KPT+
ស្ដេចចិន ប្រើវិធីចម្លែករក្សាកម្ដៅពេលរងា ដែលធ្វើឲ្យអ្នកបម្រើក្នុងវាំងវេទនា និងឈឺចាប់ខ្លាំង
នៅក្នុងសម័យបុរាណចិន គ្មាននរណាម្នាក់មានជីវិតសុខស្រួល និងឋានៈខ្ពង់ខ្ពស់ដូចអធិរាជទេ មនុស្សជាច្រើនចង់បានតំណែងនៃអំណាចចុងក្រោយនេះ ទោះបីជាវាពោរពេញដោយហានិភ័យ និងគ្រោះថ្នាក់ក៏ដោយ។ ទោះជាយ៉ាងណាក៏ដោយ បើប្រៀបធៀបទៅនឹងស្តង់ដារសព្វថ្ងៃ កម្រិតជីវភាពរស់នៅរបស់ពួកគេនៅមានកម្រិតនៅឡើយ ទោះជាពួកគេជាអ្នកដឹកនាំសង្គមក៏ដោយ។ ដោយសារការអភិវឌ្ឍវិទ្យាសាស្ត្រ និងបច្ចេកវិទ្យានៅពេលនោះមានភាពយឺតយ៉ាវ ជីវិតមនុស្ស ឬសូម្បីតែស្តេចក៏មិនអាចប្រៀបធៀបនឹងសម័យទំនើបបានដែរ។
ជាឧទាហរណ៍ ជីវិតរបស់អធិរាជនៅពេលរដូវរងាមកដល់ ជាពិសេសនៅទីក្រុងប៉េកាំង តែងតែមានសភាពធ្ងន់ធ្ងរ ដោយមានព្រិលទឹកកកធ្លាក់ច្រើន។ ជួនកាលរដូវរងាមានរយៈពេល១៥០ថ្ងៃ សីតុណ្ហភាពធ្លាក់ចុះយ៉ាងខ្លាំង ហើយត្រជាក់ខ្លាំង។ សីតុណ្ហភាពទាបបំផុតក្នុងទីក្រុងត្រូវបានគេប៉ាន់ស្មានថា មានពី ២០ ទៅ ៣០ អង្សារ។
អ្នកមានទ្រព្យធននាសម័យនោះតែងតែប្រើធ្យូងដើម្បីរក្សាកម្ដៅ ប៉ុន្តែមិនអាចរក្សាបានជារៀងរហូតទេ ព្រោះធ្យូងមានកំណត់។ នៅពេលដែលអ្នកត្រូវចេញទៅធ្វើការនៅកន្លែងត្រជាក់ ការស្លៀកពាក់បន្ថែមគឺជាវិធីសាមញ្ញមួយដើម្បីរក្សាភាពកក់ក្តៅ ដែលប្រើតាំងពីបុរាណរហូតមកដល់បច្ចុប្បន្ន។ ចុះចំពោះព្រះអធិរាជឬស្ដេចវិញ?
