KPT+
លោក ទីវ តារារិទ្ធិ សង្ឃឹមថា រាល់ការតស៊ូរបស់លោក មិនខ្លាចសូម្បីបាត់បង់ជីវិត នឹងបានចូលរួមជួយដល់កុមារកម្ពុជា
ក្នុងដំណើរបេសកកម្មជិះកង់សប្បុរសធម៌ទៅកាន់ទ្វីបអឺរ៉ុប លោក ទីវ តារារិទ្ធិ កំពុងជិះកង់ផ្សងព្រេងតែឯងលើទឹកដីប្រទេសឥណ្ឌា និងទើបតែបញ្ចប់បេសកកម្មជិះកង់នៅតំបន់ជួរភ្នំហិមាល័យ ហើយត្រៀមបន្តដំណើរទៅកាន់គោលដៅផ្សេងៗទៀត។ ជាមួយនឹងដំណើរដ៏វែងឆ្ងាយនេះ លោកក៏បានចែករំលែកដំណើរផ្សងព្រេងរបស់ខ្លួនជាបន្តបន្ទាប់ផងដែរ នូវអ្វីដែលលោកបានឆ្លងកាត់ និងឆន្ទៈដ៏មោះមុតដែលលោកនៅស៊ូទៅមុខមិនបោះបង់ ដើម្បីកុមារកម្ពុជា។
ដំណើរផ្សងព្រេងនេះ លោក ទីវ តារារិទ្ធិ បានឆ្លងកាត់ឧបសគ្គជាច្រើន និងធ្លាប់បានជួបឧប្បត្ដិហេតុគ្រោះថ្នាក់ចរាចរណ៍នៅប្រទេសឡាវ កាលពីអំឡុងខែសីហា ដែលធ្វើឱ្យលោករងរបួស ហើយខូចខាតកង់មិនអាចបន្តបេសកកកម្មអស់មួយរយៈពេលខ្លី និងជាពិសេស គឺនៅពេលដែលលោកចាប់ផ្តើមបេសសកកម្មជិះកង់នៅតំបន់ភ្នំ។
លោកថា ការធ្វើដំណើរនៅតំបន់ដែលមានរយៈកម្ពស់ខ្ពស់ដូចជាតំបន់ជួរភ្នំហិមាល័យ មិនមែនជារឿងដែលមនុស្សគ្រប់គ្នាអាចធ្វើបានទេ វាទាមទារឲ្យយើងមានអំណត់អត់ធ្មត់ខ្ពស់ មានកាយសម្បទារាំងមាំ និងសុខភាពល្អប្រសើរ។ បើទោះបីជាលោកមានកាយសម្បទា និងសុខភាពល្អប្រសើរយ៉ាងណា ក៏នៅតែមានបញ្ហាដូចជាឈឺក្បាលជាប្រចាំ និងដេកមិនលក់ដែរ ហើយរៀងរាល់ពេលដែលលោកឈឺក្បាល លោកបានលេបថ្នាំបំបាត់ការឈឺចាប់ ដើម្បីមានកម្លាំងបន្តដំណើរទៅមុខទៀត។
ទោះយ៉ាងណា ខណៈប្រឈមនឹងឧបសគ្គជាច្រើន អ្នកជិះកង់សប្បុរធម៌រូបនេះ នៅតែបង្ហាញឆន្ទៈរបស់ខ្លួនថា “រាល់សេចក្តីខិតខំប្រឹងប្រែងតស៊ូជម្នះរាល់ឧបសគ្គ និងមិនខ្លាចសូម្បីបាត់បង់ជីវិតនៅទីកន្លែងដែលមានអាកាសធាតុត្រជាក់ក្រោមសូន្យ លោកគ្រាន់តែសង្ឃឹមថា កិច្ចការងារទាំងអស់នេះបានចូលរួមជួយដល់កុមារកម្ពុជាជាច្រើន ពិសេសកុមារមានជំងឺមហារីកនៅមន្ទីពេទ្យ ដែលកំពុងត្រូវការជំនួយខ្លាំង”។
ទន្ទឹមនឹងនេះ លោក ទីវ តារារិទ្ធិ ក៏បានឱ្យដឹងដែរថា ក្នុងដំណើរផ្សងព្រេងរបស់លោកនៅតំបន់ភូមិភាគជើងប្រទេសឥណ្ឌា លោកក៏ទទួលបានស្វាគមន៍យ៉ាងកក់ក្តៅពីអ្នកនៅទីនោះផងដែរ ដោយបានផ្តល់កន្លែងស្នាក់នៅ ផ្តល់អាហារ និងបានអញ្ជើញលោកទៅលោតឆ័ត្រយោង (Paraglaiding) ពីលើជ្រលងភ្នំដែលមានកម្ពស់ ២២០០ ម៉ែត្រ ខ្ពស់ជាងនីវ៉ូទឹកសមុទ្រទៀតផង។
