Connect with us

KPT+

ឃុំខ្លួនក្នុងភាពឯកាហួសហេតុពេក អាចវិវត្តជាជំងឺផ្លូវចិត្តធ្ងន់ធ្ងរបាន

បានផុស

នៅ

អារម្មណ៍កណ្ដោចកណ្ដែង នរណាក៏ធ្លាប់ជួបប្រទះ តែប្រភេទនៃភាពឯកោមានកម្រិតខុសគ្នា។ កាលណាសង្កេតឃើញ សញ្ញាទាំង ៥ ដូចខាងក្រោមនេះ នោះបង្ហាញថាអ្នកកំពុងស្ថិតក្នុងភាពឯកាខ្លាំងបំផុតហើយ!

១. គ្មានអារម្មណ៍លេងសើច

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្លាយជាមនុស្សដែលតក់ម៉ក់ទុយមុយ ​លែងចង់លេងសើចជាមួយអ្នកណា ហើយសូម្បីតែមើលរឿងកំប្លែងក៏មិនខ្ចីសើចផង។ ក្នុងខ្លួនចេះតែកើតអារម្មណ៍ស្រងេះស្រងោច ទោះបីពេលខ្លះត្រូវសើច ក៏សើចហាក់បង្ខំខ្លួនដែរ។

២. មិនចង់ញ៉ាំអ្វីទាំងអស់

រាងកាយរមែងត្រូវការអាហារដើម្បីចម្អែត ប៉ុន្តែនៅពេលម្ចាស់សាមីចាប់ផ្ដើមចាក់សោរខ្លួនឯងក្នុងភាពឯកោ មាត់ចេះតែប្រឆាំងជាមួយក្រពះមិនចង់ទទួលអ្វីចូលពោះសោះ។ ជួនកាលញ៉ាំអាហារទាំងមិនមានចំណង់ ញ៉ាំឲ្យតែបានញ៉ាំ មិនដឹងរសជាតិនៅឯណាឯណីទេ។

៣.​ មិនរំភើបនឹងរឿងរ៉ាវនានា

កុំថាឡើយ រឿងតូចឬធំប៉ុនភ្នំក៏ដោយ បែរជាគ្មានអារម្មណ៍រំជួលទាំងអស់។ ក្នុងចិត្តដូចជាទទេស្អាត ចង់មានអ្នកណាសើច ក៏សើចតែគេទៅ ហើយទោះមានអ្នកណាយំក៏មិនខ្វល់ដែរ។

៤. ​មិនចាប់អារម្មណ៍សូម្បីមនុស្សជាទីស្រឡាញ់

នេះជាដំណាក់កាលមួយ​ពិបាកស្រោចស្រង់ ព្រោះសូម្បីមនុស្សដែលខ្លួនស្រឡាញ់ខ្លាំង ក៏លែងចង់ខ្វល់ជាមួយដែរ។ និយាយអ្វីជាមួយក៏ធ្វើធម្មតាៗ ទាំងក្នុងចិត្តឯកាសឹងស្លាប់ តែបែរមិនចាប់អារម្មណ៍នៅពេលមានការលើកចិត្តម្ដងៗ។

៥. ឃុំខ្លួននៅក្នុងបន្ទប់ងងឹតនិងស្ងាត់

យប់មិនទាន់ បិទទ្វារបិទបង្អួច ពន្លត់ភ្លើង នៅតែម្នាក់ឯង។ ពេលថ្ងៃក៏មិនចង់ចេញក្រៅ សំងំតែក្នុងបន្ទប់ស្ងាត់ ជួនពេលខ្លះចូលទៅសំកុកក្នុងបន្ទប់ទឹកយូរម៉ោងតែឯង។ ទូរសព្ទក៏មិនចង់និយាយ សៀវភៅក៏មិនចង់អាន វីដេអូអីក៏ធុញទ្រាន់ ចង់រំសាយអារម្មណ៍តែលតោល តែក៏មិនដឹងថា ធ្វើអ្វីឲ្យខ្លួនឯងសប្បាយចិត្ត។ និយាយទៅខ្លួនឯង មិនយល់ពីខ្លួនឯង គ្រាន់តែដឹងធុញៗម៉េចមិនដឹង។

តើគួរដោះស្រាយបែបណា ទើបជាវិធីល្អ? ស្ថានភាពបែបនេះ មិនត្រឹមតែចាត់ចូលការឃុំខ្លួនក្នុងភាពឯកាប៉ុណ្ណោះទេ តែអ្នកកំពុងឈានដល់ដំណាក់កាលរោគសញ្ញាជំងឺធ្លាក់ទឹកចិត្ត។ អ្នកជំនាញចិត្តសាស្ត្រណែនាំឲ្យទៅជួបប្រឹក្សាជាមួយគ្រូពេទ្យផ្លូវចិត្តដើម្បីសុំយោបល់។ មួយវិញទៀត បើដឹងថាខ្លួន កំពុងឯកោត្រូវចូលរួមជាមួយសង្គមឲ្យបានច្រើន រឹតតែតែលតោលប៉ុនណា រឹតតែមានចំណងជាមួយមិត្តឲ្យកាន់ច្រើនទ្វេរដងដូចគ្នា៕

ប្រែសម្រួល៖ សន្យា

ប្រភព៖ Healthline

ចុចអាន៖ វិធីជួយស្វាមី ឬភរិយាយើងដែលកំពុងកើត Depression ធ្ងន់ធ្ងរ

ចុចអាន៖ រៀបចំមិនត្រឹមត្រូវ ផ្ទះនឹងក្លាយជាកន្លែងបង្កជំងឺធ្លាក់ទឹកចិត្ត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៩ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ១០ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១៣ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

អាស៊ីអាគ្នេយ៍ច្រើនប្រទេសជួបរញ្ជួយដី ប៉ុន្តែ ថៃនិងមីយ៉ាន់ម៉ា ធ្ងន់ជាងគេ 

Sokha Hotels

ព័ត៌មានពេញនិយម