ព័ត៌មានអន្ដរជាតិ
មហាកំផែងក្រោមដីរបស់ចិន ផ្ទុកដោយអាថ៌កំបាំងយោធា និងផ្លូវសម្ងាត់វាយបកសត្រូវ
មហាកំផែងត្រូវបានចាត់ទុកថាជានិមិត្តរូបនៃប្រទេសចិន និងជាស្នាដៃស្ថាបត្យកម្មដ៏អស្ចារ្យ។ នៅពេលដែលបានឃើញផ្ទាល់ភ្នែក មនុស្សជាច្រើនមានអារម្មណ៍ថា ត្រេកអរនឹងភាពអស្ចារ្យរបស់សំណង់ដ៏មាំនេះយ៉ាងខ្លាំង។ ត្រូវបានសាងសង់ក្នុងសម័យរាជវង្សចូវខាងលិច ដោយប្រើដី និងថ្ម។ មនុស្សជាច្រើនយល់ច្រឡំថា មហាកំផែងត្រូវបានសាងសង់ឡើងក្នុងរជ្ជកាលអធិរាជឈិនស៊ី ប៉ុន្តែនោះមិនមែនជាការពិតទេ។ ក្សត្រអង្គនេះបានបញ្ជាឲ្យជួសជុល និងសាងសង់បន្ថែមទៀតនៅចន្លោះឆ្នាំ ២២០ មុនគ្រិស្តសករាជ ដល់ ២០០ គ.ស ហើយបច្ចុប្បន្ននៅសល់តែសារីរិកធាតុមួយចំនួនប៉ុណ្ណោះ។
មហាកំផែងដែលយើងឃើញសព្វថ្ងៃនេះ ភាគច្រើនជាមហាកំផែងនៃរាជវង្សមីង។ ការសិក្សាផ្នែកបុរាណវិទ្យាលម្អិត ដោយប្រើបច្ចេកវិទ្យាទំនើបដែលបានបោះពុម្ពក្នុងឆ្នាំ ២០០៩ បានសន្និដ្ឋានថា មហាកំផែងដែលកសាងឡើងដោយរាជវង្សមីងមានប្រវែង ៨,៨៥០ គីឡូម៉ែត្រ។
មានមនុស្សតិចណាស់ដែលដឹងថា ក្រៅពីមហាកំផែង ប្រទេសចិនក៏មានកំពែងធំក្រោមដីផងដែរ។ តោះស្វែងយល់ពីគម្រោងនេះទាំងអស់គ្នា!
អាថ៌កំបាំងយោធានៅខាងក្នុងមហាកំផែង
មហាកំផែងក្រោមដីនេះត្រូវបានបំភ្លេចចោលអស់រយៈពេល ៧០០ ឆ្នាំមកហើយ ហើយនៅខាងក្នុងវាពោរពេញទៅដោយអាថ៌កំបាំងយោធា។ មុខងារនៃមហាកំផែងក្រោមដីនេះគឺដូចគ្នាទៅនឹង Great Wall ខាងលើដែរ គឺដើម្បីទប់ទល់នឹងការឈ្លានពានរបស់សត្រូវ។ ដើម្បីបំពេញតម្រូវការសង្គ្រាមនាពេលនោះឆាវ ឆាវ (Cao Cao) បានសម្រេចចិត្តសាងសង់កំពែងដ៏ធំនេះនៅក្រោមដី។ រូបរាងនៃជញ្ជាំងក្រោមដីនេះ ក៏ជាតម្រូវការប្រវត្តិសាស្ត្រដែលមិនអាចចៀសបានផងដែរ។
អាចនិយាយបានថា បើគ្មានកំពែងដ៏ធំនៅក្រោមដីនេះ ប្រវត្តិសាស្ត្ររបស់ចិននឹងមិនពេញលេញឡើយ។ ឆាវ ឆាវ នៅពេលនោះមានមហិច្ឆតាធំ គាត់ចង់ដណ្តើមយកតំបន់ទំនាបកណ្តាលទាំងមូល។ ដូច្នេះហើយ ទើបគាត់បានរៀបចំភ្នាក់ងារនៅលើដីយ៉ាងសកម្ម ហើយកំពែងដ៏ធំក្រោមដីនេះត្រូវបានសាងសង់ឡើង។ កំពែងក្រោមដីនេះក៏បាននាំមកនូវអត្ថប្រយោជន៍ដ៏អស្ចារ្យដល់ការឈានទៅទិសខាងជើងរបស់គាត់។
អត្ថប្រយោជន៍យោធាដ៏ធំពីផ្លូវសម្ងាត់
