KPT+
ទៅដល់ស្ទឹងត្រែង កុំរំលងកោះតាមបណ្តោយដងទន្លេ ព្រោះវេលាទឹកស្រកនេះ ជាឱកាសមាស សម្រាប់កម្សាន្ត
នៅរដូវធ្លាក់ខ្យល់អំឡុងខែកត្តិកនេះ ជាវេលាអំណោយផលមួយសម្រាប់ដំណើរកម្សាន្តជិះទូកគយគន់ទេសភាព និងបោះតង់លំហែកាយលើឆ្នេរទន្លេដ៏ស្រស់ស្អាត ក្នុងទឹកដីនៃខេត្តស្ទឹងត្រែង។ បើនិយាយពីតំបន់ទេសចរណ៍ទាក់ទាញបំផុតសម្រាប់ខេត្តស្ទឹងត្រែង គឺតំបន់រ៉ាមសារ ព្រោះសម្បូរដោយធនធានធម្មជាតិ ព្រៃលិចទឹក និងជាជម្រកសត្វដ៏សំខាន់មួយនៃប្រទេសកម្ពុជា។



តំបន់ដីសើមមួយនេះ ជាតំបន់កម្សាន្តបោះតង់ដ៏ពេញនិយមបំផុតរបស់អ្នកទេចរ ដែលមានកោះសរុបជាង៥០ ហើយក្នុងនោះ កោះចំនួន៧ មានប្រជាសហគមន៍រស់នៅ និងប្រកបរបរកសិកម្មនៅទីនោះផងដែរ។ អ្វីដែលពិសេសនៅទីនោះ តំបន់នេះ គឺពោរពេញដោយតំបន់ទេសចរណ៍ដែលមានសក្ដានុពលសំខាន់ៗដូចជា ព្រៃអ្នកតា កោះសំបូរ ក្បាលកោះស្នែង ក្បាលកោះទន្លេមួយ ភ្នំត្រងើល អន្លង់ថ្មកំបោរ វាលព្រលាន ក្បាលកោះ និងកោះហាន ដែលជាឋានសួគ៌បៃតង លើដែនទឹកតំបន់អភិរក្សជីវចម្រុះតាមដងទន្លេមេគង្គលើ នៃតំបន់រ៉ាមសារ។




មកកាន់តំបន់នេះ ទេសចរអាចជិះកាយ៉ាកទស្សនាព្រៃលិចទឹកបៃតងខ្ចី ជាមួយនឹងឆ្នេរខ្សាច់សក្បុស ភ្លក់អាហារឆ្ងាញ់ ត្រីស្រស់ៗ ដែលចំអិនដោយប្រជាសហគមន៍នៅទីនោះ និងអ្វីដែលកាន់តែពិសេសជាងនេះទៀត គឺអាចទស្សនាសត្វស្លាបតំបន់ថ្មកំបោរនៃតំបន់រ៉ាមសារផងដែរ។
ទេសចរអាចជិះកាយ៉ាក ទស្សនាព្រៃលិចទឹកបៃតងខ្ចី ជាមួយនឹងឆ្នេរខ្សាច់សក្បុស ភ្លក់អាហារឆ្ងាញ់ ត្រីស្រស់ៗ ដែលចំអិនដោយសហគមន៍ ហើយអ្វីដែលកាន់តែពិសេសទៀតនោះ យើងអាចជិះទស្សនា សត្វស្លាប តំបន់ថ្មកំបោរនៃតំបន់រ៉ាមសារផងដែរ៕







អានបន្ថែម៖ បើនិយាយដល់តំបន់ទេសចរណ៍ក្នុងខេត្តស្ទឹងត្រែង តើអ្នកនឹងនឹកឃើញកន្លែងណាខ្លះ?


-
សន្តិសុខសង្គម១ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?