KPT+
កុំធ្វើរឿងបីយ៉ាងនេះប្រសិនចង់ក្លាយជាមនុស្សមានជំនាញវិជ្ជាជីវៈពិតក្នុងជីវិត
មនុស្សមានលុយ និងមានជំនាញវិជ្ជាជីវៈ ខុសគ្នាខ្លាំងណាស់។ មានវិធីច្រើនណាស់ដើម្បីរកលុយ តែចង់មានជំនាញវិជ្ជាជីវៈ ទាមទារឲ្យមានលក្ខណៈសម្បត្តិផ្លូវការ (សញ្ញាប័ត្រ) និងការបណ្ដុះបណ្ដាលយូរ តាមកម្រិតកំណត់ជាសាកលមួយ។
ប្រសិនស្លាប់ទៅដោយមានលុយច្រើន និងស្លាប់ទៅបន្សល់ស្នាដៃ មិត្តអ្នកអានសម្រេចថា រើសយកចំណុចទីពីរ ចូរធ្វើតាមខាងក្រោម៖
១ រៀនជានិច្ច
កុំរិះគន់អ្នករៀនថា រៀនក្រ រៀនឆ្កួត រៀនជោរ ព្រោះអ្នកនិយាយមិនយល់ឡើយថា ការរៀនជាការកម្សាន្តមួយដ៏ជក់ចិត្ត ដ៏មានតម្លៃនិងធ្វើឲ្យការចំណាយពេលវេលាមិនដែលស្ដាយក្រោយ ធ្វើឲ្យធ្ងន់ខ្លួន ដោយវិជ្ជា ដោយទំនុកចិត្ត និងមានការរីកចម្រើន អំពីចំណេះដឹងជីវិត ផ្សារភ្ជាប់នឹងផ្នត់គំនិតសម្រាប់រស់នៅបានយ៉ាងល្អ ពេញដោយភាពស្កប់ស្កល់និងសុភមង្គល។
២ បង្វឹកហត់នឿយជានិច្ច
ធ្វើការជានិច្ចមិនគិតថាកម្រៃបែបណា។ មនុស្សមានជំនាញវិជ្ជាជីវៈគេធ្វើការផ្តោតលើលទ្ធផល និងស្នាដៃបន្សល់ទុក ជាជាងកម្រៃ រហូតមានអ្នកខ្លះស្មានថាគេល្ងង់តាមពិតខ្លួនទេដែលស្លាប់ទៅវិញនៅតែល្ងង់ ព្រោះរត់តាមលុយពេញមួយជីវិត ហើយលុយយកទៅមិនបានទេ។
៣ គោរពក្រមសីលធម៌
គ្មានក្រមសីលធម៌គឺគ្មានវិជ្ជាជីវៈ ។ ត្រូវចាំថា បើរៀនចេះពេទ្យហើយមិនព្យាបាល អ្នកនោះលែងជាពេទ្យទៀតហើយ គាត់បានបោះបង់ជំនាញវិជ្ជាជីវៈរបស់គាត់។ បើអ្នកនោះជាអ្នកសារព័ត៌មានហើយសរសេរមិនពិតគាត់លែងជាអ្នកសារព័ត៌មានទៀតហើយ គាត់ជាអ្នកស៊ីឈ្នួលលក់សំណេរ។
ប្រែសម្រួល៖ឡាហ្សូលី
ចុចអាន៖មិនដែលយឺតពេលពេក ក្នុងការផ្ដើមអាជីវកម្មនោះទេ មិនថាអាយុប៉ុន្មានក្ដី
-
ចរាចរណ៍៥ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង ago
ទីក្រុងចំនួនបីនៅអាស៊ីអាគ្នេយ៍មានខ្យល់ពុលខ្លាំងបំផុត
-
ចរាចរណ៍៦ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
យោធាមីយ៉ាន់ម៉ាបណ្ដេញមនុស្ស ៥៦០០០នាក់ចេញ ភាគច្រើនបំផុតជាជនជាតិចិន ពាក់ព័ន្ធការបោកប្រាស់តាមអ៊ីនធឺណិត