KPT+
ជីវិតគឺជាវិថីស្វែងរកបទពិសោធន៍ កុំនៅមួយកន្លែងអ្នកនឹងខាតបង់វេលា
ជីវិតគឺជាការទទួលយកបទពិសោធន៍ដោយធ្វើការឬរៀនបន្តរហូតទៅគ្មានថ្ងៃឈប់ទេ។ ជីវិតដែលទំនេរមិនមានអ្វីធ្វើជាជីវិតគ្មានតម្លៃ។ តាមផ្លូវធ្វើដំណើរពីមួយពេលទៅមួយពេលជីវិតបង្រៀនយើងរឿងទាំងនេះ៖
១ ដើរតាមផ្លូវរៀងខ្លួននិងគោរពភាពផ្ទាល់ខ្លួន

មនុស្សចូលចិត្តវិនិច្ឆ័យអ្នកដទៃធ្វើឱ្យមាន សម្ពាធមិត្តភក្តិ គ្រួសារ សហគមន៍និងសង្គមជាតិ។ ការវង្វេងស្មារតីអាចវៀចវេរចេញពីផ្លូវដែលយើងធ្លាប់មានកម្លាំងចិត្តនឹងដើរ ដូច្នេះបង្ការ ត្រូវយើងកុំគិតអំពីសេចក្តីប្រាថ្នារបស់អ្នកដទៃក្នុងការចង់ឱ្យយើងទៅជារូបភាពណាមួយដែលគេចង់បាន។ កុំឱ្យគោលដៅនិងក្តីសុបិន្តរបស់នរណាម្នាក់មានឥទ្ធិពលលើចក្ខុវិស័យនៃជីវិតរបស់យើង ហើយសម្រេចច្បាស់ៗត្រូវចំណាយពេលរៀនអ្វីពីជីវិត។
២ កុំស្ទាក់ស្ទើរនៅពេលគួរធ្វើសកម្មភាព

មានសុភាសិតរ៉ូម៉ាំងចាស់បុរាណតែល្អមួយដែលមនុស្សច្រើនជឿមានន័យថា“ ឆក់យកឱកាសពីថ្ងៃថ្មី” ។ ជាញឹកញាប់មនុស្សមិនហ៊ានចាប់ផ្តើមព្រោះខ្លាចថាត្រូវបរាជ័យ ខាតបង់និងអាម៉ាសក្នុងការធ្វើសកម្មភាពដែលខ្លួនតាមពិតចង់សាកមែនទែន។ ដោយសារតែខ្វះទំនុកចិត្តឬភាពក្លាហាន។ ការស្ទាក់ស្ទើរនេះរារាំងយើងមិនឱ្យឈានទៅមុខទេ ហើយដាក់យើងនៅក្នុងទ្រុងនៃការងឿងឆ្ងល់ជានិច្ច ជួបកាលស្លាប់ទៅនៅស្តាយពេលវេលា និងអំពីអ្វីដែលតាមថាយើងអាចមានឱកាសធ្វើតែមិនបានព្រមធ្វើ។ ឈប់រិះគន់បរាជ័យអ្នកដទៃ ហើយកុំយកភាពអាម៉ាស់របស់ពួកគេមកលេងសើចព្រោះបើអ្នកធ្វើ អ្នកខ្លួនឯងដែលនឹងខ្លាចវា។
៣ បទពិសោធន៍ជីវិតផ្នែកអ្វីដែលយើងខ្លាំងហើយផ្នែកណានៅខ្សោយ

មិនថាយើងដឹងអំពីប្រធានបទជីវិតច្រើនប៉ុនណា ព្រោះរៀនតាមសៀវភៅឬបកប្រែសៀវភៅបរទេសនោះទេ វាមិនដែលបានការស្មើដុំកំភួនឡើយ ប្រសិនមិនបានហែលផ្ទាល់។ កម្រិតនៃការយល់ដឹងដែលទន្ទេញ មុនក្រោយគេនឹងដឹង វាមិនស្មើនឹងពិសោធន៍ដែលឆ្លងកាត់ទេ។ សៀវភៅអានបានត្រឹមដឹង នឹងត្រៀមទប់ទល់ខ្លះ ប៉ុន្តែកុំនៅដេកអាន ត្រូវក្រោកឡើងមកកសាងលទ្ធផលទើបមានពិសោធន៍។
យុវវ័យតែងតែជួបការលំបាកនៅពេលនិយាយអំពីអ្វីដែលពួកគេបានរៀនអនុវត្តហើយយកទៅប្រើមិនបានដូចមនុស្សពូកែសូត្រទ្រឹស្តីសៀវភៅដែលមិនអាចមានការងារពិត ឱ្យស្មើចំណេះដឹងបបូរមាត់ គ្រប់យ៉ាងគ្មានន័យដដែល។
៤ គ្មានអ្វីងាយស្រួលទេ

