KPT+
មនុស្សប្រុសស្លុងនឹងភាពស្រស់ស្អាត តែភាពឆ្លាតវៃរបស់នារីជាអ្វីដែលត្រូវចិត្តដិតអារម្មណ៍ជាង
រូបរាងមុខមាត់គឺជាចំណែកមួយនៃការទាក់ទាញចិត្ត នៅយុគសម័យថ្មីនេះ។ ប៉ុន្តែយើងមិនអាចប្រៀបធៀបភាពស្រស់ស្អាតរបស់មនុស្សស្រីគ្រប់គ្នាបានថា អ្នកណាស្អាតជាងអ្នកណា ព្រោះសូម្បីតែក្រសែភ្នែករបស់អ្នកមើលក៏ខុសគ្នា នៅក្នុងផ្នែកផ្សេងគ្នាដែរ។

មនុស្សស្រីដូចផ្កាអ៊ីចឹង! មិនថាវាជាផ្កាប្រភេទអ្វីក៏ដោយ តែងតែស្រស់ស្អាតទៅតាមពូជរបស់វានីមួយៗ។ អ្នកខ្លះចូលចិត្តលម្អងផ្កា តែងតែប្រាប់ថាលម្អងផ្កានោះស្អាត ឯអ្នកខ្លះទៀតដែលចូលចិត្តផ្កាកុលាប តែងតែប្រាប់ថាផ្កាកុលាបស្អាតបំផុត ។
ភាពស្រស់ស្អាតទាក់ទាញភ្នែកនិងអារម្មណ៍ នៅរាល់ពេលដែលឃើញគ្រាដំបូង ធ្វើឲ្យចង់ចូលទៅសួរនាំរាក់ទាក់ និងចង់ថែរក្សា។ មនុស្សប្រុសមានចំណាប់អារម្មណ៍ចង់មើលថែរក្សាភាពស្រស់ស្អាត តែការពិតវាលើសពីនោះទៅទៀត មនុស្សប្រុសចង់បានមនុស្សស្រីដែលឆ្លាត បន្ថែមពីលើភាពស្រស់ស្រាយនិងស្រស់សោភានោះ។

ភាពស្រស់ស្អាតជាអ្វីដែលមិនស្ថិតនៅយូរ ចំណែកឯភាពឆ្លាតវៃ អាចស្ថិតនៅលើពិភពលោកនេះបានយូរជាង។ នេះជាមូលហេតុដែលធ្វើឲ្យមនុស្សប្រុសគ្រប់គ្នាមានមតិយោបល់ស្របៗគ្នាថា ពួកគេស្លុងចំពោះភាពស្រស់ស្អាត តែភាពឆ្លាតវៃជាអ្វីដែលត្រូវចិត្ត ដិតអារម្មណ៍ជាងគេ។
ពីដំបូងពេលដែលបានស្គាល់គ្នា មនុស្សប្រុសផ្តោតទៅលើភាពស្រស់ស្អាតរបស់មនុស្សស្រី ហើយនៅក្នុងកំឡុងពេលដែលយល់ចិត្តយល់ថ្លើមគ្នាហើយនោះ មនុស្សប្រុសនឹងព្យាយាមរកភាពឆ្លាតវៃរបស់មនុស្សស្រីនោះ ដោយភាពឆ្លាតរបស់មនុស្សស្រីអាចអូសទាញមនុស្សប្រុសឲ្យរួមរស់នៅជាមួយនឹងនាងអស់មួយជីវិត។

ភាពឆ្លាតដែលមនុស្សប្រុសមើលចំពោះមនុស្សស្រីនោះ មិនមែនជាភាពឆ្លាតវៃនៃគំនិតតែមួយនោះឡើយ តែរួមដល់ការស្វែងរកភាពឆ្លាតវៃក្នុងការរស់នៅ សាងគ្រួសារជាមួយគ្នា ពាក្យសម្តី សកម្មភាព បុគ្គលិកលក្ខណៈ កម្លាំងពលកម្ម កាយសម្បទាមាំមួន ភាពស្មោះត្រង់ ការច្នៃប្រឌិត និងការផ្លាស់ប្តូរឲ្យអ្វីៗប្រសើរឡើង។ មនុស្សប្រុសគេតែងតែស្វែងរក ចំណុចនេះពីមនុស្សស្រី ដែលគេនឹងយកមក ដើម្បីនឹងកសាងអនាគតជាមួយគ្នា។

- ភាពឆ្លាតវៃ ជាមន្តស្នេហ៍ធ្វើឲ្យមនុស្សស្រីមានឥទ្ធិពលខ្លាំងឡើង
- ឆ្លាតវៃនៅចំពោះពាក្យសម្តីដែលខ្លួនគិតទុកមកយ៉ាងម៉ត់ចត់
- ឆ្លាតវៃក្នុងការប្រាប់ពីភាពស្មោះត្រង់ និងសុច្ចរិត ជាជាងការធ្វើក្លែងបន្លំ
- ឆ្លាតក្នុងការសម្តែងចរិកឫកពាមារយាទដ៏សម្បូរបែប តាមធម្មជាតិរបស់មនុស្សស្រី
- ឆ្លាតក្នុងការកសាងបុគ្គលិកលក្ខណៈ ឲ្យមានតម្លៃចំពោះខ្លួនឯងនឹងអ្នកនៅក្បែរ
- ឆ្លាតក្នុងការច្នៃប្រឌិត នូវអ្វីដែលស្រស់ស្អាត ផ្លាស់ប្តូរឲ្យកើតមាននូវភាពសម្បូរបែបសម្រាប់ជីវិត
- ឆ្លាតក្នុងការប្រើកម្លាំងពលកម្ម ដែលខ្លួនមាន ឲ្យមានប្រសិទ្ធភាព ព្រោះឥទ្ធិពលដ៏តូចមួយរបស់មនុស្សស្រី បេះដូងមនុស្សស្រីពោរពេញទៅដោយភាពឆ្លាតវៃ ជាងអ្វីដែលមនុស្សប្រុសគិតទៅទៀត៕
ប្រែសម្រួល៖ សន្យា
ចុចអាន៖ ៦ យ៉ាងដែលស្ត្រីជោគជ័យតែងធ្វើខុសគ្នាពីមនុស្សធម្មតា
ចុុចអាន៖ អាការៈប្លែកៗ នៃអ្នកណាម្នាក់ដែលកំពុងស្ថិតក្រោមឥទ្ធិពលនៃស្នេហា

-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?