KPT+
វិធីជួយស្វាមី ឬភរិយាយើងដែលកំពុងកើត Depression ធ្ងន់ធ្ងរ
នៅពេលដែលគូជីវិត រងជំងឺធ្លាក់ទឹកចិត្តអាចជះឥទ្ធិពលដល់គ្រប់ទិដ្ឋភាពនៃជីវិតគូរបស់យើង និងអនាគតកូនៗ។ ការធ្លាក់ទឹកចិត្តនាំមកនូវអារម្មណ៍អស់សង្ឃឹម ឯឱកាសសះស្បើយគឺគ្មាន គ្របយ៉ាងកាន់តែធ្វើដំណើរទៅរកសភាពអស់សង្ឃឹមជានិច្ច ។ វិធីជួយ មានតែស្វាមីឬភរិយាប៉ុណ្ណោះដែលអាចតាមសម្គាល់ និងផ្តួចផ្តើមនូវជំហាននីមួយៗ ដើម្បីជួយភរិយាឬស្វាមីឱ្យរកផ្លូវងើបឡើងវិញបាន។
តើយើងជាប្តីឬប្រពន្ធ អាចជួយយ៉ាងដូចម្តេចបាន?
ការអាណិតអាសូរ យល់ចិត្ត ជាការសំខាន់ណាស់ដែលទទួលខុសត្រូវទាំងស្រុងចំពោះការជាសះស្បើយរបស់ពួកគេឬមិនអាចជាជារៀងរហូត។
១ ក្លាយជាអ្នកអត់ធន់ស្តាប់
ដៃគូយើង ដែលមានរោគនេះ ចូលចិត្តបង្ហាញពីអ្វីដែលពួកគេយល់ឃើញ ហើយកំពុងឆ្លងកាត់ដោយផលប៉ះពាល់អារម្មណ៍ អស់សង្ឃឹម និងភាពឯកោ។ យកចិត្តទុកដាក់លើគំនិតនិងអារម្មណ៍របស់ពួកគេឱ្យបានដិតដល់ ទោះបីជាយើងជឿថាគេគិតខុស កុំប្រឆាំងនឹងគេភ្លាមៗ ព្រោះចិត្តគេមិនអាចគណនាខុសឬត្រូវបានដូចពីមុនទេ។
២ លើកទឹកចិត្ត
ធ្វើការស្រាវជ្រាវខ្លះដើម្បីកំណត់ជម្រើសព្យាបាលផ្សេងៗគ្នា ដែលអាចរកបានសម្រាប់ជំងឺធ្លាក់ទឹកចិត្ត។ ជាការសំខាន់ណាស់ដែលត្រូវឱ្យដៃគូដឹងថាពួកគេមិនឆ្លងកាត់ពេលវេលាដ៏លំបាកនេះតែម្នាក់ឯងទេ។ ដោយគ្មានបង្កើតបន្ថែមសម្ពាធ សូមឱ្យពួកគេដឹងថាពួកគេមានជម្រើសក្នុងការស្វែងរកការគាំទ្រពិសេសពីមនុស្សដែលស្រលាញ់គេ។
៣ ថែរក្សា
ផ្តល់អាទិភាពដល់តម្រូវការនិងការព្រួយបារម្ភរបស់ពួកគេលើសអ្វីៗផ្សេងទៀត នាំដើរលេង នាំធ្វើបុណ្យទាន នាំធ្វើសកម្មភាពដែលគេយល់ថាគេមានតម្លៃដូចអ្នកដទៃដែរ។ ជំងឺធ្លាក់ទឹកចិត្តអាចមានផលវិបាកធ្ងន់ធ្ងរដល់សុខភាពនិងគុណភាពជីវិតរបស់មនុស្សម្នាក់ៗ ប៉ុន្តែយើងអាចជួយដល់បណ្តាបុគ្គលដែលរងផលប៉ះពាល់ទាំងនោះឱ្យយកឈ្នះភាពពិការគំនិតមួយជំហានម្តង ៗ និងឈានទៅរកប្រព័ន្ធគាំទ្រសម្រាប់ការជាសះស្បើយឡើងវិញបាន៕
ប្រែសម្រួល៖ សុភា
ប្រភព៖ bridgestorecovery
ចុចអាន៖ សម្គាល់មើល តើប្តីប្រពន្ធយើងកំពុងកើត Depression ដែរ?
ចុចអាន៖ ក្នុងនាមមិត្តភក្ដិគ្នា អាចជួយមិត្តដែលមានជំងឺធ្លាក់ទឹកចិត្តយ៉ាងដូចម្ដេចបាន?
-
ចរាចរណ៍៤ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
កីឡា១ សប្តាហ៍ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង ago
នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់