បើគ្រាន់តែចេះនិយាយពូកែក៏ក្លាយជាបុគ្គលជោគជ័យវាជាជោគជ័យខ្លី ក្រោយពីនោះបើគ្មានអាជីពច្បាស់លាស់យើងនឹងដួលរេលលែងក្រោកបាន។ ឈប់ផ្តេកផ្តួលលើជោគជ័យដែលងាយស្រួលទៅ។
ប្រសិនបើអ្នកចង់មានជីវិតល្អជាមួយនឹងអាជីពជោគជ័យរយៈពេលវែង ក្រោកចោលការងារដដែលៗនោះ ហើយរៀនជំនាញថ្មីភ្លាមទាន់នៅមានពេល។ ការពេញចិត្តងប់ងល់ខាងអារម្មណ៍និងមានមិត្តភក្តិបញ្ចើចបញ្ចើនឹងនាំឱ្យយើងនៅដំអក់ជាមួយកម្រិតដដែលៗ ខាតពេលរៀនសូត្រអំពីបទពិសោធន៍ផ្សេងទៀត៕
ប្រែសម្រួល៖ ស្រស់
ប្រភព LifeHack
ចុចអាន៖ ៧ យ៉ាងដែលមនុស្សភ្លឺស្វាងតែងប្រាប់ខ្លួនឯងពេលជីវិតជួបបញ្ហា
ចុចអាន៖ ឃុំខ្លួនក្នុងភាពឯកាហួសហេតុពេក អាចវិវត្តជាជំងឺផ្លូវចិត្តធ្ងន់ធ្ងរបាន

-
KPT+២ ថ្ងៃ ago
តំបន់កោះដ៏ពេញនិយមសម្រាប់សកម្មភាពកម្សាន្ត របស់ខេត្តកោះកុង
-
ព័ត៌មានជាតិ១៣ ម៉ោង ago
អាមេរិកគ្រោងដាក់កម្ពុជាក្នុងបញ្ជីលឿង៖សម្ដេចតេជោ ថាជាសិទ្ធិរបស់គេ គ្មានអ្វីត្រូវខ្វល់ តែត្រូវកសាងប្រទេសឱ្យខ្លាំង
-
ព័ត៌មានជាតិ១៤ ម៉ោង ago
ពីឆ្នាំ២០០៩ ដល់បច្ចុប្បន្ន ឥស្សរជនជាន់ខ្ពស់៥រូប ត្រូវបានតម្លើងឋានន្តរសក្ដិ ថ្នាក់នាយឧត្តមសេនីយ៍ផុតលេខ ផ្កាយមាស៥
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ម្ចាស់ប្រេនសម្រស់ធារ៉ា ត្រូវសមត្ថកិច្ចឃុំខ្លួន ពាក់ព័ន្ធការកែច្នៃគ្រឿងសំអាងគ្មានច្បាប់អនុញ្ញាត
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
មេដឹកនាំអាស៊ី ៤រូប ដែល ICC ចេញដីកាចាប់ខ្លួន ជុំវិញបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សម្តេចធិបតី៖ ឧកញ៉ា ១៤០រូប ត្រូវបានលុបឈ្មោះចេញ ក្នុងនោះមានឧកញ៉ាខ្លះប្រព្រឹត្តបទល្មើស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះនៅផ្លូវសឡា សង្កាត់ស្ទឹងមានជ័យទី១
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ភ្លៀងលាយឡំខ្យល់កន្ត្រាក់បំផ្លាញផ្ទះពលរដ្ឋ៣ភូមិអស់ ៥៤ខ្នង