KPT+
រឿងពិតនៃស្ត្រីម្នាក់ ពពោះកើតកូនតែម្នាក់ឯង ប្ដីមានស្រីថ្មីហ៊ឺហាចោលផ្ទះ
ការកុហកបោកប្រាស់គឺជាអំពើមួយដែលមិនគប្បីចំពោះខ្លួនឯង។ ជាពិសេសជាមួយនឹងមនុស្សជាទីស្រលាញ់ កុហកតែម្ដងមិនថា តែនេះវាបានក្លាយជាអាជីពមួយលេសមិនចេះចប់រឿងរហូតដល់មួយជីវិត។
ទីបំផុតរឿងនោះក៏បានកើតឡើងចំពោះខ្ញុំ ដែលជាស្រ្តីម្នាក់រស់នៅក្រុងភ្នំពេញ…
ខ្ញុំនិងប្ដីពិតជារំភើបចិត្តណាស់ ពេលដឹងថាយើងនឹងមានកូន ព្រោះពីមុនយើងពិតជាពិបាកនឹងមានលទ្ធភាពយកបុត្រ ដោយសារកត្តាសុខភាពដែលម្តងៗសឹងបោះបង់ចោលគំនិតចង់មានកូននេះទៅហើយ។

ក្រោយមកព្រះបានប្រទាន ប៉ុន្តែសុភមង្គលនេះមានរយៈពេលខ្លី ព្រោះនៅពេលដែលខ្ញុំមានផ្ទៃពោះបានប្រមាណជាង ៨ ខែ ប្ដីខ្ញុំបានចាកចេញទៅ។
ពោះរបស់ខ្ញុំកាន់តែរីកធំ ខ្ញុំក៏លែងមានអារម្មណ៍ទាក់ទាញដូចមុនដែរ។ ខ្ញុំចាប់ផ្ដើមវិលវល់មានអារម្មណ៍ថាអស់កម្លាំងពាក់កណ្ដាលអាធ្រាត្រ គេងលែងលក់ ហើយដៃជើងនិងពោះហើមជាខ្លាំង។ ខ្ញុំលែងស្លៀកសំលៀកបំពាក់តឹងៗ ហើយស្លៀកពាក់ខោអាវធូរៗម្ដង។ អ្វីដែលគួរឲ្យរន្ធត់ស្ទើរតែរាល់ថ្ងៃនោះគឺ ស្នាមសង្វារដែលគ្របដណ្ដប់ពេញទាំងរាងកាយរបស់ខ្ញុំ។
ត្រឹមខែទី ៧ ប្ដីខ្ញុំនិងខ្ញុំមិនបានរួមភេទអស់រយៈពេលជាង ៤ ខែ។ ពេលនេះខ្ញុំក៏បានសម្គាល់ឃើញថា គាត់ហាក់ដូចជានៅឆ្ងាយនិងមានអារម្មណ៍ស្ត្រេសជាងមុន។ ពីរបីសប្ដាហ៍មុន អ្នកជិតខាងម្នាក់ឈ្មោះ ស្រីណា បានប្រាប់ខ្ញុំថា នាងបានឃើញបង ណាវិន គាត់កំពុងដើរទិញឥវ៉ាន់ជាមួយនារីម្នាក់ដែលមិនមែនជាខ្ញុំក្នុងផ្សារទំនើបមួយ ។ ប៉ុន្តែខ្ញុំមិនជឿ ហើយប្រាប់ ស្រីណា ថា អាចមានបុរសម្នាក់ស្រដៀងប្ដីខ្ញុំប៉ុណ្ណោះ។ ស្រីណា បានតបមកវិញថា នាងមិនចង់លូកលាន់ក្នុងបញ្ហាអាពាហ៍ពិពាហ៍របស់ខ្ញុំទេ ប៉ុន្តែនាងពិតជាបានឃើញ ណាវិន ជាច្រើនដង ជាងមួយស្ត្រីអាថ៌កំបាំងនោះពិតមែន។ បន្ទាប់មក ស្រីណា ក៏បង្ហាញរូបដែលនាងលួចថតក្នុងទូរស័ព្ទដៃឲ្យខ្ញុំបានឃើញខ្លះៗ ពេលនោះខ្ញុំក៏ចាប់ផ្ដើមមានអារម្មណ៍ថាខ្សោយ ហើយស្រាលខ្លួនឡើងមក។
