Connect with us

KPT+

កែ​កំប៉ុង​អាលុយ​មីញ៉ូម​ដែល​ប្រើ​រួច​ជា​របស់​មាន​ប្រយោជន៍​ក្នុង​ផ្ទះកាន់តែលេចធ្លោ

បានផុស

នៅ

កំប៉ុង​អាលុយ​មីញ៉ូម​គឺ​ជា​វត្ថុ​ធាតុ​ដើម​មួយ​ក្នុង​ចំណោម​កាក​សំណល់​បន្ថែម​ ដែល​បាន​កើត​ឡើង​អស់​មួយ​រយៈ​មក​ហើយ។ ​យើង​ឃើញ​វា​ភាគច្រើន​នៅ​ក្នុង​ធុង​សំរាម​ ឬ​តាម​ដង​ផ្លូវ​ក្នុង​តំបន់​ក្រីក្រ។

ដើម្បី​ជា​ជំនួយ​ជួយ​ការពារ​ដល់​បរិស្ថាន​ យើង​អាច​យក​កំប៉ុង​អាលុយ​មីញ៉ូម​ទាំង​នោះ​មក​ច្នៃ​បាន​ជា​របស់​ប្រើប្រាស់​វិញបាន ៖

១. ច្នៃ​ជា​របាំង​ការពារ​រុក្ខជាតិ​ពី​សត្វល្អិត

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រសិន​បើ​យើង​គឺ​ជា​អ្នក​ដែល​ចូលចិត្ត​ដាំ​ផ្កាឬបង្កើតសួនច្បារ​ ហើយ​ជា​មនុស្ស​ដែល​ចូលចិត្ត​ធម្មជាតិ​ យើង​ប្រាកដជា​ចូលចិត្ត​គំនិត​ពិសេស​នេះ។ អ្វី​ដែល​ត្រូវ​ធ្វើ​គឺ​កាត់​ផ្នែក​ខាង​លើ​និង​ផ្នែក​ខាងក្រោម​នៃ​កំប៉ុង​ ហើយ​ចុច​កំប៉ុង​ចូល​ទៅ​ក្នុង​ដី​នៅ​ជុំវិញ​រុក្ខជាតិ​តូចៗ​ទាំងនោះ ឬអាចកាត់វាលាតដូចក្នុងរូបក៏បាន។

កំប៉ុង​អាលុយមីញ៉ូម​ជុំវិញ​រុក្ខជាតិ​ជួយ ​ការ​ការពារ​ពី​ពពួក​សត្វ​ល្អិត​តូចៗ​ដទៃ​ទៀត ​ដែល​ចង់​បំផ្លាញ​រុក្ខជាតិ។ វា​អាច​ធ្វើ​បាន​សម្រាប់​តែ​រុក្ខជាតិ​តូចៗ ​មិនមែន​សម្រាប់​រុក្ខជាតិ​ធំៗ ឡើយ។

២. បង្កើត​គំនិត​ជា​របស់​ប្រើប្រាស់

ប្រសិន​បើ​អ្នក​ជា​ប្រភេទ​មនុស្ស​ដែល​ចូលចិត្ត​សាកល្បង​គំនិត​ប្លែកៗ​ នៃ​ការ​តុបតែង​ធ្វើ​ដោយ​ដៃ​និង​គ្រឿង​តុបតែង​លំអ​សម្រាប់​គេហដ្ឋាន ​ជាមួយ​នឹង​របស់របរ​ដែល​នៅ​ជុំវិញ​នោះ ​យើង​អាច​ព្យាយាម​ធ្វើ​របៀប​នេះ​បាន។

៣. ច្នៃ​កំប៉ុង​អាលុយ​មីញ៉ូម​ជា​​ផាវ​សម្រាប់​ដាក់​ភ្លើងដូច​គោម

អ្វី​ដែល​ត្រូវ​ធ្វើ​គឺ​កាត់​ផ្នែក​ខាង​លើ​នៃ​កំប៉ុង​ បន្ទាប់មក​ចោះ​ប្រលោះ​ទុក​ចង​ខ្សែ ​និង​ដាក់​អំពូល​តូចៗ​ឲ្យ​វា​មាន​ភ្លើង។ វា​ក៏​អាស្រ័យ​លើ​ជំនាញ​ផ្ទាល់ខ្លួន​របស់​យើង ​តើ​ការ​កាត់​ប្រភេទ​ណា​ដែល​យើង​គិត​ថា​សាក​សម​ឬ​ភាព​ច្នៃ​ប្រឌិត​របស់​យើង​ដែរ។

៤. តុបតែង​ផ្ទះ

OLYMPUS DIGITAL CAMERA

កំប៉ុង​ចាស់ៗ​ត្រូវ​បាន​ប្រើ​សម្រាប់​ជាគំនិត​តុបតែង​ផ្ទះ​ជា​ច្រើន​ប្រភេទ។  ចាប់ផ្ដើម​កាត់​ផ្នែក​ខាង​លើ​និង​ខាងក្រោម​នៃ​កំប៉ុង​ចេញ បន្ទាប់មក​ដំ​កំប៉ុង​ឲ្យ​រាប​ស្មើ​ចេញ​ទាំងស្រុង​ ហើយ​យើង​ច្នៃ​ដោយ​គូរ​រូប​ផ្សេងៗ​គ្នា​ឬ​លាប​ពណ៌​ដោយ​គំនិត​ច្នៃ​ប្រឌិត​របស់​យើង។​ ឬ​លាប​ពណ៌​ដាក់​ផ្កា​លំអ តាម​ចំណង់ចំណូលចិត្ត។

៥. ធ្វើជាផើងដាំ​រុក្ខជាតិ​នៅ​ផ្ទះ​បាយ

គំនិត​មួយ​ទៀត​សម្រាប់​អ្នក​ស្រឡាញ់​រុក្ខជាតិ យើង​អាច​ដាំ​រុក្ខជាតិ​តូចៗ​ទាំង​នោះ​ក្នុង​កំប៉ុង​ ហើយ​ដាក់​វា​នៅ​លើ​ចង្ក្រាន​ផ្ទះ​បាយ ​ឬ​មាត់​បង្អួច ​ឬ​ក៏​បន្ទប់គេង​ជាដើម។

ដូច្នេះ​អ្វី​ដែល​ត្រូវ​ធ្វើ​គឺ​ត្រូវ​កាត់​ផ្ដាច់​មាត់​កំប៉ុង​ខាងលើ​ ហើយ​លាង​សម្អាត​វា​ឲ្យស្អាត។ បន្ទាប់​មក​ដាក់​ដី​និង​ជី​ហើយ​ដាំ​រុក្ខជាតិ​ដែល​យើង​ចូលចិត្ត។

៦. ច្នៃ​ដាក់​បិច​ឬ​ខ្មៅ​ដៃ

អ្វី​ដែល​ត្រូវ​ធ្វើ​គឺ​កាត់​កំប៉ុង​ខាងលើ​ចេញ ហើយ​រុំ​កំប៉ុង​ទាំង​មូល​ជាមួយ​ក្រដាស​ពណ៌​ដែល​យើង​ស្រលាញ់​ ឬ​ក្រណាត់​មាន​រលេច​រូបភាព​ផ្សេងៗ។ បន្ទាប់មក​អាច​ចង​ខ្សែ​ព័ទ្ធ​ជុំវិញ​វា​ ឬ​គូរ​អ្វី​បន្ថែម​តាម​ដែល​ចិត្ត​យើង​ចង់បាន៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ចុចអាន​៖កុំ​ស្អប់​ខ្លួនឯង​​ ព្រោះ​យើង​នឹង​នៅ​ជាមួយ​ខ្លួន​យើង​ពេញ​មួយ​ជីវិត

