បច្ចេកវិទ្យា
រឿងអស្ចារ្យមួយចំនួនរបស់ក្រុមហ៊ុនផលិតម៉ូតូធំបំផុតលើលោក ហុងដា
ហុងដា ជាក្រុមហ៊ុនផលិតម៉ូតូធំជាងគេបំផុតនៅលើពិភពលោក ចាប់តាំងពីឆ្នាំ ១៩៥៩ មកម្ល៉េះ។ រហូតមកដល់ដំណាច់ឆ្នាំ ២០១៩ ក្រុមយក្ខនេះបង្កើតផលិតផលរបស់ខ្លួនប្រមាណជា ៤០០ លានគ្រឿង។ ក្នុងមួយឆ្នាំៗ ក្រុមហ៊ុនហុងដាផលិតម៉ាស៊ីនដើរដោយចំហេះឥន្ធនៈរហូតទៅដល់ ១៤ លានគ្រឿងឯណោះ។ មួយវិញទៀត ហុងដាជាក្រុមហ៊ុនផលិតរថយន្តធំជាងគេទី ២ របស់ជប៉ុននៅឆ្នាំ ២០០១ និងជាក្រុមហ៊ុនផលិតរថយន្តធំជាងគេទី ៨ នៅលើពិភពលោកក្នុងឆ្នាំ ២០១៥ ។
ក្រៅពីអាជីវកម្មយានយន្តនិងម៉ូតូសំខាន់ៗ ក្រុមហ៊ុនក៏ផលិតឧបករណ៍ជាច្រើនរួមមាន សម្ភារសួនច្បារ ម៉ាស៊ីននាវាមុជទឹក ម៉ាស៊ីនភ្លើង ម៉ូតូទឹកផ្ទាល់ខ្លួន និងផលិតផលម៉ាស៊ីនផ្សេងទៀត។
ខាងក្រោមជាប្រវត្តិពិតមួយចំនួនដែលយើងមិនសូវបានដឹងពីក្រុមហ៊ុនម៉ូតូធំបំផុតលើលោក Honda៖
១. ស្ថាបនិកក្រុមហ៊ុនពុំមានការអប់រំផ្លូវការទេ

ក្រុមហ៊ុនហុងដាត្រូវបានបង្កើតឡើងដោយលោក Soichiro Honda ក្នុងឆ្នាំ ១៩៤៦ ដែលជាបុរសមិនមានការអប់រំជាផ្លូវការអ្វីឡើយ។ Soichiro Honda កើតនៅថ្ងៃទី ១៧ ខែវិច្ឆិកា ឆ្នាំ ១៩០៦ នៅក្នុងភូមិតូចមួយ ក្នុងប្រទេសជប៉ុន។ ឪពុកឈ្មោះ Gihei ជាជាងដែក និងជាម្ចាស់តូបជួសជុលកង់។ រីឯម្តាយឈ្មោះ Mika ជាអ្នកតម្បាញ។ កាលនៅក្មេង Honda ចំណាយពេលភាគច្រើនដើម្បីជួយការងារឪពុក។
ក្នុងវ័យជាសិស្ស Soichiro Honda មិនចំណូលរៀនសូត្រអ្វីឡើយ។ នៅពេលមួយនោះ ខណៈគ្រូប្រគល់សៀវភៅកត់ត្រាពិន្ទុមកផ្ទះ លោកមិនបានយកឲ្យឪពុកម្ដាយទេ ហើយបានបន្លំត្រាជំនួសពួកគាត់ឲ្យទៅគ្រូវិញ។ ប៉ុន្តែក្រោយមកគេចាប់បានការបន្លំនេះ នៅពេលលោកបានធ្វើត្រាឲ្យមិត្តរួមថ្នាក់ខ្លះទៀត។
ទោះជាយ៉ាងណា ស្ថានិករូបនេះមានចំណូលចិត្តជាមួយរថយន្ត តាំងពីក្មេងម្លេះ។ នៅអាយុ ១៥ ឆ្នាំដោយមិនមានការអប់រំត្រឹមត្រូវ Soichiro Honda សម្រេចចិត្តចាកចេញពីស្រុកកំណើតទៅទីក្រុងតូក្យូដើម្បីស្វែងរកការងារធ្វើ។ លោកទទួលការហ្វឹកហាត់ពីយានដ្ឋានរយៈពេល ៦ ឆ្នាំ ដោយធ្វើការជាជាងឡាននៅទីនោះ រួចវិលត្រឡប់មកផ្ទះវិញហើយចាប់ផ្តើមអាជីវកម្មផ្ទាល់ខ្លួននៅឆ្នាំ ១៩២៨ ខណៈវ័យ ២២ ឆ្នាំ។
២. ប្រវត្តិសាជីវកម្មម៉ូតូហុងដា
នៅឆ្នាំ ១៩៣៧ Soichiro Honda បានបង្កើត Tokai Seiki ដើម្បីផលិតប៊ីស្តុងសម្រាប់តូយ៉ូតា។ ជាអកុសលរោងចក្រ Yamashita របស់ Tokai Seiki ត្រូវបានខូចខាតក្នុងឆ្នាំ ១៩៤៤ ដោយសារតែការវាយប្រហារដោយគ្រាប់បែករបស់អាមេរិក B-២៩ ។ លើសពីនេះទៀតរោងចក្រ Tokai Seiki បានដួលរលំនៅឆ្នាំ ១៩៤៥ ដោយសារតែការរញ្ជួយដី។
ក្រោយសង្គ្រាមលោកលើកទី ២ លោក Honda សម្រេចចិត្តលក់អ្វីដែលនៅសល់នៃក្រុមហ៊ុនរបស់ខ្លួនទៅឱ្យក្រុមហ៊ុនតូយ៉ូតាក្នុងតម្លៃ ៤៥០,០០០ យ៉េន រួចយកប្រាក់ទៅបង្កើតវិទ្យាស្ថានស្រាវជ្រាវបច្ចេកទេស Honda នៅឆ្នាំ ១៩៤៦ ។ វិទ្យាស្ថានស្រាវជ្រាវបច្ចេកទេសហុងដាផ្តោតលើការជួសជុល ការផលិត ការអភិវឌ្ឍម៉ូតូ និងទោចក្រយានយន្ត។ នៅឆ្នាំ ១៩៤៨ ក្រុមហ៊ុនបានចាប់ផ្តើមផលិតគ្រឿងអគ្គិសនីផ្ទាល់ខ្លួន ហើយបន្ទាប់មកឈ្មោះវិទ្យាស្ថានត្រូវបានប្តូរទៅជាក្រុមហ៊ុនម៉ូតូហុងដា។
៣. ម៉ូតូទី ១ ផលិតដោយក្រុមហ៊ុនហុងដា