មនុស្សជាច្រើនមានការចង់ដឹងអំពីរបៀបដែលអធិរាជចិននៅក្នុងវាំងរក្សារាងកាយរបស់ទ្រង់ឲ្យកក់ក្តៅ ជាពិសេសនៅក្នុងរដូវរងារសែនត្រជាក់។ ក្រៅពីការប្រើធ្យូង អធិរាជក៏បានចេញនូវវិធីសាស្ត្រដ៏មានប្រសិទ្ធភាពមួយទៀតក្នុងការរក្សាភាពកក់ក្ដៅ ថ្វីបើវិធីនេះធ្វើឲ្យមនុស្សស្រីក្នុងវាំងមានការឈឺចាប់ឬវេទនាក៏ដោយ ប៉ុន្តែគេត្រូវទទួលយកមិនថាគេចូលចិត្តឬអត់ទេ។
នៅសម័យបុរាណ អ្នកបម្រើក្នុងវាំង និងនិងឥស្សរជនទទួលខុសត្រូវក្នុងការរៀបចំសម្លៀកបំពាក់និងសកម្មភាពប្រចាំថ្ងៃរបស់ព្រះចៅអធិរាជ ដូច្នេះទើបធ្វើឲ្យអ្នកបម្រើក្នុងវាំងមានចំនួនច្រើនលើសលុប។ ពេលដែលផ្លាស់ពីកន្លែងមួយទៅកន្លែងមួយ អធិរាជតែងតែមានក្រុមអ្នកបំរើឆ្វេងស្ដាំ និងឥស្សរជនតាមដានយ៉ាងជិតស្និទ្ធ ដើម្បីចាំបម្រើព្រះអង្គ មិនថាអាហារឬការគ្រងឈុតណាមួយទេ។
ក្នុងពេលអាកាសធាតុត្រជាក់ ព្រះចៅអធិរាជតែងតែដាក់ដៃត្រជាក់របស់ទ្រង់លើដងខ្លួនរបស់អ្នកបម្រើក្នុងវាំង ឬឥស្សរជនដើម្បីភាពកក់ក្ដៅដល់ព្រះកាយទ្រង់។ ដោយសារដំណើរការនៃការបន្សុត សុខភាពរបស់ស្ដេចច្រើនតែខ្សោយ ដូច្នេះអ្នកបម្រើរាជវាំង ជាធម្មតាក្មេងមានសុខភាពល្អ និងមានរាងកាយកក់ក្តៅជាង ហើយជារឿយៗត្រូវបានជ្រើសរើសជាប្រភពនៃភាពកក់ក្តៅសម្រាប់អធិរាជឬស្ដេចទាំងវេទនាចិត្តបំផុត។
ទោះយ៉ាងណាក៏ដោយ អ្នកបម្រើក្នុងវាំងគ្រាន់តែជាអ្នកបម្រើ មិនមែនជាស្នំរបស់ព្រះចៅអធិរាជទេ ពួកគេគ្រាន់តែបំពេញកិច្ចការតូចតាចប៉ុណ្ណោះ ហើយមិនចាំបាច់លះបង់ខ្លួនឯងចំពោះព្រះចៅអធិរាជដូចជាស្នំ ឬអ្នកម្នាងទេ។ ក្នុងសង្គមបុរាណ តម្លៃព្រហ្មចារីនិងភាពបរិសុទ្ធចំពោះស្ត្រីគឺខ្ពស់ខ្លាំងណាស់ ជាពិសេសសម្រាប់ក្មេងស្រីៗ។
ថ្វីដ្បិតតែបែនេះក្ដី អធិរាជឬស្ដេចចិនគឺជាបុគ្គលដែលមានអំណាចខ្ពស់បំផុត ប្រសិនបើអ្នកបម្រើស្រីណាម្នាក់ត្រូវបានស្ដេចជ្រើសរើសធ្វើជាស្នំ ឬសព្វព្រះរាជហរទ័យភ្លាម ទោះជាពួកនាងមានស្វាមីឬមានកគូគាប់ទ្រនាប់ចិត្ត ក៏គ្មាននរណាម្នាក់អាចបដិសេធឆន្ទៈរបស់ទ្រង់បានទេ។ ដូច្នេះហើយ អ្នកបម្រើរាជវាំងគ្មានជម្រើសផ្សេងក្រៅពីស៊ូទ្រាំ ទោះបីពួកគេយំយែកមិនចង់ចាកចេញក៏ដោយ ប៉ុន្តែគ្រប់យ៉ាងសុទ្ធតែមិនអាចកែប្រែអ្វីបានដែរ៕
![](https://www.kampucheathmey.com/wp-content/uploads/2024/09/image-1710.png)
(រូបថត៖ Sohu)
អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖ក្រយាព្រះស្ងោយលាក់កំបាំងក្នុងទីក្រុងហាមឃាត់ ដែលអធិរាជចិន ៣ អង្គ សព្វព្រះរាជហឫទ័យខ្លាំង
![](https://kampucheathmey.com/wp-content/uploads/2020/12/1-01-2-01-1.png)
-
សន្តិសុខសង្គម២ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា១ សប្តាហ៍ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?