ខ្ញុំខឹងនិងរំជួលចិត្ត ហើយឈឺចាប់បន្ទាប់ពីបានឃើញរូបថត។ ហេតុអ្វីបងណាវិនបោកខ្ញុំ? គាត់បានក្បត់កូនដែលមិនទាន់កើត នេះជាហេតុផលដែលធ្វើឲ្យខ្ញុំខឹងកាន់តែខ្លាំងជាងមុន។ ពេលគាត់មកដល់ផ្ទះ ខ្ញុំសួរគាត់ពីអ្វីដែលគាត់បានធ្វើនៅផ្សារទំនើបនោះ។ គាត់ធ្វើដូចជាគាត់មិនដឹងថាខ្ញុំកំពុងនិយាយអ្វីទេ ប៉ុន្តែខ្ញុំបានប្រាប់គាត់ថា ខ្ញុំមានភស្តុតាងរូបថតគាត់ដើរទិញឥវ៉ាន់និងញ៉ាំអាហារនៅផ្សារទំនើបជាមួយស្ត្រីម្នាក់នោះ។
គាត់បានចោទប្រកាន់ថា ខ្ញុំជួលអ្នកស៊ើបការណ៍ ខ្ញុំប្រាប់គាត់ថា រូបថតទាំងនេះមិនមែនមកពីអ្នកស៊ើបអង្កេតទេ តែជាអ្នកជិតខាងម្នាក់ដែលគិតថា ខ្ញុំមានសិទ្ធិដឹងនូវអ្វីដែលពួកគេបានឃើញ។ គាត់មិនមានដំណោះស្រាយណាល្អសម្រាប់ខ្ញុំឡើយ ប៉ុន្តែជំនួសឲ្យការទទួលខុសត្រូវនៃរឿងគួរឲ្យអាម៉ាស់នេះ គាត់បានស្ដីបន្ទោសខ្ញុំ ដោយចោទប្រកាន់ខ្ញុំពីការព្រងើយកន្តើយ ចំពោះតម្រូវការផ្លូវភេទរបស់គាត់។ គាត់ថាខ្ញុំយកចិត្តទុកដាក់ចំពោះទារកដែលមិនទាន់កើតជាងគាត់ ទើបសម្រេចចិត្តមានស្នេហាលួចលាក់ជាមួយនារីមួយចំនួន ដែលបានជួបនៅក្លឹបកម្សាន្តមួយកន្លែង។ ប្ដីខ្ញុំនិយាយថា ពួកនាងធ្វើឲ្យគាត់មានអារម្មណ៍ល្អ និងដូចជាបុរសម្នាក់។ ខ្ញុំខឹងខ្លាំងណាស់ ពេលនោះ ខ្ញុំគ្រាន់តែចង់ឲ្យគាត់ចេញពីជីវិតរបស់ខ្ញុំ ហើយកាន់តែឆាប់កាន់តែល្អ។
ពេលប្ដីខ្ញុំចាកចេញ ខ្ញុំស្ថិតក្នុងភាពតានតឹងខាងផ្លូវចិត្ត ហើយចាប់ផ្ដើមជួបប្រទះភាពលំបាក ក្នុងនាមជាស្ត្រីមានផ្ទៃពោះតែឯង ដែលបណ្ដាលឲ្យខ្ញុំធ្លាក់ខ្លួនឈឺចាប់។ ខ្ញុំមានការព្រួយបារម្ភខ្លាចបាត់បង់កូន ប៉ុន្តែគ្រូពេទ្យបានធានាខ្ញុំថាមិនអីទេ។ ទីបំផុតខ្ញុំសម្រាលបានកូនស្រីម្នាក់ ហើយមានតែម្ដាយនិងប្អូនស្រីប៉ុណ្ណោះដែលនៅក្បែរ។ បងណាវិននិងខ្ញុំមិនបាននិយាយគ្នាតាំងពីថ្ងៃពួកយើងឈ្លោះគ្នា ពីរឿងស្នេហារបស់គាត់ ហើយគាត់ក៏បានអូសវ៉ាលីចាកចេញពីខ្ញុំ ដោយរើទៅផ្ទះឪពុកម្ដាយវិញ។
