ជីវិតកម្សាន្ដ
លោក ទីវ តារារិទ្ធ ត្រេកអរដែលសាធារណជនទទួលស្គាល់សេចក្តីព្យាយាមខ្លួន ក្នុងបេសកកម្មដើម្បីកុមារកម្ពុជា
ខណៈកំពុងបន្តដំណើរឆ្ពោះទៅតំបន់អាសុីកណ្តាល លោក ទីវ តារារិទ្ធិ បង្ហាញអារម្មណ៍ថា លោករីករាយ ក្រោយអានមតិសាធារជននៅលើបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុក និងយូធូប ឃើញមានសាធារណជនច្រើនទទួលស្គាល់សេចក្តីព្យាយាមរបស់លោក ក្នុងបេសកកម្មជិះកង់ដើម្បីកុមារកម្ពុជា។ ទន្ទឹមនេះ លោកក៏រំពឹងនិងស្នើឱ្យមានចូលរួមឱ្យបានច្រើន ក្នុងបរិច្ចាគថវិកាជួយដល់កុមារកម្ពុជាដែលកំពុងសម្រាកព្យាបាលនៅមន្ទីពេទ្យជាបន្តទៀតផងដែរ។

ក្នុងដំណើរនៃបេសកកម្មជិះកង់រៃអង្គាសថវិការបស់ លោក ទីវ តារារិទ្ធិ ជិត ៦ខែមកនេះ លោកបានឆ្លងកាត់ ៤ប្រទេសហើយ រួមមាន ឡាវ; ថៃ; បង់ក្លាដែស និង ឥណ្ឌា ខណៈលោកក៏ទើបតែបញ្ជាក់់ពីការចាកចេញពី ឥណ្ឌា តាមជើងហោះហើរ ពីអាកាសយានដ្ឋានអន្តរជាតិ Indira Gandhi ទីក្រុង New Delhi ដើម្បីបន្តដំណើរជិះកង់ នៅតំបន់អាស៊ីកណ្តាល។


បើតាមគម្រោង លោកមានបំណងជិះកង់ធ្វើដំណើរឆ្លងកាត់តំបន់ជួរភ្នំហិមាល័យ ទៅកាន់ប៉ាគីស្ថានតែម្តង ប៉ុន្តែត្រូវខកខានវិញដោយសារតែព្រំដែនរវាងភាគខាងជើងឥណ្ឌា និង ប៉ាគីស្ថាន ត្រូវបានបិទ ហើយមានការយាមកាមតឹងរឹងថែមទៀតផង។ ហេតុនេះហើយ ទាមទារឱ្យលោកត្រូវបង្ខំចិត្តបង្វែរការធ្វើដំណើរឆ្ពោះទៅគោលដៅ កាហ្សាក់ស្ថាន វិញ។
ក្នុងដំណើរបេសកកម្មនេះទៀតសោត លោកបានចំណាយថវិកាផ្ទាល់ខ្លួនច្រើនផងដែរ ពិសេសលើសំបុត្រយន្តហោះ និងសម្ភារៈជិះកង់មួយចំនួន ដើម្បីទប់ទល់ជាមួយនឹងការធ្វើដំណើរក្នុងអាកាសធាតុនៃរដូវរងា ក្នុងប្រទេសទាំងអស់នោះ។ ជាថ្មីម្តងទៀត អ្នកជិះកង់សប្បុរសធម៌រូបនេះ ត្រូវតស៊ូជំនះឧបសគ្គទាំងស្ថានភាពផ្លូវធ្វើដំណើរ ព្រមនិងអាកាសធាតុ ដែលអាចបង្កគ្រោះថ្នាក់ដល់ជីវិតរបស់លោកផងដែរ។ តែយ៉ាងណា លោកក៏នៅតែបន្តសេចក្តីព្យាយាមមួយនេះ ដើម្បីកុមារកម្ពុជា។


គួររម្លឹកថា ដំណើរផ្សងព្រេងដ៏វែងឆ្ងាយនេះ គឺធ្វើឡើងដើម្បីរៃអង្គាសថវិកាជូនមន្ទីរពេទ្យគន្ធបុប្ផា និងមន្ទីរពេទ្យកុមារអង្គរ ជាសកម្មភាពជិះកង់សប្បុរសធម៌ជាថ្មីម្តងទៀត បន្ទាប់ពីលោកបានជិះកង់រៃអង្កាសថវិកាក្នុងតំបន់អាសុីអាគ្នេយ៍ ប្រើពេលជិត ៣ខែ ឆ្លងកាត់ប្រទេសអាស៊ានចំនួន៦ និងបាននាំយកថវិកាជាង ៥ម៉ឺនដុល្លារ ជូនមន្ទីរពេទ្យកុមារអង្គរ ឆ្នាំមុន។
ឯបេសកកម្មទៅកាន់ទ្វីបអឺរ៉ុបលើកនេះ គឺជាដំណើរដ៏វែងឆ្ងាយជាងមុន ក្នុងចម្ងាយប្រមាណជាជាង ២ម៉ឺនគីឡូម៉ែត្រ ដោយត្រូវឆ្លងកាត់ ២៥ ប្រទេស ខណៈបច្ចុប្បន្នលោកបានធ្វើដំណើរឆ្លងកាត់ ឡាវ; ថៃ; បង់ក្លាដែស; ឥណ្ឌា ហើយបាននិងកំពុងបន្តដំណើរទៅគោលដៅបន្ទាប់ៗទៀត។ តួយ៉ាង លោកត្រូវបន្តដំណើរដ៏វែងឆ្ងាយ ឆ្លងកាត់ ២០ប្រទេសទៀត មុននឹងវិលត្រឡប់មកកាន់មាតុប្រទេសវិញ ដើម្បីនាំយកថវិកាដែលលោករៃអង្គាសបានទាំងអស់ ប្រគល់ជូនមន្ទីរពេទ្យគន្ធបុប្ផា និងមន្ទីរពេទ្យកុមារអង្គរ៕
សម្រាប់អ្នកមានបំណងចូលរួម អាចបរិច្ចាគបានតាមរយៈ៖
Bank Account (ACLEDA Bank): 0001-05389418-14 (CYCLING FOR CHILDREN
KHQR link៖ https://epayment.acledabank.com.kh/Z1Z4GQZI8ZMWRXDQ/pay
AHC link៖ https://shorturl.at/tc72l

អត្ថបទ៖ សុធាវី

-
ព័ត៌មានជាតិ២ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានអន្ដរជាតិ២៤ ម៉ោង ago
មីយ៉ាន់ម៉ា៖ ក្រុមសង្គ្រោះតួកគី ជួយជីវិតបុរសម្នាក់ ក្រោយជាប់ក្រោមគំនរបាក់បែក៥ថ្ងៃ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
សន្តិសុខសង្គម៣ ថ្ងៃ ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់
-
ចរាចរណ៍២ ថ្ងៃ ago
រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល