KPT+
ប្រើជីវិតជាមួយផ្នត់គំនិតទាំងនេះ នឹងជោគជ័យទាំងវ័យក្មេង
ពេលខ្លះយើងព្យាយាមបង្ហាញដល់ពិភពលោកថា តើយើងអស្ចារ្យប៉ុនណាក្នុងក្តីសង្ឃឹមថាយើងនឹងត្រូវបានគេចូលចិត្តកោតសរសើរដោយមនុស្សជាច្រើនតាមដែលអាចធ្វើទៅបាន ប៉ុន្តែយើងត្រូវច្បាស់រឿងមួយចំនួននេះ៖

យើងមិនអាចផ្គាប់ចិត្តមនុស្សគ្រប់គ្នាបានទេ ហើយក៏មិនចាំបាច់ដែរ!
មិត្តភក្តិ ចង់ឃើញយើងជោគជ័យតែ កុំប្រពៃលើសគេពេក!
អំពើល្អយើង១០ មិនអាចគ្រប់លុបលើកំហុសមួយឡើយ!
យើងកាន់តែចង់បានចំណាប់អារម្មណ៍ មនុស្សកាន់តែណាយចេញ!
យើងមិនអាចកាន់តំណែងណាមួយជានិរន្តរ៍ទេ មានតែការបណ្តុះអ្នកជំនាន់ក្រោយទើបឈ្មោះរក្សាបាន។
ភាពមិនល្អឥតខ្ចោះរបស់យើង ដែលត្រូវបង្ហាញមិនមែនភាពមិនពិតដែលខំប្រឌិតបំភាន់ឡើយ។
នៅពេលដែលយើងទទួលយកខ្លួនយើងថា ជានរណាជំនួសឱ្យនរណាដែលអ្នកដទៃចង់ឱ្យយើងធ្វើ គឺយើងកំពុងយល់អំពីជីវិតឆ្ពោះទៅរកភាពជោគជ័យ។

បើកខ្លួនយើងឱ្យមានទំនាក់ទំនងពិតជាមួយសុភមង្គលពិតកុំងប់ងល់ជាមួយការកុហកខ្លួនឯង ព្រោះការធ្វើពុតជាអ្នកមាន សប្បុរស មិនអាចគ្របដណ្តប់បានយូរឡើយ។
កុំចង់ក្លាយជាមនុស្សសំខាន់សម្រាប់គ្រប់គ្នា តែជាមនុស្សមានតម្លៃសម្រាប់ជីវិតខ្លួនឯង ដែលមិនយាយី មិនខ្ជះខ្ជាយពេលវេលា និងមិននៅមួយកន្លែងផ្នែកចំណេះជំនាញ។
ការវិនិច្ឆ័យ

ជ្រើសរើសដើម្បីរស់នៅក្នុងជីវិតជាមួយអ្វីៗដែលខ្លួនឯងពិតជាមាន។ ហើយគ្មាននរណាម្នាក់ដឹងថា អ្វីទៅដែលល្អបំផុតសម្រាប់អារម្មណ៍យើងសោយសុខ ជាជាងខ្លួនយើងឡើយ។ ប្រកាន់ខ្ជាប់នូវធម្មជាតិនៃភាពជាមនុស្សចេះខឹងចេះអភ័យ ចេះដួលចេះក្រោក ចេះទន់ ចេះរឹងមាំ ទុកឱ្យកំហុសអប់រំយើងឱ្យជៀសវាង។
មានទំនុកចិត្ត
កុំសង្ឃឹមថាអ្នកផ្សេងនឹងយល់ពីដំណើរជីវិតដែលយើងកំពុងដើរឆ្ពោះទៅ ហើយកុំស្តាប់សម្តីបង្អាក់នានា ព្រោះថាយើងជាមនុស្សតែម្នាក់គត់ដែលអាចផ្លាស់ប្តូរជីវិតយើងខ្លួនឯងបានគ្មាននរណាផ្សេងទេ។ ត្រូវប្រាប់ខ្លួនឯងថា ផ្លូវទៅកាន់ភាពអស្ចារ្យអាចផ្តើមដោយបរាជ័យចំណែកការរស់នៅដោយមិនដែលបរាជ័យគឺមិនដែលហ៊ានធ្វើអ្វីមួយថ្មី។ រស់នៅដូចមនុស្សកំសាកមានន័យថាមិនរស់នៅទៀតនោះទេ។

មនុស្សអាក្រក់
មនុស្សដែលសើចចំអកនឹងភាពបរាជ័យរបសើយើង ហើយមិនដែលទទួលស្គាល់ភាពជោគជ័យរបស់យើ់ង ទំនងជាគេមិនដែលទាំងជោគជ័យខ្លួនគេទេបានជាមិនស្គាល់អ្វីហៅថាជោគជ័យពិត។ កុំខ្វល់ពីអ្វីដែលពួកគេគិត ពួកគេមិនពាក់ព័ន្ធ។
កុំអស់សង្ឃឹម
សេចក្តីសង្ឃឹម តែងតែជាថ្នាំទិព្វ។ មនុស្សដែលចង់បំបាក់យើង រមែងមកធ្វើឱ្យយើងអស់សង្ឃឹម ហើយឈឺចាប់ ចូរគេចចេញពីពួកគេ យកពួកគេចេញឱ្យឆ្ងាយពីជីវិតយើង៕
ប្រែសម្រួល៖ សុភា
ប្រភព៖ Lifehack
ចុចអាន៖ រឿងល្អៗ ដែលចូលមកជីវិតយើង មិនដែលបានមកដោយងាយស្រួលទេ
ចុចអាន៖ មើលគុណសម្បត្តិគុណវិបត្តិទាក់ទិននឹងវ័យពេលចេញរកប្រកបរបរនានា

-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ១៩ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?