KPT+
តិចនិកធ្វើការពីផ្ទះបានធូរចិត្ត មិនឡូកឡំរវាងការងារក្រុមហ៊ុននិងម៉ោងផ្ទាល់ខ្លួន
ធម្មតាធ្វើការពីផ្ទះ ដំបូងៗអាចពិបាកច្រើនយ៉ាង គឺការរំខានដោយសំឡេង ដោយអ្នកផ្ទះ និងបរិយាកាសមិនដូចការិយាល័យ ហើយចុងក្រោយការបែងចែកម៉ោងធ្វើការអាចពន្យារជ្រុល ឬធ្វើការជ្រុលដល់ប៉ះពាល់ម៉ោងសម្រាកផ្ទាល់ខ្លួនថែមទៀត។
ទោះយ៉ាងណា ពិភពលោកនេះមិនអាចវិលមករកភាពដើមបានងាយៗទេ ជាជាងប្រឈមនឹងការឆ្លងវីរុស KPT plus មានទម្លាប់ល្អៗមួយចំនួន ដែលជួយអ្នកកំណត់ព្រំដែនសម្រាប់ខ្លួនឯង ហើយមិនឡូកឡំម៉ោងការងារជាមួយពេលវេលានៅផ្ទះ។
១. ដឹងថាពេលណាត្រូវឈប់សម្រាក

ធ្វើការពីផ្ទះ អាចពិបាកក្នុងការស្វែងរកពេលវេលាសម្រាប់ខ្លួនឯង ព្រោះគិតថាអាងតែនៅផ្ទះ។ សូមប្ដេជ្ញាចិត្តបញ្ចប់ថ្ងៃធ្វើការរបស់អ្នក នៅពេលវេលាជាក់លាក់ណាមួយ ដែលធ្វើសម្រាប់អ្នក និងក្រុមហ៊ុន ។
ចំណាយពេលដើរចេញពីកុំព្យូទ័រ និងសម្អាតកន្លែងធ្វើការរបស់អ្នក ដើម្បីចាប់ផ្ដើមនៅថ្ងៃបន្ទាប់។
២. រកពេលសម្រាប់ខ្លួនឯង
ធ្វើការពីផ្ទះ អាចជាឱកាសដែលអ្នកគួររកពេលវេលាក្នុងការបញ្ចេញញើស ជាងនៅកន្លែងការងារ។ ចូរបិទកុំព្យូទ័រអ្នកភ្លាមៗបើសិនការងារចប់ ហើយងាកមកទៅសមាធិឬយោហ្គា មិនចឹងក៏អាចរត់ក្នុងផ្ទះរយៈពេល ៣០ នាទី ឬប្រើកម្មវិធីសម្រាប់ការហាត់ប្រាណតាមផ្ទះ។
៣. ធ្វើអាហារដែលមានជីវជាតិ
អ្នកអាចចំណាយពេលច្រើនផ្ដោតលើសុខភាព ជាពិសេសនោះគឺការធ្វើអាហារ។ រករូបមន្តថ្មីឬបង្កើតចំណូលចិត្តដែលអ្នកចូលចិត្តខ្លួនឯង។ ការធ្វើម្ហូបនៅផ្ទះអាចជួយឱ្យអ្នកមានអារម្មណ៍ថា មានសុខភាពល្អជាងមុន និងជួយឱ្យមានកម្លាំងទាំងរាងកាយនិងខួរក្បាល ក្រោយពេលធ្វើការ ឬបន្ទាប់ពីហាត់ប្រាណរួច។
៤. កំណត់ខ្លួនឯងដើម្បីទទួលបានជោគជ័យនៅថ្ងៃបន្ទាប់

ចំណាយពេល ១៥ នាទីដើម្បីត្រៀមសម្រាប់ថ្ងៃស្អែក ដោយការសម្អាតតុធ្វើការនៅផ្ទះ។ ដាក់គម្រោងនិងផែនការការងារសម្រាប់ស្អែក ដើម្បីធានាថា អ្នកកំពុងឈានដល់គោលដៅ ទោះបីជានៅផ្ទះក៏ដោយ។
៥. ប្រើពេលវេលាជាមួយគ្រួសារឬមិត្តភ័ក្ដិ
អ្នកអាចមើលភាពយន្តពេលរាត្រីល្បីៗជាច្រើន ជាមួយគ្រួសារ ឬចម្អិនបង្អែមជាមួយគ្នាក្រោយចប់ម៉ោងធ្វើការ។ ប្រសិនបើអ្នករស់នៅម្នាក់ឯង សូមទូរស័ព្ទទៅជជែកជាវីដេអូជាមួយមិត្តភ័ក្ដិ និងក្រុមគ្រួសារ ឬណាត់ជួបជាមួយមិត្តភ័ក្ដិ ដែលខកខានជួបគ្នាជាយូរមកហើយ។
៦. បង្កើតទម្លាប់ប្រចាំថ្ងៃ
ធ្វើការពីផ្ទះអាចជំរុញឲ្យអ្នកគេងពេលណាក៏បាន ប៉ុន្តែត្រូវប្រាកដថាអ្នកកំពុងកំណត់ម៉ោងរោទ៍ឱ្យនៅជាប់នឹងទម្លាប់ធម្មតារបស់អ្នក។ ការគេងឲ្យបានទៀងទាត់ ៨ ម៉ោង នឹងធ្វើឲ្យអ្នកភ្ញាក់មកជាមួយនឹងអារម្មណ៍ស្រស់ស្រាយ និងត្រៀមខ្លួនដោះស្រាយនៅថ្ងៃខាងមុខ៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖វិធី ៥ យ៉ាងដើម្បីបង្កើតផលិតភាពការងានៅផ្ទះឲ្យល្អដូចធ្វើការនៅការិយាល័យ

-
សន្តិសុខសង្គម៤ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
សន្តិសុខសង្គម៧ ថ្ងៃ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
អាល្លឺម៉ង់ ប្រកាសថា សព្វាវុធដែលខ្លួនបម្រុងទុកសម្រាប់ជួយអ៊ុយក្រែន គឺយកចេញអស់ពីឃ្លាំងហើយ