KPT+
បើជីវិតប្ដីប្រពន្ធកំពុងតែតានតឹងដោះស្រាយបញ្ហាភ្លាមៗដោយវិធី…
មនុស្សសព្វថ្ងៃរវល់នឹងការងារនិងគោលដៅអាជីពសឹងគ្មានពេលទាល់តែសោះចំពោះរឿងមនោសញ្ចេតនា។ ដោយសារការដាក់សម្ពាធដើម្បីសម្រេចគោលដៅជីវិត សុភមង្គលកាន់តែរត់ឆ្ងាយ។
តើធ្វើដូចម្ដេចដើម្បីបន្ធូរអារម្មណ៍តានតឹងចេញពីជីវិតប្ដីប្រពន្ធ?
នេះជាវិធីដើម្បីជួយប្ដីឬប្រពន្ធយើងបានដោយសន្តិវិធី ៖
១. ឈ្លោះគ្នាតិច តែមានការសរសើរច្រើន

រូបមន្តមួយក្នុងចំណោមរូបមន្តដែលអាចកាត់បន្ថយភាពតានតឹងពីជីវិតគូរបស់យើង គឺផ្ដល់ឲ្យគ្នានូវស្នាមញញឹមច្រើនៗ ជាងធ្វើមុខក្រញូវ។ រឿងទាំងនេះយើងអាចធ្វើបានដោយសាមញ្ញបំផុត និងចៀសវាងការត្អូញត្អែរពីរឿងតូចតាចដែលមិនសំខាន់ក្នុងជីវិតគូ។
ជាពិសេសគឺរឿងឈ្លោះប្រកែកគ្នា ក្នុងជីវិតប្ដីប្រពន្ធចៀសមិនផុតឡើយ ប៉ុន្តែគួរមានតិចបំផុតតាមដែលអាចដែលធ្វើបាន។ ឈ្លោះគ្នាបានការអី? ហត់ទទេៗប៉ុណ្ណឹងឯង!
២. ផ្ដល់ពេលវេលាឲ្យគ្នា

នៅក្នុងជីវិតដ៏មមាញឹកនេះ មនុស្សគ្មានពេលសម្រាប់រីករាយនឹងរឿងតូចច្រើនឡើយ។ ប៉ុន្តែគេបែរជានិយមប្រារព្ធពិធីធំៗ ឬចូលរួមជាមួយភឿនមិត្តហ៊ឹកហាក់ហ៊ឺហារទៅវិញ។ កុំចាំបាច់ដល់ពិធីធំៗបានធ្វើ គ្រាន់តែដុតទៀនបំភ្លឺនៅលើតុមួយ ហើយមានអារហារដែលដៃគូចូលចិត្ត ជាការស្រេចបាត់។
នេះជាការផ្ដល់ពេលវេលាដល់គ្នាដ៏ល្អបំផុត ដែលប្ដីប្រពន្ធគួរតែរក្សាទុករៀងៗខ្លួន។
៣. បង្កើតបរិយាកាសវិជ្ជមាន

បរិយាកាសវិជ្ជមានក៏អាចជាមធ្យោបាយមួយដើម្បីដកភាពតានតឹងចេញពីជីវិតបាន។ កុំបង្កើតជីវិតឯកា និងពិបាករស់នៅចុះសម្រុងជាមួយគ្នាច្រើនពេក ព្រោះជីវិតនេះមិនវែងទេ។
គួររៀនបង្កើតអ្វីដែលល្អៗនិងស្រស់ស្រាយទៅកាន់គ្នា។ រៀនផ្ដល់ញញឹមឱ្យគ្នា រៀនបំភ្លេចកំហុស រៀនអត់ឱន ទើបជីវិតអាពាហ៍ពិពាហ៍មានសុភមង្គលយូរអង្វែង។
៤. រៀនយល់អំពីដៃគូទាំងសងខាង

នេះគឺជារូបមន្តចុងក្រោយ ដើម្បីធ្វើឲ្យជីវិតដៃគូរបស់យើងប្រែពីតានតឹងមកធូរស្រាលរៀងៗខ្លួន។ បើសិនយើងមិនបានស្វែងយល់ពីគ្នាទៅវិញទៅមក នោះភាពស្មុគស្មាញ តប់ប្រមល់ ថប់បារម្ភនឹងគរដូចភ្នំក្នុងជីវិតគូមិនខាន។
អ្វីដែលល្អក្នុងនាមជាប្ដីជាប្រពន្ធគួរធ្វើ គឺរៀនយល់ពីគ្នា។ ប្ដីឬប្រពន្ធជាមនុស្សប្រភេទណា? ចូលចិត្តអ្វី? ពេលខឹងនិយមធ្វើអី? យល់ពីគ្នា! និងផ្ដល់ដល់គ្នានូវគម្លាតផ្ទាល់ខ្លួនខ្លះ ក៏ដូចគ្នានៅចាំលើកទឹកចិត្តគ្នាទៅវិញទៅមក៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ប្រភព៖ lovequotes
ចុចអាន៖ រឿងពិតនៃស្ត្រីម្នាក់ ពពោះកើតកូនតែម្នាក់ឯង ប្ដីមានស្រីថ្មីហ៊ឺហាចោលផ្ទះ
ចុចអាន៖ បែកគ្នាឈាមត្រជាក់ ៥ យ៉ាងឃោរឃៅសម្រាប់អ្នកមិនទាន់អស់ចិត្ត

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
មេដឹកនាំអាស៊ី ៤រូប ដែល ICC ចេញដីកាចាប់ខ្លួន ជុំវិញបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
អគ្គិភ័យឆេះផ្ទះអាជីវករលក់ដូរនៅក្រុងកំពង់ចាម ១៧ល្វែង សរុបជាទឹកប្រាក់ ជិត២លានដុល្លារ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ភ្លៀងលាយឡំខ្យល់កន្ត្រាក់បំផ្លាញផ្ទះពលរដ្ឋ៣ភូមិអស់ ៥៤ខ្នង
-
ព័ត៌មានជាតិ១០ ម៉ោង ago
អាជ្ញាធរប្រឆាំងគ្រឿងញៀនស្នើរឹបអូសទ្រព្យសម្បត្តិឈ្មួញគ្រឿងញៀនជាប្រាក់រង្វាន់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កប៉ាល់២គ្រឿងបុកគ្នា ធ្លាយប្រេងយន្តហោះនិងសារធាតុគីមី ចូលសមុទ្រខាងជើង បង្កហានិភ័យធ្ងន់ធ្ងរ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ខឹងប្ដីមិនដោះស្រាយបំណុលជាង ១ ម៉ឺនដុល្លារ ចាក់សោកូនសិស្សប្រដាល់ ជាង ១០ នាក់ ក្នុងក្លិបមិនឲ្យចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
អ៊ុយក្រែន បញ្ជូនដ្រូន បើកការវាយប្រហារខ្នាតធំបំផុតមិនធ្លាប់មាន លើក្រុងមូស្គូ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
មន្ត្រីអាមេរិកមួយចំនួន ចាប់ផ្តើមស្តាយក្រោយ ដែលបោះឆ្នោតឲ្យលោក ត្រាំ