KPT+
តំបន់ទឹកធ្លាក់ ៥ លើខ្នងភ្នំត្បែង ក្លាយជាគោលដៅទេសចរណ៍ទាក់ទាញបំផុត របស់ខេត្តព្រះវិហារ
ភ្នំត្បែង ជាតំបន់ទេសចរណ៍ធម្មជាតិមួយ ដែលផ្សារភ្ជាប់នូវប្រវត្តិសាស្ត្រ វប្បធម៌ និងសាសនា និងជាជម្រកសត្វព្រៃជាច្រើនប្រភេទ។ មិនតែប៉ុណ្ណោះ ភ្នំត្បែង ក៏ជាគោលដៅទេសចរណ៍ធម្មជាតិដ៏ទាក់ទាញមួយ របស់ខេត្តព្រះវិហារផងដែរ ដោយសារតែមានតំបន់ទឹកធ្លាក់ជាច្រើនកន្លែង ហ៊ុំព័ទ្ធដោយធម្មជាតិស្រស់ស្អាតគ្រប់រដូវកាល ដោយមានទីតាំងក្បែរៗគ្នា ដូចជា ទឹកធ្លាក់តាំងយូរ ទឹកធ្លាក់បេងកោង ទឹកធ្លាក់ចាក់អង្អ្រែកក្រោម ទឹកធ្លាក់តាម៉ា និងទឹកធ្លាក់កណ្តុរស ជាដើម…។
នៅពេលនេះ កម្ពុជាថ្មី សូមណែនាំគោលដៅទេសចរណ៍ទាក់ទាញប៉ុន្មានកន្លែង ដែលស្ថិតលើខ្នងភ្នំត្បែង។
១. ទឹកធ្លាក់តាំងយូរ
តាំងយូរជាសក្តានុពលទេសចរណ៍ធម្មជាតិ លើខ្នងភ្នំត្បែង និងប្រវត្តិដ៏អស្ចារ្យ។ នេះបើតាមការបញ្ជាក់របស់មន្ទីរទេសចរណ៍ខេត្តព្រះវិហារ។ ដើម្បីទៅកាន់តំបន់ទឹកធ្លាក់នេះ គឺតម្រូវឱ្យដើរឡើងភ្នំតាមជណ្តើរដែលខាងសហគមន៍រៀបចំឡើងជាស្រេច សម្រាប់សុវត្ថិភាពអ្នកដំណើរ ប្រហែលជាង ១០០០កាំ។



២. ទឹកធ្លាក់បេងកោង
ទឹកធ្លាក់បេងកោង គឺជាផ្នែកមួយនៃតំបន់រមណីយដ្ឋានវប្បធម៌ និងធម្មជាតិភ្នំត្បែង ដែលស្ថិតនៅក្នុងភូមិបេងកោង ឃុំព្រះឃ្លាំង ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ ចម្ងាយប្រមាណ ៦គីឡូម៉ែត្រ ពីទីរួមខេត្តព្រះវិហារ តាមផ្លូវជាតិលេខ៦២ ដែលមានផ្លូវចូលតាមខ្លោងទ្វារវត្តលើភ្នំត្បែង ហៅវត្តដំបូកខ្មៅ។ ក្បែរនៅទឹកធ្លាក់នេះ ក៏មានផ្ទះលំហែ ដែលមានសេវាស្នាក់នៅ និងទទួលទាន របស់អ្នកទេសចរផងដែរ។

៣. ទឹកធ្លាក់ចាក់អង្រែក្រោម ឬ ទឹកធ្លាក់អន្លង់ស្វាយ
តំបន់ទឹកធ្លាក់នេះ ស្ថិតនៅក្នុងតំបន់ការពារបេតិកភណ្ឌធម្មជាតិ លើខ្នងភ្នំត្បែងមានជ័យ និងមានខ្សែផ្លូវទឹកតែមួយជាមួយនឹងតំបន់ទឹកធ្លាក់តាំងយូរដែរ។


៤. ទឹកធ្លាក់តាម៉ា
តំបន់ទឹកធ្លាក់មួយនេះ តែងមានទេសចរជាតិ ទៅកម្សាន្តច្រើនអ៊ូអរ រាល់រដូវកាលបុណ្យជាតិធំ ដោយសារតែការធ្វើដំណើរងាយស្រួល មានសេវារទេះគោយន្តជួល អាចជូនភ្ញៀវទេសចរទៅកៀកនឹងទីតាំងតែម្តង។
៥. ទឹកធ្លាក់កណ្តុរស
ជាតំបន់ទឹកធ្លាក់ធម្មជាតិមួយផ្សេងទៀត នៅលើខ្នងភ្នំត្បែង ឆ្ងាយបន្តិចពីតំបន់ទឹកធ្លាក់តាំងយូរ និងចាក់អង្រែក្រោម។



-
ចរាចរណ៍៣ ថ្ងៃ ago
ស្នងការរងខេត្តឧត្ដរមានជ័យម្នាក់ គាំងបេះដូងស្លាប់ពេលបើកបររថយន្ដ រួចជ្រុលបុករថយន្តមួយគ្រឿងទៀត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ខេត្ត Phuket របស់ថៃរងការវាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង
-
ព័ត៌មានជាតិ១៦ ម៉ោង ago
សមត្ថកិច្ចឱ្យបុរសម្នាក់ដែលផ្សាយព័ត៌មានមិនពិតថា ខេត្តតាកែវមានករណីវះក្រលៀន ធ្វើកិច្ចសន្យាឈប់បំពុលសង្គម
-
ព័ត៌មានជាតិ២ ថ្ងៃ ago
សម្តេចធិបតី៖ ការប្រគល់វត្ថុបុរាណពីថៃជូនកម្ពុជាវិញ ជាការវិលត្រឡប់ដួងព្រលឹងបុព្វបុរសខ្មែរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រុស្ស៊ី បង្ហាញឈ្មោះ៤ប្រទេស ដែលនឹងភ្លក់គ្រាប់របស់ខ្លួនមុនគេ ពេលផ្ទុះសង្គ្រាមធំ
-
សុខភាព៤ ថ្ងៃ ago
ដំណឹងល្អ! កម្ពុជានឹងដាក់ឱ្យប្រើប្រាស់ថ្នាំព្រឹបប្រភេទចាក់បង្ការ មុនពេលប្រឈមនឹងការឆ្លងមេរោគអេដស៍ នៅខែឧសភា ខាងមុខ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
លើកនេះ រុស្ស៊ី ដាក់លក្ខខណ្ឌស្រួលមួយទៅអ៊ុយក្រែន បើចង់ចរចា ឈានទៅការបញ្ចប់សង្គ្រាមមែន
-
សន្តិសុខសង្គម២២ ម៉ោង ago
នគរបាលរាជធានី ឃាត់ខ្លួនអនុប្រធានគណបក្សកម្លាំងជាតិ មួយរូប ពីបទ ញុះញង់បង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម