធជាមួយមហាសេដ្ធីរូបនេះ។យ៉ាងណាក្នុងកំឡុងពេលបំពេញភារកិច្ចនៅ Amazon នៅទីបំផុតនាងបានក្លាយជាដៃគូអាជីវកម្មប្រតិបត្តិម្នាក់ដ៏ជោគជ័យមួយរូបរបស់ Jeff Bezos ៕


អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖ទ្រព្យសម្បត្តិមេ LV ធ្លាក់ចុះខ្លាំងបំផុត ក្នុងចំណោមមហាសេដ្ឋីពិភពលោក

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