កំពែងក្រោមដីនេះត្រូវបានគេលើកឡើងក្នុងរឿងចិនបុរាណក្រោមចំណងជើងថា «the assassins» ហើយនៅក្រោមផ្លូវសម្ងាត់នេះត្រូវបានលាក់បាំងទាហានរបស់ឆាវឆាវរាប់ម៉ឺននាក់។ តាមពិតទៅឆាវឆាវ មានបំណងសាងសង់កំពែងដ៏ធំនៅក្រោមដីនេះតាំងពីដើមដំបូងម្ល៉េះ។ ព្រោះជញ្ជាំងក្រោមដីនេះបាននាំឲ្យគាត់មានអត្ថប្រយោជន៍រាប់មិនអស់។
ទីមួយ គាត់អាចទាញយកប្រយោជន៍ពីជញ្ជាំងដ៏អស្ចារ្យនេះ ដើម្បីដឹកជញ្ជូនអាហារ។
ទីពីរ ជញ្ជាំងក្រោមដីនេះ ក៏អាចជួយគាត់ផ្លាស់ទីទាហានទៅកន្លែងជាច្រើន ដើម្បីឲ្យគាត់អាចវាយប្រហារសត្រូវភ្លាមៗ។
ទីបី ផ្លូវរូងក្រោមដីនេះអាចលាក់បាំងភាពខ្លាំងពិតរបស់ឆាវឆាវ។ ពេលខ្លះ ខ្មាំងមិនបានដឹងទាំងស្រុងពីមូលហេតុដែល ឆាវឆាវអាចប្រមូលទាហានបានច្រើនក្នុងមួយប៉ព្រិចភ្នែក។ តាមពិត គាត់មានផែនការក្នុងចិត្តរួចហើយ។
ការភ្លេចភ្លាំង និងការរកឃើញឡើងវិញនៃអព្ភូតហេតុក្រោមដី
ស្តេចនៃរាជវង្សក្រោយៗមកបានដឹងពីអត្ថិភាពនៃកំពែងក្រោមដីនេះ។ ប៉ុន្តែ ពួកគេមិនបានខ្ជះខ្ជាយផ្លូវរូងក្រោមដីនេះទាំងស្រុងទេ។ ពួកគេបានប្រើប្រាស់ផ្លូវរូងក្រោមដីនេះដោយភាពបត់បែន ព្រោះវានាំមកនូវអត្ថប្រយោជន៍ជាច្រើន ជាពិសេសនៅក្នុងសង្គ្រាម ដែលតែងតែអាចមានឥទ្ធិពលដែលមិននឹកស្មានដល់។
ទោះជាយ៉ាងណាក៏ដោយ ក្នុងសម័យរាជវង្សសុងខាងត្បូង ដោយសារភ្លៀងធ្លាក់ញឹកញាប់ ទើបមានទឹកជំនន់ស្ទើរតែរាល់ថ្ងៃ។ ផ្លូវដឹកជញ្ជូនទាហាននេះបានបាត់ទៅក្នុងទឹក។ បន្ទាប់ពីការបាត់ខ្លួនជាង ៧០០ ឆ្នាំមក គ្មាននរណាម្នាក់បានរកឃើញផ្លូវរូងក្រោមដីនេះទេ។ ដោយភាពចៃដន្យ រហូតដល់ឆ្នាំ ១៩៦៩ ផ្លូវរូងក្រោមដីនេះត្រូវបានរកឃើញម្តងទៀត។ នៅពេលនោះពេលសត្រូវទម្លាក់គ្រាប់បែក រដ្ឋាភិបាលបានអំពាវនាវឲ្យប្រជាជនជីកជម្រក ដូច្នេះជញ្ជាំងក្រោមដីនេះក៏លេចចេញជាថ្មីម្តងទៀត។
រចនាសម្ព័នដ៏ប្រណិត និងប្រាជ្ញាបុរាណ
តាមការស្រាវជ្រាវរបស់អ្នកជំនាញបានបញ្ចាក់ថា ជញ្ជាំងក្រោមដីនេះមានប្រវែងជាង ៨០០០ ម៉ែត្រ។ រចនាសម្ព័ន្ធខាងក្នុងរបស់វាមិនដូចគ្នាទេ ផ្នែកនីមួយៗមានមុខងារខុសៗគ្នា ហើយសរីរាង្គនៃផ្នែកនីមួយៗក៏ខុសគ្នាដែរ។ ពួកវាមានទាំងរចនាសម្ព័ន្ធឥដ្ឋឈើ និងរចនាសម្ព័ន្ធបេតុង។
