Connect with us

ជីវិតកម្សាន្ដ

តារាម៉ូដែលចាស់ជាងគេលើលោក Daphne ប្រាប់ អាថ៌កំបាំងធ្វើឲ្យសម្រស់ក្មេង និងឆ្អឹងរឹងមាំ

បានផុស

នៅ

ក្នុងឆ្នាំ ២០១៤​ Daphne Selfe ត្រូវបានទទួលស្គាល់ជាផ្លូវការដោយ Guinness ថា ជាតារាម៉ូដែលចាស់ជាងគេលើពិភពលោក ​។ គាត់មិនចូលនិវត្តន៍ដូចមនុស្សចាស់ផ្សេងទេ ហើយតែនៅតែស្រលាញ់ការងារ​​ ដោយអាចរកប្រាក់បាន ១,០០០ ដុល្លារ/ថ្ងៃ ពីកិច្ចសន្យាផ្សាយពាណិជ្ជកម្ម ទោះបីជាគាត់មានអាយុលើសពី ៩៦ ឆ្នាំក៏ដោយ។

កើត​នៅ​ឆ្នាំ ១០២៨ នៅ​ទីក្រុង​ឡុងដ៍ ប្រទេស​អង់គ្លេស​ គាត់បាន​ចាប់ចិត្តលើអាជីព​​បង្ហាញ​ម៉ូដ​នៅ​អាយុ ២១ ឆ្នាំ។លោកយាយបាននិយាយថា «​ខ្ញុំចាំថាខ្ញុំកំពុងធ្វើការនៅហាងមួយក្នុងទីក្រុង Reading ភាគខាងលិចទីក្រុងឡុងដ៍ ពេលនោះមានកម្មវិធីបង្ហាញម៉ូដ ហើយរង្វាន់សម្រាប់អ្នកឈ្នះគឺនៅលើក្របទស្សនាវដ្តី Reading & Berkshire ហើយខ្ញុំបានឈ្នះ» ។

ក្រោយមកគាត់បានចាប់ផ្តើមវគ្គសិក្សារយៈពេល ៣ ខែដើម្បីក្លាយជាតារាម៉ូដែល។ នៅពេលនោះ ម្តាយរបស់គាត់គឺជាមនុស្សដែលមានការគាំទ្រច្រើនជាងគេ ព្រោះគិតថានេះជារឿងល្អសម្រាប់កូនស្រីរបស់ខ្លួនក្នុងការបន្តចំណង់ចំណូលចិត្តទៅមុខបន្ថែមទៀត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បន្ទាប់មក គាត់ចាប់ផ្តើមបង្កើតអាជីពផ្ទាល់ខ្លួន ហើយមានឱកាសធ្វើការជាមួយម៉ាកល្បីៗជាច្រើនដូចជា Olay, Eyeko, Dolce&Gabbana ហើយបានបង្ហាញខ្លួនជាច្រើនដងនៅលើក្របទស្សនាវដ្តី Vogue ដ៏ល្បីល្បាញក្នុងរយៈពេល ៧០ឆ្នាំមកហើយ។

ត្រូវបានគេស្គាល់ថាជាតារាម៉ូដែលជើងចាស់នៅក្នុងឧស្សាហកម្មម៉ូដអន្តរជាតិ លោកយាយ Selfe គឺជាភស្តុតាងនៃការរស់នៅដែលថា អាយុគ្រាន់តែជាតួលេខប៉ុណ្ណោះ។ ការ​រក្សា​ទម្លាប់​ល្អ​ នឹង​ជួយ​អ្នក​រក្សា​សម្រស់​មិន​ថា​ពេល​ណា​ក៏​ដោយ។

