Connect with us

KPT+

គ្រូក្បាច់គុន​ចិន ៣ រូប សាងប្រវត្តិសាស្រ្តឲ្យកូនចៅជំនាន់ក្រោយ ចងចាំមិនភ្លេច

បានផុស

នៅ

សិល្បៈក្បាច់គុនគឺជាផ្នែកសំខាន់មួយនៃវប្បធម៌ប្រពៃណីចិន ដែលមានយូរយារណាស់មកហើយ។​ ជាពិសេស នៅពេលដែលយើងឮអំពីស្នាដៃរបស់មេក្បាច់គុនទាំងបីរូប យើងមិនត្រឹមតែមានមោទនភាពប៉ុណ្ណោះទេ ថែមទាំងកោតសរសើរចំពោះការលះបង់ និងទេពកោសល្យរបស់ពួកគេផងដែរ។

ពួកគេពិតជាជំនាញក្បាច់គុនដ៏ប៉ិនប្រសប់ ដែលបានធ្វើឲ្យប្រទេសចិនល្បីល្បាញ និងសមនឹងទទួលបានការចងចាំ និងគោរពពីមនុស្សគ្រប់គ្នាមកដល់សព្វថ្ងៃ។ អត្ថបទថ្ងៃនេះនឹងណែនាំអ្នកចេះក្បាច់គុណបីនាក់ ដែលត្រូវបានគេចាត់ទុកថាខ្លាំងបំផុតនៅក្នុងប្រទេសចិន ដោយគេហទំព័រព័ត៌មាន Sohu ។

១ គ្រូក្បាច់គុន Cai Long Yun

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

Cai Long Yun មកពី Jining ខេត្ត Shandong ជាឈ្មោះដែលអាចធ្វើឲ្យមនុស្សជាច្រើនមានអារម្មណ៍ប្លែក ប៉ុន្តែរឿងរ៉ាវរបស់គាត់នឹងធ្វើឲ្យអ្នកមិនភ្លេចឡើយ។ តាំងពីក្មេងមក គាត់បានចាប់ផ្តើមសិក្សាក្បាច់គុន។ ក្រោយមកគាត់បានបង្ហាញពីចំណង់ចំណូលចិត្តយ៉ាងខ្លាំងចំពោះសិល្បៈក្បាច់គុន ដោយមានការគាំទ្រពីក្រុមគ្រួសារ និងទេពកោសល្យពីធម្មជាតិ​ ទើបរីកចម្រើនយ៉ាងឆាប់រហ័ស និងទទួលបានលទ្ធផលដ៏អស្ចារ្យ។

អ្វី​ដែល​ធ្វើ​ឲ្យអ្នក​រាល់​គ្នា​កោត​សរសើរ​ខ្លាំង​បំផុត​នោះ​គឺ​ កាល​គាត់​មាន​អាយុ​មិន​ដល់​១៥​ឆ្នាំ​ផង តែគាត់អាចវាយ​ឈ្នះ Masolov អ្នក​ប្រដាល់​បស្ចិម​ប្រទេស​ដ៏​ល្បី និង​អ្នក​ប្រដាល់​រុស្សី​ក្នុង​ការ​ប្រកួត​មួយ។ ព្រឹត្តិការណ៍នេះបានកើតឡើងកាលពីគាត់នៅក្មេង កំឡុងពេលប្រកួតរវាងគ្រូក្បាច់គុណ ដែលគាត់ក៏មិនដឹងថា គូប្រកួតជានរណាមុនពេលចូលសង្វៀន។ បន្ទាប់ពីជ័យជំនះនោះ និងទទួលបានភាពជោគជ័យកាន់តែច្រើនក៏ដោយ ក៏គាត់នៅតែបន្តហ្វឹកហាត់កាន់តែខ្លាំង រហូតក្លាយជាអ្នកប្រដាល់គុននិយមមួយរូប។

២ គ្រូក្បាច់គុន Sun Lutang

Sun Lutang​ ត្រូវបានគេសរសើរយ៉ាងទូលំទូលាយថាជា ព្រះនៃសិល្បៈក្បាច់គុនចិន ដែលជាឈ្មោះដ៏សក្តិសមបំផុត ព្រោះគាត់ពិតជាទទួលបានសមិទ្ធិផលដ៏អស្ចារ្យនៅក្នុងវិស័យសិល្បៈក្បាច់គុនបុរាណ។ ទោះបីជាគាត់ជាអ្នកហាត់ក្បាច់គុនក៏ដោយ ក៏គាត់នៅតែបង្ហាញពីនិស្ស័យរបស់អ្នកសិល្បៈ ការរួមបញ្ចូលគ្នានៃអក្សរសិល្ប៍ និងសិល្បៈក្បាច់គុនបានបង្កើតភាពទាក់ទាញផ្ទាល់ខ្លួន។

