KPT+
ចង់យកឈ្នះលើភាពបរាជ័យបន្តជីវិតទៅមុខដោយវិធីគិត ៥ យ៉ាងនេះ
អ្នកណាក៏បរាជ័យដែរ សំខាន់បន្ទាប់ពីបរាជ័យ កុំបន្ទោសខ្លួនឯងថែមទៅបានហើយ។ ត្រូវហាត់ចិត្ត លួងលោមខ្លួនឯង ហើយមកអនុវត្តទម្លាប់ ៥ យ៉ាងខាងក្រោមនេះវិញ៖
១. ព្រមទទួលយក

ពេលដែលយើងទើបតែបរាជ័យ វានឹងធ្វើឲ្ចិត្តយឈឺចាប់បំផុត។ ពេលខ្លះតិច ខ្លះច្រើន ប៉ុន្តែត្រូវគិតថាមិនអីទេ។ កុំព្យាយាមរុញបញ្ហាចេញ ដោយបង្វែរអារម្មណ៍ខ្លួនឯង និងជំរុញការទទួលខុសត្រូវលើរឿងទាំងអស់។ ព្យាយាមទទួលយកភាពមិនសមបំណង អនុញ្ញាតឱ្យវាចូលមក ហើយទទួលយកភាពឈឺចាប់មួយរយៈ ជំនួសឱ្យការបដិសេធហើយទុកវាឱ្យឆ្ងាយ។
ប្រសិនបើយើងច្រានចោលបរាជ័យពេលនេះ ថ្ងៃណាមួយ វានឹងលេចចេញនៅពេលវេលាដែលមិននឹកស្មានដល់ ហើយអាចធ្វើឱ្យយើងមានអារម្មណ៍មិនល្អ សុទិដ្ឋិនិយម ខឹងឬសោកសៅ។
២. ចងចាំថាយើងមិនមែនបរាជ័យរហូតនោះទេ

នៅពេលដែលយើងមានបញ្ហា វានឹងមានគំនិតអាក្រក់គិតថា យើងនឹងនៅតែបរាជ័យនៅក្នុងវិស័យនេះដដែល។ កុំគិតបែបនេះចំពោះការព្យាករណ៍ឥតបានការ ហើយថែមទាំងបំផ្លិចបំផ្លាញខ្លួនឯងថែមទៀត។
ផ្ទុយទៅវិញ សូមរំលឹកខ្លួនឯងថា ៖ ដោយសារតែខ្ញុំបរាជ័យនៅថ្ងៃនេះ ឬម្សិលមិញ មិនមានន័យថា ខ្ញុំនឹងបរាជ័យនៅលើកក្រោយទៀតទេ។
ការពិតគឺថា រឿងនេះនឹងមិនស្ថិតស្ថេរអស់មួយជីវិតឡើយ ប្រសិនបើអ្នកបន្តដំណើរទៅមុខ ហើយធ្វើសកម្មភាព។ គ្មានអ្នកណាគេមកដាក់ស្លាកឲ្យយើងថា ជាប្រភេទមនុស្សបរាជ័យនោះទេ (លើកលែងតែយើងខ្លួនឯង សម្រេចចិត្តបង្កើតស្លាកនោះ នៅក្នុងក្បាល) ។
៣. រំលឹកខ្លួនឯងថា អ្នកដែលចង់ក្លាយជាមនុស្សមានតម្លៃ តែងត្រូវបរាជ័យ

ភាគច្រើនយើងគ្រាន់តែលឺពីភាពជោគជ័យរបស់មនុស្សម្នាក់ ប៉ុន្តែផ្លូវទៅកាន់គោលដៅទាំងនោះយើងអត់បានដឹងថា មាននិន្នាការអ្វីខ្លះឡើយ។ រឿងរ៉ាវនៃភាពជោគជ័យរបស់នរណាម្នាក់ មើលទៅដូចជាមានភាពភ្លឺស្វាង និងគួរឲ្យកោតសរសើរ ដូចអ្វីដែលបានប្រាប់នៅក្នុងប្រព័ន្ធផ្សព្វផ្សាយជាដើម។
កីឡាករបាត់បោះ Michael Jordan បាននិយាយថា ” ខ្ញុំលេងបាល់បោះចាញ់ច្រើនជាង ៩០០០ ដងនៅក្នុងអាជីពរបស់ខ្ញុំ។ ខ្ញុំបានចាញ់ជិត ៣០០ដង បន្ថែមទៀត ។ ហើយខ្ញុំបានឈ្នះតែ ២៦ ដងប៉ុណ្ណោះ។ ខ្ញុំបានបរាជ័យម្ដងហើយម្ដងទៀត នៅក្នុងជីវិត។ នោះហើយជាមូលហេតុ ដែលខ្ញុំទទួលបានជោគជ័យ ” ។
៤. និយាយរឿងក្នុងចិត្តប្រាប់អ្នកណាដែលទុកចិត្ត

មធ្យោបាយមួយទៀតដើម្បីដោះស្រាយការធ្លាក់ចុះនៃអារម្មណ៍ និងគំនិតដែលបានមកពីការបរាជ័យ គឺមិនត្រូវទុកវានៅក្នុងចិត្តឡើយ។ និយាយជាមួយអ្នកដែលនៅជិតយើងបំផុត ពីអារម្មណ៍សៅហ្មងទាំងឡាយ ដែលកក់ណែនក្នុងទ្រូង។
នៅពេលមានមនុស្សម្នាក់ទៀត គ្រាន់តែស្ដាប់អ្នកអាចរៀបរាប់រឿងក្នុងចិត្ត វាក៏ជាចំណែកមួយជួយយើងឱ្យទទួលយករឿងដែលបានកើតឡើង ជំនួសឱ្យការរុញវាចេញ ហើយបញ្ចេញសម្ពាធនៅខាងក្នុងរាងកាយទៅវិញ។
៥. ឆ្ពោះទៅមុខម្ដងទៀតកុំជាប់គាំងក្នុងស្ថានភាពដ៏វែងនេះ

ដំណើរការនៃស្ថានភាពអាក្រក់និងការទទួលយកវា គឺជារឿងចាំបាច់បំផុត។ កុំជាប់គាំងនឹងគំនិតដដែលៗ រហូតដល់គិតជាខែ ជាឆ្នាំឲ្យសោះ។ បើសម្រាករួច ត្រូវប្រញាប់រើបម្រាស់ភ្លាមៗ ហើយឈ្មុសឈ្មុលទៅរកគោលដៅ ដែលបានប៉ងទុក៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖ ធ្វើរបរបីប្រភេទនេះ អាចបំផ្លាញផ្លូវចិត្តយើងតាំងពីនៅជាយុវវ័យបាន
ចុចអាន៖ តិចនិកធ្វើការពីផ្ទះបានធូរចិត្ត មិនឡូកឡំរវាងការងារក្រុមហ៊ុននិងម៉ោងផ្ទាល់ខ្លួន

-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?