Connect with us

KPT+

៥យ៉ាងធំៗ ដែលប្តីឬប្រពន្ធល្អ មិននិយាយដាក់គ្នាដាច់ខាត

បានផុស

នៅ

យើងទាំងអស់គ្នារមែងតែភ្លាត់និយាយអ្វីមួយទៅកាន់ដៃគូឬគូជីវិត ដែលធ្វើឱ្យយើងសោកស្តាយប៉ុន្តែឃ្លាខ្លះ មិនត្រឹមតែសោកស្តាយ​ វាថែមមានជាតិពុលអាចបង្កអន្តរាយដល់ទំនាក់ទំនងតែម្តង គឺធ្លាប់ស្រលាញ់​ច្រើន មកនៅសល់ត្រឹមសូន្យបាន ។

១ កុំរំលើកទ្រព្យណាជារបស់ខ្លួន

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មនុស្សជាប្តីប្រពន្ធ បើរំលើកទ្រព្យគឺចប់ហើយ​នៅបែកគ្នាល្អជាង។ មនុស្ស​ស្រីឬប្រុសជាច្រើន​ទ្រលាន់ពាក្យនេះ​ណាស់ គេស៊ូចុះចេញខ្លួនទទេបាន ចិត្ត​ស្រលាញ់បុ៉នណាក៏រលាយដូចអំបិលបាន។

២ មិនដែលជឿជាក់គ្នា

«អាចម៍គោ! កុហកសុទ្ធ! គ្មានគួរឱ្យជឿសោះ!» ពាក្យទាំងនេះជាសញ្ញាថា​ យើងនៅជាមួយគ្នាលែងបានទៀតហើយ។ គេមិនដែលប្រើពាក្យបែបនេះមកលើមនុស្ស​ដែលដេកក្បែរទ្រូងទេ។​ ប្រសិនមិនជឿជាក់គ្នា នៅជាមួយគ្នាធ្វើអី?

អ្នកជំនាញទំនាក់ទំនងនិងគ្រូបង្វឹក Julie Spira ស្ថាបនិក Cyber-Dating និយាយថាជាធម្មតាមនុស្ស​ដែលយើងស្រលាញ់បំផុតជាអ្នកធ្វើឱ្យយើងខូចចិត្តបំផុតដែរ ហើយបើមិនជឿចិត្តគ្នា រស់ជាមួយគ្នា​មានតែឈ្លោះទាស់ទែងតែប៉ុណ្ណោះ។

៣ មាក់ងាយថាការងារគេអន់ណាស់

ការមើលងាយអាជីពគ្នា ការប្រមាថប្រាក់ខែ តួនាទីនៅពេលអ្នកកំពុងមានទំនាក់ទំនង នឹង​បាត់ការគោរពភ្លាមៗយដោយគ្មានលក្ខខណ្ឌ។ អ្នកកំពុងប្រមាថមើលងាយមនុស្ស​ដែលកំពុងត្រូវការអ្នកមកជាដៃគូលើកទឹកចិត្ត ការបន្ទាប និយាយដើមឬបន្ទោសដៃគូជាស្នាម​ប្រេះជ្រៅហើយពិបាកក្នុងការជួសជុលវិញជារៀងរហូត។

៤ កុំសាកល្បងចិត្តស្នេហារបស់ពួកគេ

ដៃគូរបស់យើងមិនចង់មានអារម្មណ៍ថា មានសម្ពាធក្នុងការធ្វើអ្វីមួយដើម្បីបង្ហាញពីសេចក្តីស្រឡាញ់ដែលគាត់មិនចង់ធ្វើនោះទេ។ មនុស្ស​ស្រីឬបុរសសុាំជាច្រើន និយមសាកល្បងទឹកចិត្ត​ដៃគូជីវិត​រហូត​ធ្វើឱ្យ ម្នាក់ទៀតធុញថប់ លែងមាន​អារម្មណ៍ស្នេហា​តែម្តង។

៥ ធៀបជាមួយបងប្អូន

ការ​ឈ្លោះ ច្រណែន ជាមួយមិត្តភក្តិឬគ្រួសារ​ប្តីនិងប្រពន្ធ​ មុននឹងក្រោយ​អ្នកនឹងលែងលះគ្នា បើមិនពេលនេះពេលណាមួយ​ដែលទឹកក្តៅ​ដល់ពុះ អ្នកទំាងពីរនឹងមាន​អារម្មណ៍ថាគ្មានជំពាក់អ្វីគ្នាទេ​ ព្រោះសូម្បីបងប្អូន​ក៏មិនត្រូវគ្នាដែរ ពេលនោះហើយ ចំណងស្នេហា​នេះស្រោចស្រង់លែងបាន៕

ប្រែសម្រួល៖ ហាណា

ចុចអាន៖ វិធីសម្រុះសម្រួលជីវិតគូស្រករដែលកន្លងមកធ្លាប់មាន​ថ្នាំងថ្នាក់

ចុចអាន៖ មនុស្ស​ស្រី​រឹង​មាំ​ពិត​ប្រាកដ​ មានចរិតលក្ខណៈទាំង​​ ៣ នេះ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

អាល្លឺម៉ង់ ប្រកាសថា សព្វាវុធដែលខ្លួនបម្រុងទុកសម្រាប់ជួយអ៊ុយក្រែន គឺយកចេញអស់ពីឃ្លាំងហើយ

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

ក្តៅគគុក! ចិននិងអាមេរិក សុទ្ធតែប្រកាសត្រៀមខ្លួនរួចរាល់ ច្បាំងគ្នាក្នុងសង្គ្រាម

ព័ត៌មានជាតិ៤ ម៉ោង មុន

ករណីបែកធ្លាយវីដេអូអធិការស្រុករតនមណ្ឌលជុំគ្នាផឹកស្រាក្នុងឯកសណ្ឋានជានគរបាល ក្រសួងមហាផ្ទៃកំពុងស្រាវជ្រាវ

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

រុស្ស៊ីបាញ់មីស៊ីលវាយប្រហារស្រុកកំណើត លោក​ ហ្សេលេនស្គី ចំពេលមេដឹកនាំអឺរ៉ុបជួបគ្នានៅ​ បែលហ្ស៊ិក

Sokha Hotels

ព័ត៌មានពេញនិយម