យោងតាម ​​Baidu ក្នុងឆ្នាំ ១៩២០ គ្រូក្បាច់គុនម្នាក់នៅប្រទេសជប៉ុនត្រូវបានអធិរាជជប៉ុនបញ្ជូនដោយផ្ទាល់ទៅទីក្រុងប៉េកាំងដើម្បីប្រកួតជាមួយគាត់។ គ្រូ​ជប៉ុន​បាន​ប្រកាស​ថា ​នឹង​បំបែក​ដៃ​របស់ ​Sun Lutang​ ហើយ​ថា​ជនជាតិ​ចិន​គ្រាន់​តែ​ជាជាអ្នកជំងឺអាស៊ី​ប៉ុណ្ណោះ។ ទោះ​បី​ជា​យ៉ាង​ណា​ ក្នុងវ័យជិត ៦០ឆ្នាំ​ គាត់បាន​យក​ឈ្នះ​អ្នក​ប្រដាល់​ក្បាច់​គុន​ជប៉ុន​ក្នុង​រយៈពេល​មិន​ដល់​១​នាទី ដោយប្រើ​ក្បាច់​ដ៏​ស្រទន់​ដើម្បី​កម្ចាត់ និង​ធ្វើ​ឲ្យ​គូប្រកួត​រង​របួស​យ៉ាង​ធ្ងន់ធ្ងរ។ ​

មាន​ពេល​មួយ​ទៀត​ដែល Sun Lutang​ វាយ​អ្នក​ប្រដាល់​ជប៉ុន​៥​នាក់​ក្នុង​ពេល​តែ​មួយ​នៅ Hongkou (Shanghai) ដោយវាយ​ឈ្នះ​គូប្រកួត​ទាំង​៥​យ៉ាង​រហ័ស​ ​ដោយ​សារ​បច្ចេកទេស​ដ៏​អស្ចារ្យ​របស់ក្បាច់ Tai Chi និង Xingyiqua រួមបញ្ចូលគ្នា។ បន្ទាប់មក ព្រះចៅអធិរាជជប៉ុនផ្ទាល់បានផ្ញើលិខិតអញ្ជើញគាត់មកប្រទេសជប៉ុនដើម្បីបង្រៀនគុនចិន។​ ប៉ុន្តែគាត់បាន​បន្ត​បដិសេធ ហើយបន្ទាប់ពីព្រឹត្តិការណ៍នេះគាត់ត្រូវបានផ្តល់ងារជាកំណប់ទ្រព្យលេខមួយរបស់ពិភពលោក។លើសពីនេះ គ្រូក្បាច់គុណចិនក៏បានប្រកួតប្រជែងជាមួយអ្នកជំនាញបរទេសជាច្រើនមកពីប្រទេសបារាំង អាមេរិក និងថៃ ដោយមិនធ្លាប់មាន។

​៣ គ្រូក្បាច់គុន Wan Laisheng

អ្នកចុងក្រោយគេបង្អស់នេះ​ គឺជាលោកគ្រូ Wan Lai Sheng បុរសដែលបានចូលរួមចំណែកយ៉ាងធំធេងក្នុងវិស័យសិល្បៈក្បាច់គុនរបស់ចិន។ គាត់កើតនៅខែកុម្ភៈ ឆ្នាំ ១៩០៣ នៅទីក្រុង Wuchang ខេត្ត Hubei ។ គាត់បានធ្វើការនៅនាយកដ្ឋានព្រៃឈើនៃសាកលវិទ្យាល័យកសិកម្មជាតិប៉េកាំង ហើយបានស្នាក់នៅសាលាដើម្បីបង្រៀន បន្ទាប់ពីបញ្ចប់ការសិក្សា។ ក្នុងអំឡុងពេលនេះគាត់បានសិក្សាក្បាច់គុនជាមួយគ្រូល្បីៗជាច្រើន។

នៅចុងឆ្នាំ ១៩២៨ គាត់ត្រូវបានអញ្ជើញឲ្យធ្វើជានាយកសាលាក្បាច់គុននៅក្នុងខេត្ត Guangdong និង Guangxi ជាមួយនឹងឋានៈជាឧត្តមសេនីយឯក។ ក្នុងអំឡុងសង្រ្គាមតស៊ូប្រឆាំងនឹងប្រទេសជប៉ុន គាត់បានកាន់មុខតំណែងជាបន្តបន្ទាប់ដូចជាគ្រូក្បាច់គុនទូទៅនៃគណៈប្រតិភូបណ្តុះបណ្តាលកណ្តាលនៅទីក្រុង Chongqing ប្រធាននាយកដ្ឋានបណ្តុះបណ្តាលក្បាច់គុន Hunan និងជាប្រធាននាយកដ្ឋានអប់រំកាយ និងកីឡានៃសាកលវិទ្យាល័យ Guangxi និងទីតាំងផ្សេងទៀត។ .