ក្នុងឆ្នាំ ១៩៤៩ ក្រុមហ៊ុនហុងដាបានបញ្ចេញម៉ូតូដំបូងដែលមានស៊ុមដែកថែបត្រូវបានរចនានិងផលិតឡើងដោយហៅថា Dream Type D ។ ម៉ូតូដំបូងនេះ មាន ២ ស្ត្រូក កម្លាំង ៩៨ សេសេ ម៉ាស៊ីន ៣ សេះ (២.២ គីឡូវ៉ាត់ក្នុងមួយម៉ោង) ហើយ Type D ជាប្រភេទម៉ូតូដែលជាគំរូដំបូងគេនៅក្នុងស៊េរីម៉ូតូ Dream បច្ចុប្បន្ន។
៤. ម៉ូតូ scooter (ម៉ាស៊ីនអូតូ) ដំបូងរបស់ហុងដា
Juno K ជាឈ្មោះរបស់ម៉ូតូអូតូហុងដាដំបូងគេ។ វាត្រូវបានផលិតនៅឆ្នាំ ១៩៥៤ ហើយជាម៉ូឌែលហុងដាទី ១ ដែលត្រូវនាំចេញទៅសហរដ្ឋអាមេរិក។
៥. ហុងដាបានទៅដល់អាមេរិកក្នុងឆ្នាំ ១៩៥៩
នៅឆ្នាំ ១៩៥៩ សាខារបស់ក្រុមហ៊ុនម៉ូតូហុងដាត្រូវបានបើកនៅសហរដ្ឋអាមេរិក។ ក្រុមហ៊ុននេះបានប្រែក្លាយជាក្រុមហ៊ុនឈានមុខគេក្នុងឧស្សាហកម្មម៉ូតូ ហើយបន្ទាប់មក បើកការិយាល័យជាច្រើននៅតាមបណ្ដាប្រទេសទូទាំងពិភពលោក។ ចាប់ពីឆ្នាំ ១៩៦១-១៩៦៩ ទីភ្នាក់ងារហុងដាត្រូវបានបើកនៅចក្រភពអង់គ្លេស កាណាដា អាល្លឺម៉ង់ ប៊ែលហ្សិក និងអូស្ត្រាលី។
៦. Mark Zuckerberg ជាម្ចាស់ឡានម៉ាកហុងដា
នៅឆ្នាំ ១៩៨៦ ជាឆ្នាំដែលក្រុមហ៊ុនហុងដាសម្រេចចិត្តផ្តួចផ្តើមគំនិតផលិតរថយន្តប្រណីតដំបូងរបស់ខ្លួនដែលមានឈ្មោះថា Acura ។ ទោះបីជាវាមិនទទួលលទ្ធផលល្អដូចទៅនឹង BMW ឬ Audi ក៏ដោយ ក៏វានៅតែទទួលបានជោគជ័យខ្ពស់នៅអាមេរិក។ រីឯឥស្សរជនល្បីមួយចំនួនដែលជាម្ចាស់ Acura នោះជាស្ថាបនិកក្រុមហ៊ុនហ្វេសប៊ុកគឺលោក Mark Zuckerberg៕
ប្រែសម្រួល៖ សន្យា
ប្រភព៖ carfromjapan

-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?