Connect with us

KPT+

សកម្មភាពកម្សាន្ត ៣ ត្រូវប្រុងប្រយ័ត្នខ្ពស់ ពេលមានដំណើរកម្សាន្តនៅតំបន់សមុទ្រ ក្នុងខែនេះ

បានផុស

នៅ

សម្រាប់ដំណើរកម្សាន្ត នៅរដូវភ្លៀងធ្លាក់ជោគជាំអំឡុងខែតុលា អាចជាបញ្ហាចោទបន្តិច សម្រាប់អ្នកនិយមកម្សាន្តតំបន់មាត់សមុទ្រ និងកោះ ដោយសារតែជាពេលវេលាដែលឧស្សាហ៍មានភ្លៀង ខ្យល់ និងរលកធំៗ ជាឧបសគ្គសម្រាប់ទាំងការលេងទឹក និងការជិះទូក។ តែយ៉ាងណា លោកអ្នកនៅតែស្វែងរកកម្សាន្តនៅតំបន់សមុទ្រនេះបាន ដោយទាមទារឱ្យមានការប្រុងប្រយ័ត្នខ្ពស់ និងតាមដានពីស្ថានភាពអាកាសធាតុ មុននឹងសម្រេចចិត្តធ្វើសកម្មភាពកម្សន្តណាមួយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ស្វែងយល់ពីការការពារសុវត្ថិភាពបន្ថែម សម្រាប់ដំណើរកម្សាន្តតំបន់សមុទ្រ នៅរដូវភ្លៀងធ្លាក់នេះ៖
១. ពេលលេងទឹក
បើ​សិន​ជា​ចង់​លេង​ទឹក​កម្សាន្ត គប្បីមាន​ការ​ប្រុងប្រយ័ត្ន​ខ្ពស់ អាចលេងបានលុះត្រាតែអាកាសធាតុអំណោយផល និងរលកតូចៗ​ តែប្រសិនជាស្ថានភាពអាកាសធាតុមិនល្អ រលកបោកបក់ធំៗ ពុំគួរលេងឡើយ។

ចំពោះសុវត្ថិភាពនៃការលេងទឹក ត្រូវ​មាន​អាវពោងសុវត្ថិភាព (បើអាច) ហើយកុំចូលទៅកន្លែងជ្រៅ ពិសេសនៅពេលដែលមានរលកបោកបក់ខ្លាំង ព្រោះថានៅពេលកម្លាំងទឹកបោកខ្លាំង នឹងធ្វើឱ្យយើងបាត់ជំហរ​បា​ន​ដោយងាយ។ គួរកត់ចំណាំដែរថា កម្លាំងរលកមិនបានច្រាន យើងទៅច្រាំងភ្លាមៗនោះទេ វាអាចទាញយើងឱ្យចូលទៅកន្លែងកាន់តែជ្រៅ​ ពិបាកសង្គ្រោះ។ លើសពីនេះ ដាច់ខាតកុំលេង​ទឹក​ក្រៅពោងសញ្ញា ដែលអជ្ញាធរដាក់ពង្រាយក្នុងទឹកក្បែរឆ្នេរឱ្យសោះ។ក្រៅពីនេះ ក្នុងអំឡុងពេលដែលអាកាសធាតុមិនអំណោយផល ក៏មិនគួរមុជទឹកមើលជីវៈចម្រុះបាតសមុទ្រនោះដែរ។

២. ការកម្សាន្តដោយជិះទូកក្តោង
រឿងរ៉ាវដ៏សំខាន់ដែលត្រូវយកមកពិចារណានៅពេលជិះទូក គឺទិសដៅ និងកម្លាំងនៃខ្យល់។ ជាទូទៅ ខ្យល់ដែលល្អបំផុតសម្រាប់ការជិះទូកក្តោង គឺខ្យល់ដែលបក់ក្នុងទិសដៅថេរ និងមានកម្លាំងគ្រប់គ្រាន់ដើម្បីរុញទូក ដោយមិនបង្កគ្រោះថ្នាក់ដល់អ្នកជិះ។

៣. ដំណើរកម្សាន្តនៅតំបន់កោះ
ទៅលេងតំបន់កោះ ដោយមិនបានមើលពីការព្យាករណ៍អាកាសធាតុ ដោយប្រថុយៗស្មានៗ​ ជារឿងដែលគ្រោះថ្នាក់បំផុត ព្រោះថា​ការធ្វើដំណើរទៅកាន់តំបន់កោះក្នុងអំឡុងខែនេះ អាចមានបញ្ហាដែលមិនអាចទាយទុកកើតឡើង ពិសេសអំឡុងពេលមានភ្លៀងធ្លាក់ ខ្យល់ខ្លាំង ធ្វើឱ្យរលកធំៗ។ ហេតុនេះ ទាមទារឱ្យមុននឹងធ្វើដំណើរទៅកាន់តំបន់កោះ ដាច់ខាត កុំមើលរំលងសេចក្តីជូនដំណឹង ព្រោះសេចក្តីជូនដំណឹងនេះ ជាមគ្គទេសក៍សុវត្ថិភាពចម្បងទី១ ដែលជួយយើងបានដឹងពីស្ថានភាពគ្រោះថ្នាក់បានមុនពេល និងជួយឱ្យសម្រេចចិត្តបានត្រឹមត្រូវ ពីពេលវេលាដែលអាចទៅលេងតំបន់កោះបាន ឬក៏អត់៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៨ ម៉ោង មុន

អគ្គនាយកដ្ឋានពន្ធនាគារ កំពុងស៊ើបករណីជនជាតិចិនផឹកស៊ីរាំច្រៀង ដោយអះអាងថានៅមណ្ឌលអប់រំកែប្រែទី១

ព័ត៌មានជាតិ៨ ម៉ោង មុន

ពិធីបើកវគ្គ “បណ្តុះបណ្តាលវិជ្ជាជីវៈ និងបណ្តុះបណ្តាលមុនចុះកម្មសិក្សា” សម្រាប់សិស្សនិស្សិតនៃវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា(NPIC) ចំនួន១០០នាក់

ព័ត៌មានជាតិ៩ ម៉ោង មុន

ប្រជាពលរដ្ឋជឿជាក់ទៅលើលោកអភិបាលខេត្តកណ្តាល នឹងអភិវឌ្ឍន៍ឱ្យខេត្តបានរីកចម្រើន

ព័ត៌មានជាតិ៩ ម៉ោង មុន

កំណាត់ផ្លូវប្រវែង​​ជាង ៩០ ម៉ែត្រ នៅ​​ក្រុង​បានលុង បើកការដ្ឋាន​ជួសជុល​ឡើង​វិញ

ព័ត៌មានជាតិ៩ ម៉ោង មុន

សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្ដេចតេជោ (TYDA) ចុះពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋរស់នៅខណ្ឌច្បារអំពៅសរុប ៣,៥៦៨ ករណី

Sokha Hotels

ព័ត៌មានពេញនិយម