KPT+
រៀនរស់នៅជាមួយនឹងបច្ចុប្បន្នភាព នាំឱ្យស្មារតីនឹងនរ ផ្លូវចិត្តរឹងមាំ
ការចិញ្ចឹមគិតអំពីអតីតកាល ក្នុងកំរិតតូចមួយបានហើយ ដោយត្រូវប្រាកដថា ជីវិតរស់នៅកំពុងផ្តោតអារម្មណ៍លើបច្ចុប្បន្នកាល ដោយហេតុផល រក្សាសុខភាពចិត្ត និងទម្លាក់ការថប់បារម្ភនានាឱ្យមកនៅទាបបំផុត។

ធ្វើបានដែរទេ? នឹងដើម្បីអ្វី?
ហេតុផលដែលគ្រប់គ្នាគួររៀនជំនាញទន់មួយ ហៅថា ការរស់ជាមួយបច្ចុប្បន្ន ក៏ព្រោះតែ ការចំណាយពេលវេលាព្រួយបារម្ភអំពីអនាគតឬសោកស្តាយអំពីអតីតកាល បានស្រូបយកអសារនូវពេលវេលាដ៏មានតម្លៃក្នុងជីវិតយើង។
ធ្វើតាមការណែនាំខាងក្រោមគឺងាយស្រួលក្នុងការនិយាយជាងការធ្វើ ប៉ុន្តែការតាំងចិត្តដើម្បីទទួលបានសុភមង្គលជាកាតាព្វកិច្ចដែលគ្រប់គ្នាត្រូវអនុវត្តដើម្បីសុខមាលភាពផ្លូវចិត្តនិងជោគជ័យនៃជីវិតខ្លួន៖

កសាងរបៀបរស់នៅថ្មីក្នុងបច្ចុប្បន្នភាព រីករាយនឹងអ្វីដែលខ្លួនឯងមានឬធ្វើបាន
យើងមិនព្រងើយកន្តើយឬបដិសេធគំនិត បទពីសោធន៍មិនល្អពីអតីតកាលឬបារម្ភអំពីអនាគតទេ យើងគ្រាន់តែជ្រើសរើសមិនរស់នៅផ្តេកផ្តួលលើវា។
ចំណុចសំខាន់គឺមិនអនុញ្ញាតឱ្យខ្លួនឯង រវើរវាយផ្តេកផ្តួលពីសម្រស់ឬជោគជ័យក្នុងការអតីតព្រោះយើងលែងនៅជាមួយវាទៀតហើយ។
ប្រើប្រាស់ការយល់ដឹងបច្ចុប្បន្នដើម្បីបញ្ឈប់ការព្រួយបារម្ភ

ការព្រួយបារម្ភកំពុងបំផ្លាញមនុស្សរាប់លាននាក់។ មនុស្សជាច្រើនព្រួយសូម្បីអំពីរឿងដែលហួសអស់ទៅហើយ ឬសូម្បីតរឿងមិនទាន់ទាំងបានកើតឡើងផង។ ជីវិតរស់ក្រោមការគម្រាមនៃគំនិតខ្លួនឯង ជាជីវិតដ៏តឹងតែងមួយ។
សូមធ្វើតាមជំហ៊ានទាំង ៦ នេះដើម្បីអោយកាន់តែសម្របបានល្អនឹងបច្ចុប្បន្នកាលនិងបំបាត់នូវការថប់បារម្ភហួសហេតុ៖
បណ្ដុះស្មារតីរឹងមាំំ៖ ទុកចោលកំហុស ឈប់បន្ទោសខ្លួនឯងហើយខិតខំកសាងគុណសម្បត្តិឱ្យខ្លួនឯងចាប់ពីពេលនេះ។ សាងល្អ គិតល្អ អ្នកទទួលបានសុខភាពផ្លូវចិត្តល្អគឺខ្លួនយើង។
ភ្លក្សរសជាតិជីវិត៖ ចៀសវាងការព្រួយបារម្ភអំពីអនាគតដោយស្រងេះស្រងោចចំពោះបច្ចុប្បន្នទៅហើយនោះ។ ញាំអាហារល្អៗ ដើរកម្សាន្តជិតឆ្ងាយ ជជែកលេង រៀនអ្វីដែលថ្មី ដូចជាដុតនំ ឆុងកាហ្វេ កាត់ដេរ ។ល។
ដង្ហើមមួយណាក៏វិជ្ជមាន៖ អនុញ្ញាតឱ្យការគិតមានសន្តិភាពនិងរលូនជាមួយអ្នកដទៃ។

បង្កើនសមត្ថភាព៖ឆ្ពោះទៅរកអ្វីដែលសំខាន់ប្រឈមនឹងវា ជាជាងបដិសេធឬរត់ចេញទាំងភ័យព្រួយ កុហកខ្លួន។
ចូលរួមសង្គម៖ កាត់បន្ថយភាពល្ងង់ខ្លៅនិងការកត់សម្គាល់ព័ត៌មានអ្វីថ្មីៗដើម្បីធ្វើឱ្យចិត្តទាន់សម័យ។
យូហ្គាដើម្បីភ្ជាប់ជាមួយពេលបច្ចុប្បន្ន៖ លំហាត់យូហ្គាគឺជាមធ្យោបាយដ៏ល្អដើម្បីភ្ជាប់ញាណ ទៅនឹងរាងកាយក្នុងបច្ចុប្បន្នភាពដែលជ្រះស្រលះ។ ពេលធ្វើយូហ្គា យើងអាចបង្កើនការផ្តោតអារម្មណ៍ទៅលើដង្ហើមចេញចូល៕
ប្រែសម្រួល៖ ស្រស់
ចុចអាន៖ កុំធ្វើរឿងបីយ៉ាងនេះប្រសិនចង់ក្លាយជាមនុស្សមានជំនាញវិជ្ជាជីវៈពិតក្នុងជីវិត
ចុចអាន៖ ចង់យកឈ្នះលើភាពបរាជ័យបន្តជីវិតទៅមុខដោយវិធីគិត ៥ យ៉ាងនេះ

-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?