បងណាវិនបាននាំក្រុមគ្រួសាររបស់គាត់ទៅលេងកូនស្រី ពេលកូនខ្ញុំមានអាយុបាន ៣ ថ្ងៃ។ ឪពុកម្ដាយរបស់គាត់បានអង្វរខ្ញុំ ឲ្យយកគាត់ត្រឡប់មកវិញ ប៉ុន្តែខ្ញុំបានពន្យល់ពីជំហរខ្លួនឯងទៅវិញ។ គាត់បានស្បថ តែខ្ញុំឆ្អែតឆ្អន់ គ្មានថ្ងៃងាកក្រោយទេ ព្រោះខ្ញុំបានសម្រេចចិត្តរួចហើយ។ បើគាត់កុហកបោកប្រាស់ខ្ញុំតែម្ដង ប្រហែលជាអត់ទោសឲ្យបាន ប៉ុន្តែមិនមែនម្ដងគាត់កុហកសូម្បីតែរឿងតូចតាច ក៏គាត់ព្យាយាមលាក់បាំងមិនឲ្យខ្ញុំដឹងដែរ។
មួយទៀតតាមដែលខ្ញុំដឹង គាត់មានស្រីដល់ទៅ ៥ នាក់ ដាច់ដោយឡែកពីគ្នា ហើយនោះមិនអាចទទួលយកបានទេ។ ខ្ញុំបានដាក់ពាក្យសុំលែងលះ ក្រោយពេលសម្រាលកូនរួច។ អ្វីដែលគាត់ចង់បាន គឺចង់ឃើញកូនស្រីយ៉ាងហោចណាស់ម្ដងក្នុងមួយសប្ដាហ៍ និងជាផ្នែកមួយនៃជីវិតរបស់គាត់។
ទោះបីជាគាត់មិនស្មោះត្រង់នឹងកូន ខ្ញុំក៏បានយល់ព្រមតាមសំណូមពរទាំងនោះដល់គាត់។ បងណាវិនបានស្នើសុំខ្ញុំជាច្រើនដង ដើម្បីវិលមកវិញ ដោយសន្យាថានឹងក្លាយជាប្ដីល្អម្នាក់។ ខ្ញុំប្រាប់ទៅវិញថា គ្មានន័យទេ ព្រោះការខូចខាតផ្លូវចិត្តខ្ញុំ គាត់បានធ្វើរួចទៅហើយ។ ខ្ញុំស្គាល់ខ្លួនឯងច្បាស់ ហើយខ្ញុំដឹងថាខ្ញុំនឹងមិនអាចទុកចិត្តគាត់ម្ដងទៀត ដរាបណាខ្ញុំនៅរស់។

ទោះយ៉ាងណាបង ណាវិន ក៏ជួយខ្ញុំផ្នែកហិរញ្ញវត្ថុ ប៉ុន្តែខ្ញុំបានជ្រើសរើសចិញ្ចឹមកូនស្រីដោយខ្លួនឯង។ ខ្ញុំសូមសារភាពថា វាពិតជាលំបាកណាស់ ដែលចិញ្ចឹមកូនតែឯង ជាឪពុកផងម្ដាយផង តែក៏គ្រាន់បើជាងមានឪពុកដែលធ្វើបាបនិងបោកប្រាស់ផ្លូវចិត្តកូនប្រពន្ធព្រោះតែរឿងសប្បាយរបស់ខ្លួនឯងឡើយ៕
ប្រែសម្រួលសារជាថ្មី៖ សាង ស្រីល័ក្ខ
ចុចអាន៖រឿងពិត! ប៉ាគឺជាស្នេហាគ្រាដំបូង និងជាវីរបុរសក្នុងដួងចិត្តកូនស្រីម្នាក់នេះរហូតទៅ
ចុចអាន៖រឿងពិត! ត្បិតតែជាឪពុកចុង តែជំនួសគ្រប់យ៉ាងដែលពុកបង្កើតខ្ញុំមិនបានផ្តល់

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