ដោយធ្វើការចែករំលែកនៅក្នុង The Telegraph ស្ត្រីចំណាស់ម្នាក់នេះបានបង្ហាញអាថ៌កំបាំងនៅពីក្រោយរូបរាងវ័យក្មេងនិងភ្លឺថ្លារបស់គាត់ប្រាប់ទៅកាន់អ្នកគាំទ្រ។ ក្រៅពីទម្លាប់ដូចជាឧស្សាហ៍ហាត់យូហ្គាជារៀងរាល់ព្រឹក គាត់តែងទេនិយាយថាទេ ចំពោះថ្នាំជក់ កំណត់អាហារកែច្នៃ និងផឹកទឹកឲ្យបានច្រើន។

តារាម៉ូដែល Selfe បាននិយាយបន្ថែមទៀតថា នាងក៏យកចិត្តទុកដាក់ជាពិសេសក្នុងការញ៉ាំប្រូខូលី ដែលជាអាហារកំពូលទាំង ១០ របស់ពិភពលោក ដែលទទួលស្គាល់ដោយសាកលវិទ្យាល័យហាវ៉ាដផងដែរ។

មិនត្រឹមប៉ុណ្ណឹងទេ ផ្កាខាត់ណាខៀវមានសារធាតុចិញ្ចឹមរាប់មិនអស់ និងសារធាតុប្រឆាំងអុកស៊ីតកម្មដែលគាំទ្រទិដ្ឋភាពជាច្រើននៃសុខភាពមនុស្ស។ ជាពិសេសវាជួយប្រឆាំងមហារីក មិនថាក្រពេញប្រូស្តាត មហារីកសុដន់ មហារីកពោះវៀនធំ មហារីកមាត់ និងមហារីកប្លោកនោម។ ជួយកាត់បន្ថយជាតិស្ករក្នុងឈាម, គាំទ្រការរំលាយអាហារ, ប្រឆាំងភាពចាសនិង លើកកម្ពស់សុខភាពឆ្អឹងឲ្យរឹងមាំ៕

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖តារា ចិន ​៥ ​រូប ​ប្រាប់អាថ៌កំបាំង​រាង​ស្លីម​មិនប្រែទៅណា ក្នុងវ័យ​​ក្រោម​៤០​ឆ្នាំ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៨ ម៉ោង មុន

ឧបការី​រដ្ឋមន្រ្តី​ក្រសួង​សន្តិសុខ​សាធារណៈ​ចិន​​ទស្សនៈ​កិច្ច​​​នៅ​​ច្រក​​ទ្វា​អន្តរជាតិប៉ោយប៉ែត

ព័ត៌មានជាតិ៨ ម៉ោង មុន

មេ​បញ្ជា​ការ​កង​ទ័ព​ជើង​គោក​កម្ពុជា ​ណែ​នាំ​ឱ្យ​កង​ទ័ព​ ​រក្សា​ទំនាក់​ទំនង​ល្អ​ជាមួយ​ភាគីថៃ ​ ​មិន​បំពាន​គ្នា ​​

ព័ត៌មានជាតិ៩ ម៉ោង មុន

​ប្រធានកិត្តិយស​​នៃ​សមាគម​មូលនិធិ​អភិរក្សដំរី​អៃរាវត្តា​ខ្មែរ ​ទៅ​មើល​​ផ្ទាល់​ការ​ថែ​ទាំ​កូន​ដំរី​ឈ្មោះ​«លំផាត់» នៅ​សួន​សត្វ​ភ្នំតាម៉ៅ ​

សន្តិសុខសង្គម៩ ម៉ោង មុន

ជន​ជាតិ​ចិន​ម្នាក់ ​ត្រូវ​នគរបាល​​​បណ្ដេញ​ចេញ​ពី​ប្រទេស​កម្ពុជា​

សន្តិសុខសង្គម១៣ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

សន្តិសុខសង្គម១៣ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ១៩ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

មេ​ណាតូ ជំរុញឲ្យ ហ្សេលេនស្គី ផ្សះផ្សា​ទំនាក់ទំនង​ជាមួយ​លោក ត្រាំ

Sokha Hotels

ព័ត៌មានពេញនិយម