KPT+
លោក ទីវ តារារិទ្ធបានសរសេរកំណត់ហេតុមួយ នៃការជិះកង់ផ្សងព្រេងរបស់ខ្លួន នៅតំបន់ជួរភ្នំហិមាល័យ
មុនចាកចេញពីឥណ្ឌា បន្តដំណើរទៅកាន់តំបន់អាស៊ីកណ្តាល ក្នុងបេសកកម្មរៃអង្គាសថវិកាជូនមន្ទីរពេទ្យគន្ធបុប្ផា និងមន្ទីរពេទ្យកុមារអង្គរ លោក ទីវ តារារិទ្ធិ បានសរសេរកំណត់ហេតុពិសេសមួយ នៃការជិះកង់ផ្សងព្រេងរបស់លោកនៅតំបន់ជួរភ្នំហិមាល័យ លើប្រព័ន្ធផ្សព្វផ្សាយ Medium (ជាវេទិកាផ្សព្វផ្សាយមួយដែលអនុញ្ញាតឱ្យអ្នកប្រើប្រាស់ អាន សរសេរ និងចែករំលែករឿងរ៉ាវទូទៅ ក៏ដូចជាទស្សនៈ)។

កំណត់ហេតុដ៏វែង ក្រោមចំណងជើងថា ” Bicycle Diaries Through the Himalayas ” លោក ទីវ តារារិទ្ធិ បានរៀបរាប់ពីចំណុចចាប់ផ្តើមរបស់លោក លើទឹកដីតំបន់ជួរភ្នំហិមាល័យ ប្រទេសឥណ្ឌា ដោយចាប់ចេញដំណើរពីទីក្រុង New Delhi ។
បើតាមគម្រោង លោកមានបំណងជិះកង់ធ្វើដំណើរឆ្លងកាត់តំបន់ជួរភ្នំហិមាល័យ ទៅកាន់ប៉ាគីស្ថាន ប៉ុន្តែត្រូវខកខានវិញដោយសារតែព្រំដែនរវាងភាគខាងជើងឥណ្ឌា និង ប៉ាគីស្ថាន ត្រូវបានបិទ ហើយមានការយាមកាមតឹងរឹងថែមទៀតផង។ ហេតុនេះហើយ លោកគ្មានជម្រើសអ្វីក្រៅពីធ្វើដំណើរទៅកាន់គោលដៅ ក្នុងក្តីស្រមៃរបស់លោក (ជួរភ្នំហិមាល័យ) មុនពេលត្រឡប់ទៅទីក្រុង New Delhi វិញប៉ុណ្ណោះ ហើយនិងបន្តដំណើរទៅគោលដៅបន្ទាប់ៗទៀត។

លោកថា នៅពេលខ្ញុំទៅដល់ទីក្រុង Manali ក្នុងរដ្ឋ Himachal Pradesh ប្រទេសឥណ្ឌា លោកទទួលបានព័ត៌មានពីមនុស្សជាច្រើន ដោយប្រាប់លោកថា ការជិះកង់ទៅ Ladakh តំបន់ភ្នំហិមាល័យ ក្នុងរដូវរងារបែបនេះ គឺមានហានិភ័យខ្ពស់ណាស់ ដោយសារតែអាកាសធាតុនឹងត្រជាក់ខ្លាំង អាចមានព្រិលធ្លាក់នៅតំបន់ខ្លះ ដែលបណ្តាលឱ្យសីតុណ្ហភាពធ្លាក់ចុះក្រោមសូន្យឯណោះ។
សម្រាប់ការជិះកង់ក្នុងតំបន់ជួរភ្នំមួយនេះ លោកទទួលស្គាល់ថា ការធ្វើដំណើរនៅតំបន់ដែលមានរយៈកម្ពស់ខ្ពស់ ដូចជាតំបន់ជួរភ្នំហិមាល័យ មិនមែនជារឿងដែលមនុស្សគ្រប់គ្នាអាចធ្វើបានទេ វាទាមទារឲ្យយើងមានអំណត់អត់ធ្មត់ខ្ពស់ មានកាយសម្បទារាំងមាំ និងសុខភាពល្អប្រសើរ។ ជាក់ស្តែង បើទោះបីជាលោកមានកាយសម្បទា និងសុខភាពល្អប្រសើរយ៉ាងណា ក៏នៅតែមានបញ្ហាដូចជាឈឺក្បាលជាប្រចាំ និងដេកមិនលក់ដែរ ហើយរៀងរាល់ពេលដែលលោកឈឺក្បាល លោកបានលេបថ្នាំបំបាត់ការឈឺចាប់ ដើម្បីមានកម្លាំងបន្តដំណើរទៅមុខទៀត។
យ៉ាងណាមិញ នៅទីបំផុតលោកក៏អាចសម្រេចគោលបំណងរបស់ខ្លួន ក្នុងការជិះកង់ផ្សងព្រេងនៅតំបន់ជួរភ្នំដ៏ធំនេះ ជាមួយនឹងបទពិសោធថ្មី បើទោះបីជាឆ្លងកាត់ឧបសគ្គច្រើនក៏ដោយ។
លម្អិតពីកំណត់ហេតុ លោក ទីវ តារារិទ្ធិ ៖ Bicycle Diaries Through the Himalayas

