Connect with us

KPT+

អាថ៌កំបាំង២ចំណុច ដែល​ជីវិត​ជោគជ័យ ​មិន​ដូច​ពួក​សេដ្ឋី​និយាយ​ឡើយ

បានផុស

នៅ

មនុស្ស​ខ្លះ​មិន​ជឿ​លើ​អាថ៌កំបាំង​នៃ​ភាព​ជោគជ័យ​ទេ។ ពួកគេ​ភាគច្រើន​មិន​ទទួល​យក​ការ​ណែនាំ​ពី​អ្នក​ជំនាញ​​ពិត​ប្រាកដ​ឡើយ បែរ​ជា​ជឿ​ងប់​លើ​សម្ដី​អ្នក​មាន​នានា ដែល​និយាយ​ផ្លូវ​ការ​លើ​ឆាក។ តើ​អ្នក​មាន​ណា​ ចង់​ឲ្យ​យើង​មាន​ដែរ​នោះ?

សម្ដី​ផ្លូវ​ការ​ភាគច្រើន​ជា​ការ​រៀបចំ វា​មិន​ពិត​ច្រើន​ភាគរយ​ណាស់ ព្រោះ​វា​ជា​ផ្នែកនៃ​យុទ្ធនាការ​ទំនាក់ទំនង​សាធារណៈ។

ធម្មតា​ទេ​យើង​តែង​តែជឿ​អ្នកមាន​លុយ​មានហាង​មាន​ក្រុមហ៊ុន​តែ​តាមពិតយើងគួរ​សិក្សា​ចំណុច​ទាំង​នេះ​ប្រសិន​ចង់​បាន​ជោគជ័យ​ក្នុងជីវិត៖

១.គ្រោង​​អ្វីៗ​ក្នុង​លទ្ធភាព​ដែល​យើង​អាច​ធ្វើ​បាន

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប៉ុន្មាន​ឆ្នាំ​ចុងក្រោយនេះ​មនុស្ស​ជាច្រើន​​គិត​ថា ​ត្រូវ​តែ​តែ​លេចធ្លោ​បំផុត​នៅ​ក្នុង​វិស័យ ឬ​វិជ្ជាជីៈ​របស់​ពួកគេ ដូចជា​ពេទ្យ​ដ៏​ល្បី អ្នក​ច្បាប់​ដ៏​ថ្លៃ​ម្នាក់   ប៉ុន្តែ​បើ​សិន​ព្យាយាម​ហើយ នៅ​តែ​មាន​លទ្ធផល​ដដែល​ជា​ដដែល សាកល្បង​មក​គិត​ថា ​ថ្ងៃនេះ​យើង​ត្រូវ​តែ​ល្អ ប៉ុន្តែ​ក៏​មិន​បាច់​ល្អ​ឥតខ្ចោះ​ដែរ។ កុំ​នាំ​ខ្លួនឯង​វេទនា​ជាមួយ​ភាព​ល្អឥតខ្ចោះ។

ចង់​បាន​រឿង​ល្អឥតខ្ចោះ​ដូច​នាំ​ភាព​អំពល់​ទុក្ខ​មក​លើ​ខ្លួនឯង ឲ្យ​ឈឺចាប់​ព្រោះ​មិន​បាន​ដូច​ចិត្ត​ចង់​ព្រោះ​គ្មាន​អ្នក​ណា​ឥតខ្ចោះឡើយ។

មិន​ថា​ជា​ការងារ​អ្វី​ក្ដី ​រៀបចំ​វា​តាម​សម្រួល​ កុំ​គិត​អំពី​ឧបសគ្គ ​គិត​អំពី​ការ​ចោទជា​សំណួរ​ឬ​ការ​ជំទាស់​ទាំង​ពួង​ដែល​អាច​កើត​មាន​។ សន្សឹម​ៗ យើង​ក៏​មាន​ពេល​ធ្វើការ​ស្រាវជ្រាវ​លើ​មនុស្ស​ដែល​នឹង​ត្រូវ​ប្រឈមមុខ ឬ​ក្រុមហ៊ុន​របស់​ពួកគេ ដើម្បី​ដឹង​ពី​អ្វី​ដែល​ត្រូវ​រំពឹង។

អត្តពលិក  Dominique Cruz ​ម្ចាស់​ជើងឯក​ប្រដាល់​ក្បាច់​ប្រដាល់​ចម្រុះ​អាមេរិក​និយាយ​ថា“ ការ​ត្រៀម​រៀបចំ​គឺ​ជា​ផ្នត់គំនិត ! មិនថា​អាជីពអ្វី! ​ខ្ញុំ​តែងតែ​រៀន​ធ្វើ​ការងារ​លើស​​ម៉ោង។ ​​មិនមែន​គ្រប់​អ្នក​មានដែល​ទេពកោសល្យ​តែងតែ​ឈ្នះ​គ្រប់​ពេល​នោះ​ទេ ​ប៉ុន្តែ​ត្រូវតែមាន​ការ​​រៀបចំ​ទុកជាមុន​ត្រឹមត្រូវ “។

២. ចេះ​រង់ចាំ​ព្រោះ ពេល​វេលា​ល្អ​នឹង​មក​ដល់

សាក​ស្រមៃ​ថា​ខ្លួនឯង​គឺ​កំពុង​រត់​ប្រណាំង​នៅ​ទីលាន​មួយ ​។​ នេះ​ជា​គឺ​ជា​ពេល​វេលា​ក្ដៅ​គគុក​សម្រាប់​ការ​ប្រណាំង​។ ដូច្នេះ​យើង​មិន​អាច​លះបង់​ចោល​ការ​ប្រឹងប្រែង​ពាក់​កណ្ដាល​ទី​ទេ ​ព្រោះ​ឱកាស​ជា​លើក​ទី ២ គឺ​មិនមែន​ចេះ​តែ​ត្រូវ​បាន​ផ្ដល់​ឲ្យ​ឡើយ។

អ្វី​ដែល​យើង​ធ្វើ​អស់ពី​លទ្ធភាព​ជា​រឿង​គ្រប់យ៉ាង! ជា​ការ​បង្ហាញ​ថា​យើង​ជា​អ្នកណា  ​​គិត​យ៉ាងណា និង​មាន​ការ​តាំងចិត្ត​ដែរ​ទេ?

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ចុចអាន៖ប្រើជីវិត​ជាមួយផ្នត់គំនិតទាំងនេះ នឹង​ជោគជ័យ​ទាំងវ័យក្មេង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ជីវិតកម្សាន្ដ៧ នាទីutes មុន

មូលហេតុពិត ដែលធ្វើឲ្យភាពយន្ត​ក្បាច់​គុន​ចិន​លែងមានអ្នកទស្សនាដូចជំនាន់ក្មេងៗ

ព័ត៌មានជាតិ២៨ នាទីutes មុន

លោកស្រី ទុយ ជិ ប្រាក់ សោភ័ណ៖ ស្រ្តីជាសហគ្រិន ចូលរួមចំណែកយ៉ាងសកម្ម ក្នុងការកសាងសេដ្ឋកិច្ចជាតិ

ព័ត៌មានអន្ដរជាតិ៣១ នាទីutes មុន

រដ្ឋអារ៉ាប់ អនុម័ត​ផែនការ​កសាងហ្គាហ្សា​​ឡើងវិញ ដោយ​ចំណាយទុន ៥៣​ពាន់​លានដុល្លារ

សន្តិសុខសង្គម៣៣ នាទីutes មុន

ប៉ះសម្ដីគ្នា លោកតាធាក់ស៊ីក្លូវ័យ ៧០ ឆ្នាំ ម្នាក់ ត្រូវបុរសម្នាក់ វាយត្រូវក្បាល ២ ដៃ

ព័ត៌មានជាតិ៣៣ នាទីutes មុន

អគ្គស្នងការដ្ឋាននឹងរឹតបន្តឹងវិន័យចំពោះនគរបាលចរាចរណ៍ដែលអនុវត្តការងារគ្មានវិជ្ជាជីវៈ

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

ឈ្លោះគ្នាពេញ​សភា​ស៊ែប៊ី មានទាំង​​គប់​គ្រាប់បែកផ្សែង ធ្វើ​ឲ្យ​សមាជិក​សភា​ម្នាក់​ដាច់​សរសៃ​ឈាមខួរក្បាល

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

​​សភាអ៊ុយក្រែន​ចេញ​មុខ​ស្នើ​សុំ ​ដូណាល់ ត្រាំបន្តជួយ និង​«​ចង់​នៅឯករាជ្យ»​

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

ប្រទេសមួយទៀតចេញមុខ គាំទ្រអង់គ្លេស ហើយចង់បញ្ជូនទ័ពទៅអ៊ុយក្រែន ធ្វើជាកងរក្សាសន្តិភាពដែរ

ព័ត៌មានជាតិ២៤ ម៉ោង មុន

ពិធីករប្រដាល់ប្រើសម្ដីលែបខាយលើនារី, រដ្ឋមន្ត្រីមហាផ្ទៃ ថាជាទង្វើជ្រុលហួស ប៉ះពាល់តម្លៃស្ត្រី

សេដ្ឋកិច្ច២២ ម៉ោង មុន

យុទ្ធនាការហូបពងទា បំផុសគំនិតប្រជាពល​រដ្ឋឱ្យជួយគាំទ្រការចិញ្ចឹមសត្វក្នុងស្រុក

Sokha Hotels

ព័ត៌មានពេញនិយម