KPT+
៦ យ៉ាងដែលស្ត្រីជោគជ័យតែងធ្វើខុសគ្នាពីមនុស្សធម្មតា
សហគ្រិនស្ត្រីវ័យក្មេង ៦ រូបក្នុងចំណោមបុគ្គលដ៏ជោគជ័យនានានៅអាមេរិក បានចែករំលែកនូវអ្វីដែលខុសប្លែកពីមនុស្សទូទាំងមានក្នុងចរិតលក្ខណៈស្ត្រីជោគជ័យ ៖
១. ប្រែក្លាយមនុស្សដែលគេប៉ាន់ស្មានមិនដល់ទៅជាកម្លាំងចិត្ត

ស្ត្រីជោគជ័យទាំងអស់ភាគច្រើន មានរឿងរ៉ាវរាប់មិនអស់ ដែលត្រូវបានគេនឹកស្មានមិនដល់។ នៅពេលដែលស្ត្រីបង្វែររឿងទាំងនោះទៅជាកម្លាំងចិត្ត ពួកគេនឹងទទួលបានជោគជ័យគ្រប់ពេល។
ដូច្នេះយើងក៏ត្រូវតែមានទំនុកចិត្តលើសមត្ថភាពរបស់ខ្លួនឯង ទោះបីរឿងនោះជារឿងដំបូងរបស់យើងក៏ដោយ។ ដាច់ខាតត្រូវឈរនៅក្នុងគោលបំណងដែលយើងប៉ង ហើយសម្រេចវាឲ្យបាន។
២. ជ្រើសរើសភាពរីកចម្រើនជាងភាពល្អឥតខ្ចោះ
ក្នុងនាមជាស្ត្រី យើងច្រើនតែមានសង្គមដើម្បីគិតថា គ្រប់រឿងទាំងអស់ចាំបាច់ស្អាតនិងល្អឥតខ្ចោះ។ ប៉ុន្តែភាពឥតខ្ចោះអាចបញ្ឈប់ការរីកចម្រើន និងចលនាតាមរបៀបដ៏សំខាន់មួយ។
ស្ត្រីជោគជ័យ តែងចាត់វិធានការយ៉ាងឆាប់រហ័សនៅកិច្ចការសំខាន់ណាមួយ ដើម្បីទទួលបានភាពរីកចម្រើន ជាងភាពល្អឥតខ្ចោះ។
៣. ក្លាហានស្នើសុំឲ្យគេទទួលស្គាល់ចំពោះសមិទ្ធផលខ្លួន
ការសិក្សាបានកត់ត្រាពីគម្លាតទំនុកចិត្តលើស្ត្រី ដែលជារឿយៗរារាំងពួកគេមិនឲ្យដាក់ពាក្យសុំការងារដែលពួកគេគ្មានលក្ខណៈគ្រប់គ្រាន់ ឬស្នើសុំដំឡើងប្រាក់ខែ។
ស្ត្រីជោគជ័យរកវិធីដើម្បីធ្វើឲ្យសមិទ្ធផលរបស់ពួកគេ ត្រូវបានគេស្គាល់ ហើយស្នើសុំឲ្យគេទទួលស្គាល់ចំពោះសមិទ្ធផលទាំងនោះ។
៤. ចាត់វិធានការទោះបីជាលទ្ធផលយ៉ាងណាក៏ដោយ
ជំនួសឲ្យការរង់ចាំឬមានអារម្មណ៍ជឿជាក់ ១០០% ចំពោះការសម្រេចចិត្ត ឬលទ្ធផលដែលចង់បាន ស្ត្រីដែលទទួលបានជោគជ័យតែងចាត់វិធានការជាមុន។ មានតែតាមរយៈការព្យាយាមនិងបរាជ័យប៉ុណ្ណោះ ដែលពួកគេអាចរៀនអ្វីដែលដំណើរការ ហើយគ្មាននរណាម្នាក់គិតថា វាមាននៅក្នុងជីវិតឬអាជីវកម្មនោះទេ។
ស្ត្រីជោគជ័យដឹងថា ដើម្បីធ្វើសកម្មភាព ទោះបីជាមានការភ័យខ្លាចនិងភាពមិនប្រាកដប្រជាក៏ដោយ ពួកគេតែងគិតថា តើពួកគេនឹងឈានទៅមុខយ៉ាងដូចម្ដេច។
៥. ពួកគេលើកទឹកចិត្តគ្នាទៅវិញទៅមក

