Connect with us

KPT+

៣យ៉ាង ត្រូវកត់ចំណាំ បើសិនទៅកម្សាន្តតំបន់ទឹកធ្លាក់ អំឡុងខែនេះ

បានផុស

នៅ

នៅរៀងរាល់រដូវភ្លៀវធ្លាក់ ដំណើរកម្សាន្តទៅកាន់តំបន់ទឹកធ្លាក់ តំបន់ភ្នំ និងតំបន់សមុទ្រ មានហានិភ័យណាស់ ព្រោះតែអាកាសធាតុប្រែប្រួលឆាប់រហ័ស ងាយបង្កជារលកធំភ្លាមៗ​ ឬនាំមកនូវកម្លាំងទឹកភ្លាមៗនឹកស្មានមិនដល់។ ជាក់ស្តែង នៅតាមតំបន់ទឹកធ្លាក់ ជារឿយៗ​ ឧបទវហេតុដែលកើតមានលើទេសចរកន្លងមក ចំពោះដំណើរកម្សាន្តក្នុងរដូវភ្លៀងបែបនេះ ច្រើនជួបស្ថានភាពមកជាគំហុកតែម្តង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ដូចនេះ កម្ពុជាថ្មីសូមចែករំលែកឱ្យបានដឹងនូវកត្តាគួរប្រុងប្រយ័ត្នខ្លះ នៅពេលទៅលេងតំបន់ទឹក។

១. រឿងចម្បងទីមួយ មុននឹងសម្រេចចិត្តមកលេងតំបន់ទឹកធ្លាក់ ត្រូវដឹងពីស្ថានភាពអាកាសធាតុ ព្រោះតំបន់ទឹកធ្លាក់ មាន​ហានិភ័យ​នៃគ្រោះថ្នាក់ខ្លាំងនៅរដូវភ្លៀង ពិសេសស្របពេលដែលកម្ពុជា កំពុងបង្កើនការប្រុងប្រយ័ត្នឥទ្ធិពលព្យុះ ពីប្រទេសក្បែរខាងកម្ពុជាផង។

ភ្លៀវធ្លាក់ញឹកញាប់ មិនមែនជាពេលវេលាល្អសម្រាប់ដំណើរកម្សាន្តតំបន់ទឹកធ្លាក់ឡើយ ព្រោះបើតាមបទពិសោធអ្នកប្រកបរបរក្បែរតំបន់ទឹកធ្លាក់ កត់សម្គាល់ឃើញថា រាល់ពេល​ដែលមេឃចាប់ផ្តើមស្រទុំម្តងៗ ទឹកមិនដឹងមកពីណា គឺមកជាគំហុកតែម្តង ពិសេសគឺច្រើនកើតមានឡើងក្នុង​អំឡុង​រដូវ​ភ្លៀង​ធ្លាក់ខែកញ្ញា-តុលា។ ស្ថានភាពភ្លាមៗនេះ ជារឿងដែលមិនអាចស្មានដឹងមុនឡើយ ហេតុនេះដើម្បីសុវត្ថិភាព គប្បីកុំលេងឆ្ងាយពីច្រាំងពេក។

២. មួយវិញទៀត ដើម្បីសុវត្ថិភាពខ្ពស់ពេលលេងទឹក ត្រូវលេងនៅម្តំណាដែលផុតពីល្បាក់ចំណោតដែលទឹកហូរចុះ ព្រោះត្រង់ចំណុចនោះ ទឹកហូរ​ខ្លាំង អាចឱ្យយើងបាត់ជំហរហូរទៅជាមួយទឹក។

៣. កំណត់ចំណាំមួយទៀត ដែលយើងអាចមើលដឹងពី​​ស្ថានភាព​ទឹក​មិនគួរលេង។ ប្រសិនបើលោកអ្នកមើលឃើញកន្លែងណាមានទឹកបែកពពុះសៗខ្លាំង ចូរចាំថាត្រង់នោះហើយ ជាកន្លែងដែលមានកម្លាំងទឹក​ខ្លាំង ហេតុនេះ គួរលេង​នៅកន្លែង​ណា​ដែលចរន្តទឹកមិនសូវខ្លាំង។

ក្រៅពីនេះ កត្តាគួរប្រុងប្រយ័ត្នមួយទៀតនោះ គឺពេលដើរលើថ្ម “ប្រយ័ត្នរអិល” ត្រូវកត់ចំណាំថា កន្លែងណាដែលមិនសូវមានទឹកហូរខ្លាំង គឺច្រើនមានស្លែរកាន់ អាចបង្កគ្រោះថ្នាក់ដល់យើងជាយថាហេតុ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ នាទីutes មុន

ក្រសួង ហាមមិនឱ្យលេងបាញ់ទឹក ជះទឹក លាបម្សៅ តាមសាលារៀនរដ្ឋ និងឯកជន

ព័ត៌មានអន្ដរជាតិ១៥ នាទីutes មុន

​តំបន់​ទេសចរណ៍​ល្បី​​ «បឹង Inle» នៅ​មីយ៉ាន់​ម៉ា មាន​​អ្នកស្លាប់​កើន​ដល់៨៩​នាក់​ក្នុងគ្រោះរញ្ជួយដី​​

ព័ត៌មានអន្ដរជាតិ១៩ នាទីutes មុន

អ៊ីរ៉ង់ តម្រង់​ក្បាលមីស៊ីល​របស់​ខ្លួន​ទៅ​លើ​មេឃ ក្រោយ​ ត្រាំ គំរាម​ទម្លាក់​គ្រាប់​បែក

សេដ្ឋកិច្ច៣០ នាទីutes មុន

កសិដ្ឋានដាំមើមឈូកជប៉ុន មានសមត្ថភាពផ្គត់ផ្គង់ជាង១តោន ក្នុងមួយថ្ងៃ

ព័ត៌មានអន្ដរជាតិ៣១ នាទីutes មុន

​​​​ផែ​ថងថាន៖​ ​ឥទ្ធិពល​​​​ក្រោយ​រញ្ជួយដី​​​លែងមាននៅថៃ​​ ដោយ​ដាក់ការ​ណែនាំ​៤ចំណុច​​

Sokha Hotels

ព័ត៌មានពេញនិយម