ផ្លូវរូងក្រោមដីនេះ ប្រមូលបាននូវប្រាជ្ញារបស់មនុស្សបុរាណដែលធ្លាប់ប្រើក្នុងរាជវង្សជាច្រើន។ អ្នកវិទ្យាសាស្ត្រនិយាយថា បច្ចេកទេសផ្ទៃក្នុងជាច្រើនមិនទាន់ត្រូវបានរកឃើញ និងស្រាវជ្រាវនៅឡើយ។ ជាឧទាហរណ៍ ពត់រាងអក្សរ T ដែលត្រូវបានរចនាឡើងយ៉ាងឆ្លាតវៃ អាចដឹកជញ្ជូនអាហារ និងអាវុធក្នុងពេលដំណាលគ្នា។ ពីខាងក្រៅ អ្នកផ្សេងទៀតមិនអាចមើលឃើញខ្សែកោងទាំងនេះទាល់តែសោះ។
លើសពីនេះ នៅខាងក្នុងផ្លូវរូងក្រោមដីមានប៉ុស្តិ៍បញ្ជា និងអន្ទាក់ជាច្រើន ដែលនៅតែអាចប្រើប្រាស់បានរហូតមកដល់សព្វថ្ងៃនេះ។ នេះបញ្ជាក់ថាគុណភាពផ្លូវរូងក្រោមដីដែលបង្កើតឡើងដោយមនុស្សបុរាណ ត្រូវបានធានាយ៉ាងខ្លាំង។ បច្ចុប្បន្ន កំពែងក្រោមដីនេះបានក្លាយជាតំបន់ទេសចរណ៍ទាក់ទាញភ្ញៀវទេសចរជាច្រើនមកទស្សនា៕
អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖ពិតទេ ដែលថា កងទ័ពដីឥដ្ឋនៅផ្នូរអធិរាជ ឈិនស៊ី បង្កើតឡើងពីសាកសពមនុស្ស
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
ទិដ្ឋភាពពិធីបុណ្យសពអ្នកនាង អ៊ុំ គន្ធា មានភាពស្ងប់ស្ងាត់ពុំសូវឃើញអ្នកសិល្ប:ចូលរួម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ជាប្រវត្តិសាស្រ្ត! ព្យុះ៤ ត្រូវថតជាប់ក្នុងពេលតែមួយ នៅមហាសមុទ្រប៉ាស៊ីហ្វិក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ទូកទេសចរណ៍មួយគ្រឿងលិចបាត់ទាំងស្រុងក្នុងសមុទ្រកោះរ៉ុង
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
អ្នកសិល្បៈសម្តែងការសោកស្តាយចំពោះមរណភាព អ្នកនាង អ៊ុំ គន្ធា ខណៈសពនឹងត្រូវបូជាល្ងាចនេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិដើមភាគតិចទំពួន នៅតែប្រកាន់ខ្ជាប់នូវទម្លាប់«សែនអ្នកតាម្ចាស់ភូមិ»ចំពោះអ្នកប្រព្រឹត្តខុស«មានកូនមុនរៀបការ»
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
គម្រោងផ្លូវល្បឿនលឿន ១៧ ខ្សែ ដាក់ក្នុងផែនការមេអភិវឌ្ឍរបស់រដ្ឋាភិបាលកម្ពុជា
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update៖ ឃាត់ខ្លួនម្ចាស់គ្លីនិកពីរនាក់ប្ដីប្រពន្ធ ករណីចាក់ថ្នាំប្រតិកម្មបណ្ដាលឲ្យស្ត្រីម្នាក់ស្លាប់
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ឃាត់ខ្លួនមន្ត្រីនគរបាលម្នាក់ ក្រោយបាញ់ប្រហារប្ដីប្រពន្ធមួយគូរងរបួសធ្ងន់