KPT+
សម្រង់សម្ដីដាស់តឿនទាំង ១២ ពីតារារ៉េប Kid Cudi ជាមេរៀនជីវិតគួរពិចារណា
លោក Kid Cudi ជាតារារ៉េបអាមេរិកាំងដ៏ល្បីឈ្មោះមួយរូប ក៏ជាបុគ្គលមានឥទ្ធិពលម្នាក់ផងដែរនៅក្នុងពិភពលោក។ ត្បិតតែលោកជាអ្នករ៉េបក៏ពិតមែន ប៉ុន្តែជាទូទៅគេបានឃើញនិងឮទំនុកច្រៀងរបស់តារាវ័យ ៣៦ ឆ្នាំរូបនេះ មានបង្កប់អត្ថន័យដ៏ជ្រាលជ្រៅពីការលើកទឹកចិត្ត។

ខាងក្រោមជាសម្រង់សម្ដីមានន័យពីក្នុងឃ្លាចម្រៀងរបស់ Kid Cudi ទុកជាដាស់តឿនមនុស្សទូទៅ៖
១/ “ពេលខ្លះយើងត្រូវអភ័យទោស ហើយរៀនបំភ្លេច។ អភ័យទោសចំពោះអ្វីដែលគេធ្វើឲ្យយើងឈឺចាប់ ហើយបំភ្លេចថា វាធ្លាប់កើតមានឡើង។”
២/ “ប្រសិនបើស្រីផ្សេងម្នាក់ចង់ឆក់បុរសជាគូស្នេហ៍របស់នាង នោះមិនចាំបាច់សងសឹកទេ ហើយឲ្យគេទៅនាងចុះ ព្រោះបុរសស្មោះពិត គ្មាននរណាមកឆក់យកបានឡើយ។”
៣/ “ជាការពិតដែលថា ការឈឺចាប់ធ្វើឱ្យមនុស្សផ្លាស់ប្តូរ។”
៤/ “ការរស់នៅគឺជាជម្រើស ហើយជម្រើសនោះធ្វើឲ្យអ្នកមានភាពខុសប្លែកពីអ្នកដទៃ។”
៥/ “ខ្ញុំគ្រាន់តែចង់រៀន ហើយចង់រីកលូតលាស់។ ខ្ញុំចង់ប្រើប្រាស់ព័ត៌មានឱ្យបានច្រើនតាមដែលអាចធ្វើទៅបាន។ ខ្ញុំចង់ក្លាយជាមនុស្សអស្ចារ្យម្នាក់។”
៦/ “ទោះបីផ្លូវក្រោមដី ក៏គង់មានពន្លឺមួយនៅចុងបញ្ចប់នៃផ្លូវនោះ។ ទោះបីស្ថិតក្នុងនរក ក៏គង់មានច្រកចេញមួយមិនខាន ហើយខ្ញុំបានរកឃើញច្រកនោះ។ សម្រាប់អ្នកដែលកំពុងស្វែងរកផ្លូវចេញ ខ្ញុំបានទុកទ្វារចំហរ ហើយនឹងរង់ចាំអ្នកដែលចង់រីកលូតលាស់ជាមួយខ្ញុំ។”

៧/ “ការរត់ចេញពីបញ្ហា គឺជាការប្រណាំងមួយដែលអ្នកគ្មានថ្ងៃឈ្នះនោះទេ។”
៨/ “កុំបណ្តោយឱ្យភាពសោកសៅពីអតីតកាលនិងការភ័យខ្លាចលងបន្លាចអនាគត ហើយបំផ្លាញសុភមង្គលនាពេលបច្ចុប្បន្នរបស់អ្នក។”
៩/ “ជីវិតរបស់ខ្ញុំជាជម្រើសខ្ញុំ កំហុសរបស់ខ្ញុំជាមេរៀនខ្ញុំ មិនមែនជារឿងរបស់អ្នកទេ។”
១០/ “កុំប្រកាន់ទស្សនៈរឹងរូសពេកពីរឿងដែលអ្នកមិនដឹងឬមិនយល់ច្បាស់។”
១១/ ពេលខ្លះអ្នកគិតថា អ្នកចង់បាត់ខ្លួន ប៉ុន្តែអ្វីដែលអ្នកចង់បានពិតប្រាកដ គឺត្រូវបានគេរកឃើញឯណោះវិញទេ។”
១២/ “ ប្រសិនបើខ្ញុំដួលចុះឬបើស្លាប់ទៅ ត្រូវដឹងថា ខ្ញុំបានរស់នៅឱ្យអស់ពីសមត្ថភាព ហើយប្រសិនបើខ្ញុំដួលចុះឬបើស្លាប់ទៅ ត្រូវដឹងដែរថា នោះវាមិនមែនមកពីគ្រាប់កាំភ្លើងទេ។”
ប្រែសម្រួល៖ សន្យា
ប្រភព៖ wealthy gorilla

-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?