Connect with us

KPT+

ធ្លាប់​បាន​ត្រឹម​គិត ហើយ​មិន​ដែល​ក្រោក​មក​ធ្វើ​សកម្មភាព? មាន​វិធី​ផ្លាស់ប្ដូរ

បានផុស

នៅ

នៅ​ពេល​យើង​រីកចម្រើន បាន​ពង្រីក​សមត្ថភាព​ខ្លួន​ជា​បន្តបន្ទាប់ ជាមួយ​នឹង​សមត្ថភាព​ដែល​បាន​ពង្រីក​ឡើង​មក​ជានិច្ច​នោះ ចរិត​ចាស់​ទុំ​មួយ​នឹង​ត្រូវ​បាន​បង្កើត​ឡើង។

មានរឿង​ពីរ​សំខាន់​ដែល​មនុស្ស​យើង​អាច​ដឹកនាំ​ខ្លួនឯង ក្នុង​ការ​បង្កើន​សមត្ថភាព គឺ​ការ​គិត​និង​ធ្វើ​សកម្មភាព។ មនុស្ស​ជា​ច្រើន​គិត​ណាស់ ប៉ុន្តែ​ធ្វើអ្វី​ក៏​មិន​ចេញ​ដែរ។

មាន​ជំហាន ៣ ដែល​យើង​ត្រូវ​ធ្វើ​ដើម្បី​ពង្រីក​សមត្ថភាព តាមរយៈ​ការ​គិត​ហើយ​និង​ធ្វើ​សកម្មភាព​ផង៖

១ បញ្ឈប់​ការ​គិត​ធ្វើ​រឿង​អ្វី​ដែល​បាន​បរាជ័យ​ពី​ពេល​មុន​ឬ​សូម្បី​ជោគជ័យ​​ក្ដី និង​ចាប់ផ្ដើម​ងាក​មក​ធ្វើ​បច្ចុប្បន្ន ដែល​យើង​អាច​ធ្វើ​បាន។

ជំហាន​ដំបូង​ឆ្ពោះ​ទៅ​រក​ភាព​ជោគជ័យ​គឺ​ក្លាយ​ជា​អ្វី​ដែល​យើង​ដឹង​អំពី​របៀប​ធ្វើ ប៉ុន្តែ​នៅ​ពេល​បាន​ស្ទាត់ជំនាញ​យើង​គួរ​ចាប់ផ្ដើម​ស្វែងរក​អ្វី​ផ្សេង​ទៀត​ដែល​លទ្ធភាព​យើង​ទំនង​ជា​អាច​រៀន​យល់ នឹង​អាច​ធ្វើ​បាន។

មនុស្ស​ចូលចិត្ត​ធ្វើអ្វីៗ ដែល​បាន​ធ្វើ​មុន​មក ប៉ុន្តែ​ការ​នេះ​មិន​បង្កើន​សមត្ថភាព​ថ្មី​ច្រើន​ទេ។ ធ្វើអ្វី​ដែល​ថ្មី​នាំ​ឲ្យ​មាន​ការ​ច្នៃប្រឌិត​និង​របកគំហើញ​ថ្មីៗ​ដែល​ផ្ដល់​នូវ​អ្វី​បន្ថែម​ដល់​ខ្លួនឯង។

២ បញ្ឈប់​រំពឹង​ទុក និង​ចាប់ផ្ដើម​ធ្វើ​តែ​ម្ដង

មនុស្ស​ភាគច្រើន​មាន​ការ​រំពឹង​ទុក​លើស​ការ​ពិត។ អ្វី​ដែល​អ្នកដទៃ​កំណត់​ថា ជា​ពិតាន​បែរ​ជា​យើង​ប្រញាប់​កំណត់​ថា​ជា​ជាន់​ថ្ម ហើយ​បន្ទាប់មក​ស្វែងរក​ឡើង​ទៅ​នៅ​ពី​លើ​ទីនោះ ក្រោយមក​ក៏​ផុង​ធ្លាក់។ ទម្លាប់​ប្រចាំថ្ងៃ​ចាស់ៗ​ដដែលៗ​អាច​ឲ្យ​ការងារ​ឆាប់​បាន​សម្រេច​និង មាន​ប្រសិទ្ធភាព​ប៉ុន្តែ​មិន​ឲ្យ​យើង​បាន​រុញ​សមត្ថភាព​ឲ្យ​ហួស​កម្រិត​អតិបរមា​ទេ។