ចុចអាន៖ជាបុគ្គលម្នាក់មានឥទ្ធិពលក្នុងសង្គម អ្នកនិពន្ធគួរចៀសវាងរឿង ៦ យ៉ាងនេះ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៦ នាទីutes មុន

ទ័យវត្ថុ បច្ច័យ និងគ្រឿងបរិក្ខា​របស់​សម្តេចធិបតី ហ៊ុន ម៉ាណែត ត្រូវ​បាន​ប្រគេន​ដល់​ព្រះសង្ឃ​គង់​នៅក្នុងវត្តចំនួន១៥១វត្ត និងសាលាបុណ្យចំនួន៥

ព័ត៌មានជាតិ១ ម៉ោង មុន

លោក នេត្រ ភក្ត្រា ៖ ការបណ្តុះបណ្តាលអ្នកសារព័ត៌មានពីជំនាញផ្នែកសេដ្ឋកិច្ច គឺជាការផ្ដល់ចំណេះដឹងផ្នែកហិរញ្ញវត្ថុដល់ សាធារណជន

ព័ត៌មានជាតិ៤ ម៉ោង មុន

ពល​ករ​ថៃ​៦នាក់​ ដែល​ប៉ុន​ប៉ង​ឆ្លង​ដែន​​មក​ធ្វើការ​នៅ​កម្ពុជា​ត្រូវ​ប៉ូលិស​ថៃបាន​ចា​ប់​ខ្លួន​

ព័ត៌មានជាតិ៤ ម៉ោង មុន

លោក ប៉ែន បូណា ប្រាប់ឱ្យរដ្ឋាភិបាលថៃប្រញាប់ដោះស្រាយរឿងអាស្រូវដ៏ស្អុយអសោចក្នុងផ្ទះរបស់ខ្លួនហើយបញ្ឈប់វប្បធម៌លាបពណ៌កម្ពុជា

ព័ត៌មានជាតិ៤ ម៉ោង មុន

រដ្ឋមន្ត្រី​អប់រំ​លើក​ទឹក​ចិត្ត​គ្រូ​ និង ​សិស្ស​ត្រូវ​តែ​ចេះ​ប្រើ Ai ដើម្បី​លើក​កម្ពស់​គុណភាពការរៀន និង​ការ​បង្រៀន

កងការពារអាកាស
ព័ត៌មានជាតិ៧ ម៉ោង មុន

រុស្ស៊ីនឹងបញ្ជូនប្រតិភូកងការពារដែនអាកាស​មក​បង្កើត​កិច្ច​សហប្រតិបត្តិការ​ជាមួយ​កម្ពុជា

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

បាក់ស្ពាននៅរដ្ឋ Gujarat ប្រទេសឥណ្ឌាសម្លាប់មនុស្ស​យ៉ាងតិច ៩ នាក់

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

យោធាឈុតខ្មៅថៃ ឃាត់ខ្លួនពលករខ្មែរ៣៦នាក់ ដោយចោទថា លួចឆ្លងដែនខុសច្បាប់

សន្តិសុខសង្គម១២ ម៉ោង មុន

ព័ត៌មានបឋម ៖ ប្រទះឃើញសពបុរសម្នាក់ រួមជាមួយដំបងឈើប្រឡាក់ឈាម ក្នុងចំណុចដីឡូត៍ ១ កន្លែង នៅខណ្ឌជ្រោយចង្វារ

ព័ត៌មានជាតិ៦ ម៉ោង មុន

ស្ពានអាកាស សម្តេចធិបតី ហ៊ុន ម៉ាណែត នឹងដាក់ឱ្យប្រើប្រាស់ជាបណ្ដោះអាសន្ន ចាប់ពីថ្ងៃទី ១១ កក្កដា ស្អែកនេះហើយ

Sokha Hotels

ព័ត៌មានពេញនិយម