KPT+
ចង់ក្លាយខ្លួនជាសហគ្រិនទាំងក្នុងវ័យសិក្សា អាចសាកល្បងគន្លឹះសំខាន់ៗ ៥ យ៉ាងនេះ
យើងទាំងអស់គ្នាចង់បានជោគជ័យក្នុងជីវិត។ អ្នកខ្លះចង់ជោគជ័យក្នុងការសិក្សា រីឯខ្លះទៀត ចង់ជោគជ័យក្នុងការរកស៊ី ឬជីវិតអាពាហ៍ពិពាហ៍។ ប៉ុន្តែជាទូទៅ យើងអាចនិយាយបានថា យើងទាំងអស់គ្នាចង់ទទួលជោគជ័យ ក្នុងការខិតខំអ្វីក៏ដោយ ដែលយើងកំពុងដាក់ពេលវេលា និងការខិតខំចំពោះវា។
ខាងក្រោមនេះជាគន្លឹះសំខាន់ៗ ៥ យ៉ាងដើម្បីក្លាយជាសហគ្រិនក្នុងវ័យសិក្សា ៖
១. ទទួលបានការបំផុសគំនិតពីរឿងជោគជ័យរបស់សហគ្រិននិស្សិតល្បីៗ

មេរៀនដំបូងនៃភាពជោគជ័យដែល Bill Gates ជានាយកប្រតិបត្តិ និងជាស្ថាបនិកក្រុមហ៊ុន Microsoft បានបង្រៀនយើងគឺ “ ចាប់ផ្ដើមឲ្យបានឆាប់បំផុត” ។ លោកមានអាយុតែ ១៣ ឆ្នាំប៉ុណ្ណោះ នៅពេលលោកចាប់ផ្ដើមធ្វើការជាមួយកុំព្យូទ័រ។ លោកបានបង្រៀនយើងថា ការចាប់ផ្ដើមបណ្ដាក់ទុនរកស៊ីនៅដំណាក់កាលដំបូងនៃជីវិត អាចជួយឲ្យយើងក្លាយជាមនុស្សដែលមានការរីកចម្រើន។
ចំណែកលោក Mark Zuckerberg ស្ថាបនិកហ្វេសប៊ុក និងជានាយកប្រតិបត្តិ។ លោកគ្រាន់តែជានិស្សិតមហាវិទ្យាល័យប៉ុណ្ណោះ នៅពេលដែលលោកនិងមិត្តរួមបន្ទប់ឈ្មោះ Dustin Moscovitz បានបង្កើតហ្វេសប៊ុក ដែលភ្លាមៗនោះ លោកបានវាយលុកអ៊ីនធឺណិតជាមួយនឹងការកើនឡើងនៃអ្នកប្រើប្រាស់ទូទាំងពិភពលោក។
មានរឿងរ៉ាវបំផុសគំនិតជាច្រើនទៀត ដែលអាចលើកទឹកចិត្តយើង និងផ្ដល់នូវភាពក្លាហាន ដើម្បីបង្កើតអាជីវកម្មផ្ទាល់ខ្លួន និងក្លាយជាសហគ្រិននិស្សិតជោគជ័យផងដែរ។
២. កំណត់នូវអ្វីដែលត្រូវផ្ដល់អាទិភាព
ជំហានដំបូងក្នុងដំណើរទៅរកផ្លូវជោគជ័យ គឺបង្កើតឱកាសជំនួញដែលអាចកើតមាន។ ធ្វើបញ្ជីគំនិតអាជីវកម្មផ្សេងៗគ្នាដែលយើងមាន បន្ទាប់មកចាត់ថ្នាក់ដោយផ្អែកលើសារៈសំខាន់នៃគំនិតនីមួយៗ។
ក្នុងការជ្រើសរើសយកគំនិតអាជីវកម្មល្អបំផុតពីបញ្ជី ត្រូវប្រាកដថាជ្រើសរើសអ្វីដែលបេះដូងយើងចង់បាន។ នៅពេលដែលយើងសម្រេចចិត្តថាគំនិតអាជីវកម្មមួយណាដែលចង់ផ្សងព្រេង យើងក៏ត្រូវរៀនពីរបៀបដើម្បីរកតុល្យភាពរវាងអាជីវកម្មនិងការសិក្សាដែរ។
៣. ជ្រើសរើសវគ្គសិក្សាដែលត្រូវនឹងគំនិតអាជីវកម្មរបស់យើង
វានឹងជាជំនួយដ៏ធំធេងសម្រាប់អាជីវកម្ម បើយើងមានចំណេះដឹងគ្រប់គ្រាន់ពីផ្នែកខាងក្នុងនិងខាងក្រៅ។ យើងអាចចាប់ផ្ដើមរៀនបន្ថែមទៀតពីអាជីវកម្ម ដោយជ្រើសរើសវគ្គសិក្សាដែលអាចបំពេញបន្ថែម។
៤. រៀនពីរបៀបប្រើធនធាន
សហគ្រិនជានិស្សិតមានរឿងពិបាកមួយ គឺថ្លៃសិក្សាដែលត្រូវបង់ថ្លៃរាល់ខែ។ យើងអាចនឹងមិនមានប្រាក់គ្រប់គ្រាន់ដើម្បីយកមកធ្វើជាដើមទុនសម្រាប់អាជីវកម្មផ្ទាល់ខ្លួនទេ ដូច្នេះហើយទើបចាំបាច់ត្រូវរៀនពីរបៀបដើម្បីប្រើធនធាន ឬប្រើឧបករណ៍ដែលយើងមានស្រាប់ ជាជំនួយ។
៥. បង្កើតការតភ្ជាប់ជាមួយអ្នកដទៃ

ជោគជ័យនៃអាជីវកម្មច្រើនតែអាស្រ័យលើគុណភាពនៃការតភ្ជាប់ ដែលយើងត្រូវកសាងជាមួយមនុស្ស។ ការធ្វើអាជីវកម្មមិនមែនបង្កើត ឬលក់តែមួយមុខឡើយ ប៉ុន្តែយើងក៏ត្រូវបង្កើតទំនាក់ទំនងជាមួយដៃគូអាជីវកម្មនិងមនុស្សដទៃទៀតដែរ។
ក្នុងនាមជាសហគ្រិននិស្សិត អតិថិជនដំបូងរបស់យើងគឺជាមិត្តរួមថ្នាក់ និងគ្រូជាដើម។ យើងអាចធ្វើឱ្យពួកគេទិញផលិតផលរបស់យើង ឬសាកល្បងសេវាកម្ម ប្រសិនបើយើងមានទំនាក់ទំនងល្អជាមួយពួកគេ៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ

-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?