ក្នុងដំណើរជិះកង់ផ្សងព្រេងនេះដែរ លោក ទីវ តារារិទ្ធិ បានឆ្លៀតធ្វើរឿងសំខាន់មួយផងដែរ ជាមួយនឹងបុរសម្នាក់ឈ្មោះ Rohan ក្នុងការផលិតភាពយន្តខ្នាតខ្លីមួយអំពីក្រុមហ៊ុនសូកូឡារបស់គាត់ ក្រោយបានស្តាប់ដំណើរផ្សងព្រេងរបស់ បុរសរូបនេះ ពីទីក្រុង Mumbai ទៅជ្រលងភ្នំ Kulu-Manali និងការបើកដំណើរការក្រុមហ៊ុនរបស់គាត់ THC The Himalayan Chocolate ។
ស្របពេលនឹងការបញ្ចប់ភាពយន្តខ្លីនេះដែរ លោក ទីវ តារារិទ្ធិ ក៏ទទួលបានអុីម៉ែលពីស្ថានទូត Kyrgyzstan ដែលបញ្ជាក់អំពីការអនុម័តទិដ្ឋាការបស់លោក ទៅកាន់ប្រទេសនោះផងដែរ។ ហើយជំហានបន្ទាប់ ជាពេលដែលលោកត្រូវត្រឡប់ទៅទីក្រុងញូវដែលីវិញ ដើម្បីទិញសំបុត្រយន្តហោះ បន្តដំណើរទៅកាន់គោលដៅថ្មីរបស់លោក គឺអាស៊ីកណ្តាល។

គួររម្លឹកថា ដំណើរផ្សងព្រេងដ៏វែងឆ្ងាយនេះ គឺធ្វើឡើងដើម្បីរៃអង្គាសថវិកាជូនមន្ទីរពេទ្យគន្ធបុប្ផា និងមន្ទីរពេទ្យកុមារអង្គរ ជាសកម្មភាពជិះកង់សប្បុរសធម៌ជាថ្មីម្តងទៀត បន្ទាប់ពីលោកបានជិះកង់រៃអង្កាសថវិកាក្នុងតំបន់អាសុីអាគ្នេយ៍ កាលពីឆ្នាំ២០២៣ ក្នុងដំណើរ ៩៧៥០គីឡូម៉ែត្រ ដោយប្រើពេលជិត ៣ខែ ជិះកង់ផ្សងព្រេងតែម្នាក់ឯង ឆ្លងកាត់ប្រទេសអាស៊ានចំនួន៦ រួមមាន វៀតណាម ឡាវ សិង្ហបុរី ម៉ាឡេស៊ី និង ថៃ និងបាននាំយកថវិកាជាង ៥ម៉ឺនដុល្លារ ជូនមន្ទីរពេទ្យកុមារអង្គរ។
ដោយឡែក សម្រាប់បេសកកម្មទៅកាន់ទ្វីបអឺរ៉ុបនេះ គឺជាដំណើរដ៏វែងឆ្ងាយជាងមុន ប្រមាណជាជាង ២ម៉ឺនគីឡូម៉ែត្រ ដោយត្រូវឆ្លងកាត់ ២៥ ប្រទេស រួមមាន ឡាវ; ថៃ; បង់ក្លាដែស; ឥណ្ឌា; ប៉ាគីស្ថាន; អាហ្វហ្កានីស្ថាន; កាហ្សាក់ស្ថាន; តាហ្សីគីស្ថាន; អូសបេគីស្ថាន; តួកម៉េនីស្ថាន; អុីរ៉ង់; តួកគី; ប៊ុលហ្ការី; រូម៉ានី; ហុងគ្រី; អូទ្រីស; អាល្លឺម៉ង់; ស្វីស; អេស្ប៉ាញ; ព័រទុហ្គាល់; ហូឡង់; បារាំង; ន័រវេស; និង អុីតាលី ដោយចាប់ចេញដំណើរពីកម្ពុជា កាលពីថ្ងៃទី ០៦ ខែមិថុនា ឆ្នាំ២០២៤៕ អត្ថបទ៖ សុធាវី
សម្រាប់អ្នកមានបំណងចូលរួម អាចបរិច្ចាគបានតាមរយៈ៖
Bank Account (ACLEDA Bank): 0001-05389418-14 (CYCLING FOR CHILDREN
KHQR link៖ https://epayment.acledabank.com.kh/Z1Z4GQZI8ZMWRXDQ/pay
AHC link៖ https://shorturl.at/tc72l

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
សន្តិសុខសង្គម១៨ ម៉ោង ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី