KPT+
ប៉ុន្មានចំណុចនេះសំខាន់ណាស់ អាជីវកម្មស្លាប់ឬរស់ ត្រូវស្វែងយល់ឲ្យច្បាស់
ទ្រព្យសម្បត្តិដ៏មានតម្លៃបំផុតសម្រាប់មុខជំនួញគឺ អតិថិជន។ បើសិនជាគ្មានកម្លាំងទិញពីអតិថិជនបានច្រើននោះទេ ជំនួញរមែងទៅមុខមិនរួចនោះឡើយ។ ដូច្នេះការពេញចិត្តពីសំណាក់អតិថិជន គឺជាអ្វីដែលមានភាពចាំបាច់បំផុតសម្រាប់ការធ្វើអាជីវកម្មគ្រប់ប្រភេទ។ រីឯគុណភាពនៃការផ្តល់សេវាកម្មទៅដល់អតិថិជន ក៏ជាបច្ច័យដែលកំណត់ការពេញចិត្តរបស់អតិថិជននោះដែរ។
ក្នុងនោះគោលការណ៍សំខាន់មួយចំនួននៃការបម្រើសេវាកម្មល្អដល់អតិថិជន នឹងត្រូវបានបកស្រាយដូចខាងក្រោម៖
អតិថិជនត្រូវជានិច្ច
ស្ដាប់មើលទៅវាជាពាក្យសម្ដីដដែលៗ ប៉ុន្តែប្រការមួយនេះតែងតែជាមធ្យោបាយល្អបំផុតជានិច្ច។ បើសិនជាអតិថិជនម្នាក់បានមករកអ្នកនឹងសួររកទិញទំនិញ ឬចង់ឲ្យអ្នកបម្រើសេវាអ្វីម៉្យាងដល់គេ អ្នកគួរតែទៅតាមរកវាឲ្យអស់ពីសមត្ថភាព ហើយបើសិនជាអតិថិជនបានទទួលនូវសេវាកម្ម ប៉ុន្តែនៅតែមិនពេញចិត្ត ឬរិះគន់ក្នុងផ្លូវអវិជ្ជមាន អ្នកគួរតែធ្វើការដោះស្រាយជូនអតិថិជន ដោយអាចសុំអភ័យទោស ឬផ្លាស់ប្ដូរទំនិញ ឬក៏អាចប្រគល់ជារបស់លួងចិត្ត។ ខណៈនោះអតិថិជននឹងទទួលនូវអារម្មណ៍ល្អ ហើយក៏បានយល់ពីការដោះស្រាយបញ្ហារបស់យើងយ៉ាងពិតប្រាកដចំពោះពួកគេ។
ឆ្លើយសំនួរយ៉ាងឆាប់រហ័ស
ទោះបីជាសំណួរមើលទៅតូចតាចបំផុត ប៉ុន្តែវាក៏សំខាន់ណាស់ដែរ សម្រាប់អ្នកដែលសួរ។ ដូច្នេះអ្នកគួរព្យាយាមឆ្លើយសំណួរទាំងនោះឲ្យបានឆាប់រហ័សបំផុត និងត្រឹមត្រូវ ហើយសុភាពជាទីបំផុត។ បើសិនជាសំណួរនោះលើសពីអ្វីដែលអ្នកបានដឹង អ្នកអាចសូមឲ្យអតិថិជនរង់ចាំរហូតអ្នកអាចរកចម្លើយឡើងមកបាន។ បើជាការសន្ទនាតាមទូរសព្ទ ចូរប្រាប់ថា សូមឲ្យខាងខ្ញុំទំនាក់ទំនងទៅលោកអ្នកដោយខ្លួនឯង ហើយប្រការដែលល្អមិនគួរផ្ទេរបន្ទុកអតិថិជនរបស់អ្នកទៅឲ្យអ្នកដទៃជាដាច់ខាត។
ស្គាល់អតិថិជនយ៉ាងច្បាស់
ជាម្ចាស់អាជីវកម្មអ្នកគួរស្គាល់អតិថិជនពីអ្វីដែលពួកគេចូលចិត្ត មិនចូលចិត្ត និងអ្វីដែលពួកគេតែងតែរកមើលជាប្រចាំ។ អ្នកត្រូវមានចំណេះដឹងច្បាស់ទាក់ទងជាមួយនឹងទំនិញរបស់អ្នក ដើម្បីណែនាំដល់ភ្ញៀវ។ អត្ថប្រយោជន៍គឺថា មិនត្រឹមតែធ្វើឲ្យពួកគេត្រឡប់មកទិញទំនិញរបស់អ្នកម្តងទៀតនោះទេ ពួកគេថែមទាំងបានណែនាំ និងប្រាប់ដល់បងប្អូន មិត្តភ័ក្ដិរបស់ពួកគេ យ៉ាងច្រើនទៀតផងដែរ។
មានភាពប្រាកដប្រជាជាមួយអតិថិជន
ភាពប្រាកដប្រជាជាមួយអតិថិជននិងអ្នកគឺត្រូវតែមានឲ្យគ្នាទៅវិញទៅមក។ រីឯការប្រញាប់ទាញយកចិត្តអតិថិជនថ្មី ដោយមើលរំលងអតិថិជនចាស់ ក៏ជាហេតុធ្វើឲ្យអ្នកបាត់បង់ម៉ូយចាស់ៗផងដែរ។ គ្មានអតិថិជនម្នាក់ណាដែលមិនសំខាន់ទេ មិនថាជាមនុស្សចាស់ មានក្រ ខ្វាក់ខ្វិន ល្ងង់ឆ្លាត ល្បីឬមិនល្បីក៏ដោយ ដោយអតិថិជនគ្រប់គ្នា គឺជាឱកាសនៃការលក់។ អាជីវកម្មរបស់អ្នក ជាគុណឬក៏ជាទោស គឺសុទ្ធតែស្ថិតនៅលើអតិថិជនពេញចិត្តមកលើរាល់ការបម្រើសេវាកម្មដែលពួកគេបានទទួល៕
ប្រែសម្រួល៖ សន្យា
ប្រភព៖ EF
ចុចអាន៖មកស្គាល់កំពូលអ្នកតស៊ូមតិបង្កើតសមភាពយេនឌ័រលោកស្រី Ruth Bader Ginsburg
ចុចអាន៖សម្រង់សំដីដ៏មានឥទ្ធិពលរបស់ស្ត្រីជនជាតិអាស៊ីខ្លាំងៗក្នុងពិភពជំនួញ
-
ចរាចរណ៍២ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
សន្តិសុខសង្គម២ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៦ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ
-
ចរាចរណ៍៣ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់