ព្យាយាម​ធ្វើអ្វី​មួយ​ឲ្យ​ហួស​ពី​ការ​រំពឹង​ទុក។ បង្ហាញ​ថា​យើង​បាន​ធ្វើ ជា​ជំហាន​ជោគជ័យ​រួច​ទៅ​ហើយ​មុន។ គិត​យឺតៗ ស្ដាប់​ឲ្យ​ច្បាស់​និង​ច្រើន​ ហើយ​កុំ​ដំអក់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

៣ បញ្ឈប់​ធ្វើអ្វី​ដែល​សំខាន់​ម្ដងម្កាល និង​ចាប់ផ្ដើម​ធ្វើអ្វី​ដែល​សំខាន់​រាល់ថ្ងៃ

ប្រសិន​បើ​វា​សំខាន់​វា​សម​នឹង​ធ្វើ​ ហើយនោះ​ជា​ផ្នត់​គំនិត​របស់​អ្នកដឹកនាំ។ ទោះ​យ៉ាងណា​ជារឿយៗ​យើង​លះបង់​ពេល​វេលា​របស់​យើង​ទៅ​ជា​បន្ទាន់​ឬ​បន្ទាន់​គួរ​សម ឬ​ចាំបាច់​ដែល​ជំនួស​ឲ្យ​អ្វី​ដែល​សំខាន់​ជា​ប្រចាំ​ឬ​ជា​សង្វាក់។

វិនិយោគ​ពេល​វេលា​ដោយ​ចេតនា​ក្នុង​ការ​ពង្រីក​សមត្ថភាព​តាម​រយៈការ​ធ្វើសកម្មភាព។ សកម្មភាព​ចេតនា​របស់​យើង​ត្រូវ​ធ្វើ​ច្រើន​ជាង​ថ្ងៃ​ម្សិល​ជានិច្ច ព្រោះថា មាន​តែ​ធ្វើ​ច្រើន​ទើប​អាច​បង្កើន​សមត្ថភាព ហើយ​ជីវិត​ដែល​មិន​បង្កើន​សមត្ថភាព យើង​នឹង​ធុញទ្រាន់​មាន​ពេល​ច្រើន​ទៅ​ធ្វើ​រឿង​មិន​បាន​ការ៕

ប្រែសម្រួល៖ សុភា

ប្រភព៖ CNBC

ចុចអាន៖បានម្តាយក្មេកដែលមាន​៥ ចំណុចនេះ​កូនប្រសាជាមនុស្ស​មានសំណាងបំផុត

ចុចអាន៖បង្កើនគំនិតផ្នែកលក់កាន់តែ​មាន​សុពលភាពដោយ៥យ៉ាងនេះ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី៖ ការបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា គឺជាការបោះឆ្នោតប្រកបដោយភាពជឿជាក់ និងការពារសុខសន្តិភាព

ព័ត៌មានជាតិ២ ម៉ោង មុន

តោះ! មក​ស្វែង​យល់ដំណាំ​កសិកម្ម​សំខាន់ៗ​របស់​កម្ពុជា ទ្រទ្រង់កំណើន​ការ​នាំ​ចេញ

សេដ្ឋកិច្ច៣ ម៉ោង មុន

មរតកបសេដ្ឋ៖ ប្រែក្លាយតំបន់ចងគោរបស់កសិករ ទៅជាកន្លែងកសិទេសចរណ៍​

ព័ត៌មានជាតិ៣ ម៉ោង មុន

កម្ពុជា ថ្កោលទោសចំពោះការវាយប្រហារភេរវកម្ម នៅសាលមហោស្រពនាទីក្រុងមូស្គូ ប្រទេសរុស្ស៊ី

ព័ត៌មានជាតិ៤ ម៉ោង មុន

សម្ដេច ហ៊ុន ម៉ាណែត អំពាវនាវដល់តួអង្គពាក់ព័ន្ធបន្តសហការគ្នាអនុវត្តឯកសារគតិយុត្តគោល ទាក់ទងនឹងវិទ្យាសាស្រ្ដ បច្ចេកវិទ្យា និងនវានុវត្តន៍

Sokha Hotels

ព័ត៌មានពេញនិយម