គួររម្លឹកថា ដំណើរផ្សងព្រេងដ៏វែងឆ្ងាយនេះ គឺធ្វើឡើងដើម្បីរៃអង្គាសថវិកាជូនមន្ទីរពេទ្យគន្ធបុប្ផា និងមន្ទីរពេទ្យកុមារអង្គរ ជាសកម្មភាពជិះកង់សប្បុរសធម៌ជាថ្មីម្តងទៀត បន្ទាប់ពីលោកបានជិះកង់រៃអង្កាសថវិកាក្នុងតំបន់អាសុីអាគ្នេយ៍ កាលពីឆ្នាំ២០២៣ ក្នុងដំណើរ ៩៧៥០គីឡូម៉ែត្រ ដោយប្រើពេលជិត ៣ខែ ជិះកង់ផ្សងព្រេងតែម្នាក់ឯង ឆ្លងកាត់ប្រទេសអាស៊ានចំនួន៦ រួមមាន វៀតណាម ឡាវ សិង្ហបុរី ម៉ាឡេស៊ី និង ថៃ និងបាននាំយកថវិកាជាង ៥ម៉ឺនដុល្លារ ជូនមន្ទីរពេទ្យកុមារអង្គរ។
ដោយឡែក សម្រាប់បេសកកម្មទៅកាន់ទ្វីបអឺរ៉ុបនេះ គឺជាដំណើរដ៏វែងឆ្ងាយជាងមុន ប្រមាណជាជាង ២ម៉ឺនគីឡូម៉ែត្រ ដោយត្រូវឆ្លងកាត់ ២៥ ប្រទេស រួមមាន ឡាវ; ថៃ; បង់ក្លាដែស; ឥណ្ឌា; ប៉ាគីស្ថាន; អាហ្វហ្កានីស្ថាន; កាហ្សាក់ស្ថាន; តាហ្សីគីស្ថាន; អូសបេគីស្ថាន; តួកម៉េនីស្ថាន; អុីរ៉ង់; តួកគី; ប៊ុលហ្ការី; រូម៉ានី; ហុងគ្រី; អូទ្រីស; អាល្លឺម៉ង់; ស្វីស; អេស្ប៉ាញ; ព័រទុហ្គាល់; ហូឡង់; បារាំង; ន័រវេស; និង អុីតាលី ដោយចាប់ចេញដំណើរពីកម្ពុជា កាលពីថ្ងៃទី ០៦ ខែមិថុនា ឆ្នាំ២០២៤៕ អត្ថបទ៖ សុធាវី
សម្រាប់អ្នកមានបំណងចូលរួម អាចបរិច្ចាគបានតាមរយៈ៖
Bank Account (ACLEDA Bank): 0001-05389418-14 (CYCLING FOR CHILDREN
KHQR link៖ https://epayment.acledabank.com.kh/Z1Z4GQZI8ZMWRXDQ/pay
AHC link៖ https://shorturl.at/tc72l
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
មេសិទ្ធិមនុស្សកម្ពុជា ឆ្លៀតសួរសុខទុក្ខកញ្ញា សេង ធារី កំពុងជាប់ឃុំ និងមើលឃើញថាមានសុខភាពល្អធម្មតា
-
ចរាចរណ៍៦ ថ្ងៃ ago
តារា Rap ម្នាក់ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ក្រោយរថយន្ដពាក់ស្លាកលេខ ខ.ម បើកបញ្ច្រាសឆ្លងផ្លូវ បុកមួយទំហឹង
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ជនសង្ស័យដែលបាញ់សម្លាប់លោក លិម គិមយ៉ា ត្រូវបានសមត្ថកិច្ចឃាត់ខ្លួននៅខេត្តបាត់ដំបង
-
ចរាចរណ៍២ ថ្ងៃ ago
ករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត និងម៉ូតូ បណ្ដាលឱ្យឪពុក និងកូន២នាក់ស្លាប់បាត់បង់ជីវិត
-
ព័ត៌មានជាតិ២ ថ្ងៃ ago
អ្នកនាំពាក្យថារថយន្តដែលបើកផ្លូវឱ្យអ្នកលក់ឡេមិនមែនជារបស់អាវុធហត្ថទេ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សមត្ថកិច្ចកម្ពុជា នឹងបញ្ជូនជនដៃដល់បាញ់លោក លិម គិមយ៉ា ទៅឱ្យថៃវិញ តាមសំណើររបស់នគរបាលថៃ ស្របតាមច្បាប់ បន្ទាប់ពីបញ្ចប់នីតិវិធី
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ក្រសួងការពារជាតិកំពុងពិនិត្យករណីអ្នកលក់អនឡាញយកឡានសារ៉ែនបើកផ្លូវទៅចូលរួមមង្គលការ
-
ជីវិតកម្សាន្ដ២០ ម៉ោង ago
ក្រោយរួចខ្លួន តួសម្ដែងរឿង «Ip Man» ប្រាប់ដើមចមធ្លាយដល់កន្លែងចាប់ជំរិត កៀកព្រំដែនថៃ-មីយ៉ានម៉ា