ស្ត្រីដែលទទួលបានជោគជ័យ តែងជំរុញនិងលើកទឹកចិត្តអ្នកផ្សេងឲ្យក្លាយជាមនុស្សរឹងមាំងក្នុងអាជីវកម្មពួកគេ។ ការច្រណែននិងការធ្វេសប្រហែស គ្រាន់តែបង្វែរអារម្មណ៍ពួកគេពីការរស់នៅក្នុងជីវិតនិងអភិវឌ្ឍភាពពេញលេញ ធ្វើយ៉ាងម៉េចឲ្យជីវិតមានសុភមង្គលប៉ុណ្ណោះ។
ពួកគេមិនចាំបាច់ប្រឆាំងគ្នាដើម្បីយកឈ្នះរៀងៗខ្លួនឡើយ មានតែជួយគ្នាក្នុងវិស័យនេះទៅវិញទៅមក។
៦. ចែករំលែកគំនិតដោយសេរី
មានមនុស្សកាន់តែច្រើនសុំរៀនពីគ្នា ហើយស្ត្រីកំពុងដឹកនាំការប្រាស្រ័យទាក់ទងនេះ ដោយបើកចំហនៅកន្លែងសាធារណៈ ឬអង្គប្រជុំណាមួយ។
ស្ត្រីជោគជ័យក្លាហានមិនខ្លាចក្នុងការចែករំលែកភាពជោគជ័យរបស់ពួកគេ និងវិធីដែលពួកគេបានឈានជើងមកដល់ទីនោះទេ។ ដូច្នេះគ្រប់គ្នាអាចកសាងសង្គម និងរៀនពីគ្នាទៅវិញទៅមក៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖អាជីពមិនត្រូវការការិយាល័យ មានមិនខ្វះទេសម្រាប់អ្នកស្រលាញ់សេរីភាព
ចុចអាន៖ចៅហ្វាយរូបណាដែលនិយាយពាក្យទាំងនេះ មិនទាន់សក្ដិសមនឹងតួនាទីនៅឡើយ

-
KPT+៨ ម៉ោង ago
តំបន់កោះដ៏ពេញនិយមសម្រាប់សកម្មភាពកម្សាន្ត របស់ខេត្តកោះកុង
-
សន្តិសុខសង្គម២ ថ្ងៃ ago
ម្ចាស់ប្រេនសម្រស់ធារ៉ា ត្រូវសមត្ថកិច្ចឃុំខ្លួន ពាក់ព័ន្ធការកែច្នៃគ្រឿងសំអាងគ្មានច្បាប់អនុញ្ញាត
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
មេដឹកនាំអាស៊ី ៤រូប ដែល ICC ចេញដីកាចាប់ខ្លួន ជុំវិញបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
សម្តេចធិបតី៖ ឧកញ៉ា ១៤០រូប ត្រូវបានលុបឈ្មោះចេញ ក្នុងនោះមានឧកញ៉ាខ្លះប្រព្រឹត្តបទល្មើស
-
សន្តិសុខសង្គម១ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះនៅផ្លូវសឡា សង្កាត់ស្ទឹងមានជ័យទី១
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ភ្លៀងលាយឡំខ្យល់កន្ត្រាក់បំផ្លាញផ្ទះពលរដ្ឋ៣ភូមិអស់ ៥៤ខ្នង
-
សន្តិសុខសង្គម១ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះឃ្លាំងស្តុកអេតចាយ(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
អាជ្ញាធរប្រឆាំងគ្រឿងញៀនស្នើរឹបអូសទ្រព្យសម្បត្តិឈ្មួញគ្រឿងញៀនជាប្រាក់រង្វាន់