KPT+
រៀនបានច្រើនយ៉ាងណា បើនៅមានចំណុចទាំងនេះជីវិតពិបាកធានាក្តីសុខណាស់
មនុស្សមួយចំនួនឧស្សាហ៍យល់ច្រឡំថា ឲ្យតែរៀនសូត្របានច្រើន ជីវិតនឹងជោគជ័យរហូតភ្លេចខ្លួនមិនបានធ្វើអ្វីផ្សេងដើម្បីជំរុញជីវិតឆ្ពោះទៅមុខ។
ទាំងនេះគឺជាហេតុផលដែលអ្នករៀនបានច្រើនពិតមែន តែមិនអាចធ្វើឲ្យជីវភាពខ្លួនល្អប្រសើរបាន៖
គិតថាខ្លួនចេះច្រើនហើយ

អ្នកចូលចិត្តគិតថាឲ្យបុគ្គលដែលរៀនមិនបានចប់ឬមិនបានសញ្ញាប័ត្រគឺមិនសូវចេះដឹងអ្វីឡើយ ហើយមានតែខ្លួនទេដែលចេះច្រើនជាងគេ។ ការគិតបែបនេះធ្វើឲ្យខ្លួនឯងបាត់បង់ឱកាសក្នុងការរៀនសូត្រពីអ្នកដទៃ ព្រោះចំណេះដឹងមានច្រើនប្រភេទមិនមែនទាល់តែរៀននៅសាលាទើបក្លាយជាអ្នកចេះដឹងនោះទេ។ ពេលខ្លះមុខវិជ្ជាមួយចំនួនដែលរៀននៅសាកលវិទ្យាល័យវាមិនសូវមានប្រយោជន៍ឡើយនៅក្នុងសង្គមឡើយ។
មិនបានទទួលការអប់រំអំពីហិរញ្ញវត្ថុ
នៅពេលនិយាយពីការអប់រំ អ្នកប្រហែលគិតថា វានឹងបង្រៀនតែពីអ្វីៗដែលចាំបាច់ក្នុងជីវិតប៉ុណ្ណោះ។ ហេតុផលដែលមនុស្សពូកែៗជាច្រើនមិនសូវយល់ដឹងពីលុយគឺដោយសារតែសាលាមិនបង្រៀនហើយក៏មិនចាប់អារម្មណ៍នឹងបង្រៀនមនុស្សអំពីលុយនោះដែរ។
ឈប់រៀនក្រោយពេលបញ្ចប់ការសិក្សា
អ្នកអាចនឹងគិតថាខ្លួនជាមនុស្សចេះដឹងម្នាក់ក្រោយពេលទទួលបានសញ្ញាប័ត្រពីសាលាដ៏ល្បីឈ្មោះមួយ ហើយមនុស្សជាច្រើនគិតបែបនេះដោយពេលរៀនចប់ហើយពួកគេមិនសូវខ្វាយខ្វល់នឹងការខិតខំស្វែងរកចំណេះដឹងបន្ថែមនោះទេ។ ដោយសារកត្តានេះហើយទើបមនុស្សជាច្រើនធ្វើឲ្យឱកាសល្អបាត់បង់ទៅ ព្រោះខ្លួនគ្មានសមត្ថភាពនឹងទទួលយកវា។
ចូលចិត្តចំណាយទៅលើបំណុល

នៅពេលដែលអ្នកធ្វើការបានប្រាក់ខែច្រើន មនុស្សទាំងនោះក៏ចាប់ផ្ដើមចាយធំដូចគ្នាទៅលើផ្ទះធំ ឡានថ្មី ខោអាវថ្លៃៗជាដើម។ ចំនួនលុយដែលអ្នករកបានពីការធ្វើការមិនសំខាន់សម្រាប់អនាគតរបស់អ្នកដូចចំនួនលុយដែលអ្នកយកទៅវិនិយោគនោះទេ៕
ប្រែសម្រួល៖ សន្យា
ប្រភព៖ EF
ចុចអាន៖ជីវិតគឺជាវិថីស្វែងរកបទពិសោធន៍ កុំនៅមួយកន្លែងអ្នកនឹងខាតបង់វេលា

-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
សន្តិសុខសង្គម១៤ ម៉ោង ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម១ សប្តាហ៍ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ជីវិតកម្សាន្ដ២០ ម៉ោង ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ៤ ម៉ោង ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