KPT+
ព្រះអង្គម្ចាស់ Harry ទម្លាយមូលហេតុដែលទ្រង់កម្របង្ហាញមុខបុត្រទាំង២អង្គ ឲ្យគេដឹង
សាធារណជនតែងតែកោតសរសើរចំពោះរូបថតដ៏គួរឲ្យស្រឡាញ់របស់ព្រះអង្គម្ចាស់ George, ព្រះនាង Charlotte និងព្រះអង្គម្ចាស់ Louis ។ ប៉ុន្តែងាកមកកាន់បងប្អូនជីដូនមួយរបស់ទ្រង់គឺ Archie និង Lilibet កម្របង្ហាញមុខនៅមុខប្រព័ន្ធផ្សព្វផ្សាយណាស់។ នេះធ្វើឲ្យអ្នកគាំទ្រជាច្រើនមានចំងល់យ៉ាងខ្លាំង។
ការពិតគឺថា សែស្រឡាយរបស់ Duchess of Sussex តែងតែចង់ចែករំលែករូបភាពបុត្រៗរបស់ពួកគេទៅកាន់ពិភពលោក ប៉ុន្តែប្រការនេះគឺមិនអាចធ្វើបានទេ។ ប្រភពនៃភាពចម្រូងចម្រាស បានកើតចេញពីការព្រួយបារម្ភរបស់ព្រះអង្គម្ចាស់ Harry និង Meghan ចំពោះសុវត្ថិភាពបុត្រទាំងពីរនៅពេលគង់នៅក្នុងចក្រភពអង់គ្លេស។ ជាពិសេសនៅពេលដែលទ្រង់ បានសម្រចបោះបង់តួនាទីរាជវង្សជាន់ខ្ពស់។

ទន្ទឹមនោះដែរ មិត្តម្នាក់របស់ Meghan បានបង្ហាញប្រាប់ US Weekly ថា គ្រួសាររបស់ព្រះអង្គម្ចាស់ William ត្រូវបានការពារយ៉ាងតឹងរ៉ឹងជាងមុន ដោយសារតែពួកគេងាយនឹងទទួលស្គាល់ពីមនុស្សជាច្រើន។ ផ្ទុយទៅវិញ បុត្រទាំងពីររបស់ Harry និង Meghan បែរជាមិនមានវត្តមានលើបណ្ដាញអ៉ិនធើណេត។ ពួកគេដឹងថា ពិភពលោកទាំងមូលចង់ឃើញបុត្រទាំងពីរ តែពួកគេនឹងរក្សាទម្រង់ទាបរហូតដល់បញ្ហាសុវត្ថិភាពត្រូវបានដោះស្រាយសម្រាប់ក្មេងៗ។
បញ្ហាសន្តិសុខគ្រួសារត្រូវបានព្រះអង្គម្ចាស់ Harry ផ្ទាល់និយាយជាសាធារណៈ ជារឿយៗទ្រង់ត្រឡប់ទៅប្រទេសអង់គ្លេសតែអង្គឯង ដើម្បីចូលរួមព្រឹត្តិការណ៍សំខាន់ៗរបស់រាជវង្ស។ ឧទាហរណ៍ គឺការឡើងគ្រងរាជ្យរបស់ស្តេច Charles ឬនៅពេលដែលស្តេចត្រូវបានគេធ្វើរោគវិនិច្ឆ័យថាមានជំងឺមហារីក។ ការបង្ហាញខ្លួននៅក្នុងភាពយន្តឯកសារ Tabloids នៅលើការសាកល្បងដែលចាក់ផ្សាយនៅលើ ITV កាលពីខែមុន ក៏ទ្រង់បានសម្តែងដោយស្មោះត្រង់ចំពោះសុវត្ថិភាពរបស់ប្រពន្ធ និងកូនរៗ ប្រសិនបើពួកគេត្រឡប់ទៅប្រទេសអង់គ្លេសជាមួយទ្រង់។
នាពេលនោះព្រះអង្គម្ចាស់ Harry បានមានបន្ទូលនៅលើភាពយន្តឯកសារ ITV Tabloids on Trial កាលពីដើមរដូវក្តៅនេះអំពីមូលហេតុដែលគាត់នឹងមិនយក Meghan ឬកូនរបស់គាត់ទៅចក្រភពអង់គ្លេសថា «ចុះយ៉ាងណាបើជនអស្ថិរភាពអានព័ត៌មានក្នុងសារព័ត៌មាន រួចចាត់វិធានការ? ពួកគេអាចប្រើកាំបិត ឬទឹកអាស៊ីត នោះជាកង្វល់ពិតរបស់ខ្ញុំ ហើយមូលហេតុដែលខ្ញុំមិនបាននាំប្រពន្ធ និងកូនរបស់ខ្ញុំត្រឡប់ទៅប្រទេសអង់គ្លេសវិញ»។
លើសពីនេះទៀតដែរ ព្រះអង្គម្ចាស់ Harry និង Meghan ត្រូវបានដកហូតសិទ្ធិសន្តិសុខរបស់ទ្រង់នៅក្នុងចក្រភពអង់គ្លេស។ នេះបណ្តាលឲ្យទ្រង់ប្តឹងទៅ Home Office ជុំវិញការសម្រេចចិត្តផ្លាស់ប្តូរកម្រិតសុវត្ថិភាពផ្ទាល់ខ្លួនរបស់ទ្រង់ក្នុងខែកុម្ភៈ ឆ្នាំ ២០២០។ ការសម្រេចចិត្តនេះត្រូវបានធ្វើឡើងដោយគណៈកម្មាធិការប្រតិបត្តិសម្រាប់ការការពារក្រោន និងតួលេខសាធារណៈ (Ravec)។ កាលពីខែមេសាកន្លងទៅ ព្រះអង្គម្ចាស់ Harry បានចាញ់បណ្តឹងឧទ្ធរណ៍នៃសំណុំរឿងប្រឆាំងនឹងការសម្រេចរបស់តុលាការកំពូល។
យ៉ាងណាមិញ ម្ដងម្កាលអ្នកគាំទ្របានឃើញ Archie ក្នុងអំឡុងពេលដំណើរកម្សាន្តរបស់ព្រះអង្គម្ចាស់ Harry និង Meghan នៅ Botswana ។ រូបភាពរបស់បុត្រទាំងពីរក៏បានលេចចេញយ៉ាងខ្លីនៅក្នុងភាពយន្តឯកសារ Harry & Meghan ដែលបានចេញផ្សាយនៅលើ Netflix ។ ជារឿយៗអ្នកទាំងពីរដាក់កម្រិតលើការចែករំលែករូបថតកូនៗរបស់ពួកគេក្នុងឱកាសពិសេស ដូចជាថ្ងៃខួបកំណើត ហើយថែមទាំងព្យាយាមផ្តល់ឲ្យពួកគេនូវជីវិតធម្មតាមួយប៉ុណ្ណោះ៕


អត្ថបទ៖ សាង ស្រីល័ក្ខ

-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
មីយ៉ាន់ម៉ា៖ ក្រុមសង្គ្រោះតួកគី ជួយជីវិតបុរសម្នាក់ ក្រោយជាប់ក្រោមគំនរបាក់បែក៥ថ្ងៃ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា
-
ចរាចរណ៍៤ ថ្ងៃ ago
រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល
-
សន្តិសុខសង្គម៤ ថ្ងៃ ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង ago
Breaking News! ផ្ទុះការបាញ់គ្នាដ៏រន្ធត់ នៅក្បែរផ្សារខេត្ត Samut Prakan ប្រទេសថៃ