បន្ទាប់ពី​សាធារណរដ្ឋ​ប្រជាមានិត​ចិន​ត្រូវបាន​បង្កើត​ឡើង គាត់បាន​ប្រកប​របរ​វិជ្ជាពេទ្យ​នៅ Fujian និង​បន្ត​បង្រៀន​ក្បាច់គុន​ទៀត​ផង។ គាត់បានបោះពុម្ពស្នាដៃដូចជា ខ្លឹមសារនៃបច្ចេកទេសសិល្បៈក្បាច់គុន, រចនាប័ទ្មធម្មជាតិនៅក្នុងសិល្បៈក្បាច់គុន”, វេជ្ជសាស្ត្ររបួសចិន និង​ទម្រង់នៃកណ្តាប់ដៃកាំភ្លើង ។

ក្រោយមក គាត់​បាន​បង្កើត​និកាយ​ក្បាច់​គុន​ផ្ទាល់​ខ្លួន ហើយ​សំខាន់​ជាង​នេះ​ទៅ​ទៀត​​គាត់មិន​ភ្លេច​ចូលរួម​ចំណែក​ដល់​ប្រទេស​ឡើយ។ ទោះបីជា Wan Laisheng​ ក្រោយមកបានប្តូរទៅអាជីពផ្សេងក៏ដោយ ក៏គាត់មិនដែលឈប់ហាត់ក្បាច់គុនដែរ ហើយនៅតែជាគ្រូក្បាច់គុណដ៏គួរឲ្យគោរព។ ជាពិសេស ក្នុងអំឡុងសង្គ្រាមប្រឆាំងជប៉ុន គាត់បានព្យាបាលដោយជោគជ័យនូវជំងឺចម្លែក និងស្មុគស្មាញជាច្រើនដែលមិនអាចពិពណ៌នាបាន៕

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖ក្រយា​ព្រះ​ស្ងោយ​លាក់កំបាំងក្នុងទីក្រុង​ហាមឃាត់ ដែលអធិរាជចិន​ ៣ អង្គ​ សព្វព្រះរាជហឫទ័យខ្លាំង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៦ នាទីutes មុន

ពលរដ្ឋនៅស្រុកកែវសីមា ត្អូញត្អែរថា អស់លទ្ធផលបង់ថ្លៃទឹកស្អាតប្រើហើយ ស្នើអាជ្ញាធរស្រុកជួយឱ្យម្ចាស់អាជីវកម្មទម្លាក់ថ្លៃ

ព័ត៌មានជាតិ៥៨ នាទីutes មុន

នៅមណ្ឌលគិរី អាជ្ញាធរលែងកូនត្រីចម្រុះ២ម៉ឺន៧ពាន់ក្បាលក្នុងទំនប់អូរតេធិបតី ដើម្បីបង្កើនការផ្គត់ផ្គង់ និងស្ទួចលេងកម្សាន្ត

ព័ត៌មានជាតិ១ ម៉ោង មុន

លោកស្រី ភឿង សកុណា ប្រាប់អាជ្ញាធរខេត្តស្វាយរៀងទប់ស្កាត់ឱ្យបានការប៉ុនប៉ងធ្វើឱ្យវឹកវរក្នុងសង្គមដោយក្រុមប្រឆាំងខុសច្បាប់

ព័ត៌មានជាតិ១៥ ម៉ោង មុន

រដ្ឋាករទឹកប្រកាសពីស្ថានភាព ទឹកល្អក់កករ នៅសង្កាត់មួយចំនួនក្នុងរាជធានីភ្នំពេញ

ព័ត៌មានជាតិ១៥ ម៉ោង មុន

តំណាង​ដ៏​ខ្ពង់ខ្ពស់​ សម្តេចមហាបវរធិបតីនាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត ប្រគេន​បច្ច័យ​សាងសង់​ខ្លោងទ្វារវត្តឥន្ទរិទ្ធី (ហៅវត្តបារាយណ៍)

ជីវិតកម្សាន្ដ១៧ ម៉ោង មុន

ក្រោយរួចខ្លួន តួសម្ដែងរឿង «Ip Man»​ ប្រាប់ដើមចមធ្លាយដល់កន្លែងចាប់ជំរិត កៀកព្រំដែនថៃ-មីយ៉ានម៉ា

សន្តិសុខសង្គម១៨ ម៉ោង មុន

សមត្ថកិច្ចកម្ពុជា បញ្ជូនបុរសជនសង្ស័យបាញ់សម្លាប់ លោក លិម គិមយ៉ាទៅឱ្យភាគីថៃ

ព័ត៌មានជាតិ១៧ ម៉ោង មុន

ស្ទឹងសង្កែនៅប៉ែកខាងក្រោមរីងស្ងួត និងកំពុងប្រែក្លាយជាផ្លូវរទេះ

ចរាចរណ៍២០ ម៉ោង មុន

ត្រឹម ៥ ថ្ងៃ ផ្លូវ ៦០ ម៉ែត្រ ឆក់យកជីវិតមនុស្ស ៤ នាក់ ក្នុងហេតុការណ៍ គ្រោះថ្នាក់ចរាចរណ៍ ២ ករណី ផ្សេងគ្នា

ជីវិតកម្សាន្ដ១៩ ម៉ោង មុន

ណុប បាយ៉ារិទ្ធ រន្ធត់ចិត្តរហូតហូរទឹកភ្នែកចំពោះសោកនាដកម្មលើ ក្រុមគ្រួសារមួយ នៅផ្លូវ ៦០ ម៉ែត្រ

Sokha Hotels

ព័ត៌មានពេញនិយម