KPT+
អ្នកជិះកង់សប្បុរសធម៌ ប្តេជ្ញាបន្តបេសកកម្មរៃអង្គាសប្រាក់ ដើម្បីកុមារកម្ពុជា ទោះកំពុងប្រឈមគ្រោះថ្នាក់
ជាង ៦ខែ លើដំណើរបេសកកម្មជិះកង់ដើម្បីរៃអង្គាសថវិកា ជូនដល់មន្ទីរពេទ្យកុមារអង្គរ និងមន្ទីរពេទ្យគន្ធបុប្ផា រួមចំណែកជួយដល់កុមារកម្ពុជា បច្ចុប្បន្ន លោក ទីវ តារារិទ្ធ កំពុងបន្តដំណើរបេសកកម្មលើទឹកដីតំបន់អាសុីកណ្តាល ក្រោមព្រិលធ្លាក់ក្នុងរដូវរងា ខណៈដែលអាកាសធាតុបែបនេះ ពិតជាមានហានិភ័យខ្លាំងណាស់ សម្រាប់ការលោក។
តែទោះជាបែបនេះ លោក ទីវ តារារិទ្ធ នៅតែមានការប្តេជ្ញាខ្ពស់ក្នុងដំណើរដ៏វែងឆ្ងាយនេះ ដើម្បីបន្តស្វែងរកការឧបត្ថម្ភ ជួយដល់កុមារកម្ពុជា។ លោកថា “ខ្ញុំបានប្តេជ្ញាចិត្តហើយ បើទោះជាមានរឿងអ្វីកើតឡើងក៏ដោយ ខ្ញុំនឹងបន្តដំណើរទៅមុខរហូត ពីព្រោះខ្ញុំធ្វើកិច្ចការងារមួយនេះដើម្បីកុមារកម្ពុជាជាច្រើននៅក្នុងមន្ទីពេទ្យ ខ្ញុំជឿថាអ្នកទាំងអស់គ្នានឹងចូលរួមបរិច្ចាគថវិកាជួយកុមារ ជាពិសេសកុមារដែលកំពុងមានជជំងឺមហារីក“។
គួររម្លឹកថា ក្នុងដំណើរដ៏វែងឆ្ងាយជាច្រើនខែកន្លងមកនេះ ថវិកាដែលប្រមូលបានមានចំនួនតិចតួចនៅឡើយ បើធៀបនឹងបេសកកម្មរបស់លោកក្នុងតំបន់អាសុី គឺទទួលបានត្រឹមតែជាង ៣៦០០០ដុល្លារប៉ុណ្ណោះ។ នេះបើតាមការបញ្ចាក់របស់លោក ទីវ តារារិទ្ធ ក្នុងការ live កាលពីថ្ងៃទី ២៧ វិច្ឆិកា កន្លងទៅថ្មីៗនេះ។ ខណៈចំនួននេះ គឺមានការចូលរួមពីស្ថាប័ន និងធនាគារមួយចំនួនផងដែរ។
ក្នុងដំណើរបេសកកម្មនេះទៀតសោត លោកបានចំណាយថវិកាផ្ទាល់ខ្លួនច្រើនផងដែរ ពិសេសលើសំបុត្រយន្តហោះ និងសម្ភារៈជិះកង់មួយចំនួន ដើម្បីទប់ទល់ជាមួយនឹងការធ្វើដំណើរក្នុងអាកាសធាតុនៃរដូវរងា ក្នុងប្រទេសទាំងអស់នោះ។
តួយ៉ាង ដើម្បីបន្តដំណើរបេសកកម្មជិះកង់រៃអង្គាសថវិកាជួយដល់កុមារកម្ពុជា លោកក៏ទើបតែបានប្រកាសដាក់លក់ស្នាដៃសិល្បៈមួយ ពោរពេញដោយការច្នៃប្រឌិតផ្គុំឡើងពីសំបកខ្មៅដៃ របស់លោក ចាន់ ដានី សិល្បករមួយរូប ដែលមានភាពបុិនប្រសព្វខាងច្នៃបង្កើតរូបភាពពីគ្រាប់ធញ្ញជាតិ ឬកម្ទេចរបស់ផ្សេងៗ ក្នុងតម្លៃ ៣២០០ដុល្លារ ។ ខណៈការដាក់លក់ស្នាដៃនេះ គឺក្នុងបំណងរកប្រាក់មកជួយឧបត្ថម្ភបេសកកម្មជិះកង់សប្បុរសធម៌ ទៅកាន់ទ្វីបអឺរ៉ុប និងបន្តទៅកាន់ទ្វីបអាហ្រ្វិក ក៏ព្រោះតែបច្ចុប្បន្ន ថវិកាបំពេញបេសកកម្មរបស់លោកមានតិចតួចស្តួចស្តើងខ្លាំង។
ក្នុងដំណើរសប្បុរសនេះ លោកមិនត្រូវតែដោះស្រាយការហូបចុក ស្នាក់នៅ និងសម្ភារៈដោយខ្លួនឯងប៉ុណ្ណោះទេ លោកក៏ត្រូវតស៊ូជំនះឧបសគ្គទាំងស្ថានភាពផ្លូវធ្វើដំណើរ ព្រមនិងអាកាសធាតុ ដែលអាចបង្កគ្រោះថ្នាក់ដល់ជីវិតរបស់លោកផងដែរ។ តែយ៉ាងណា លោកក៏នៅតែបន្តសេចក្តីព្យាយាមមួយនេះ ដើម្បីកុមារកម្ពុជា។


គួរជម្រាបជាថ្មីថា ដំណើរផ្សងព្រេងដ៏វែងឆ្ងាយនេះ គឺធ្វើឡើងដើម្បីរៃអង្គាសថវិកាជូនមន្ទីរពេទ្យគន្ធបុប្ផា និងមន្ទីរពេទ្យកុមារអង្គរ ជាសកម្មភាពជិះកង់សប្បុរសធម៌ជាថ្មីម្តងទៀត បន្ទាប់ពីលោកបានជិះកង់រៃអង្កាសថវិកាក្នុងតំបន់អាសុីអាគ្នេយ៍ ប្រើពេលជិត ៣ខែ ឆ្លងកាត់ប្រទេសអាស៊ានចំនួន៦ និងបាននាំយកថវិកាជាង ៥ម៉ឺនដុល្លារ ជូនមន្ទីរពេទ្យកុមារអង្គរ ឆ្នាំមុន។
ឯបេសកកម្មទៅកាន់ទ្វីបអឺរ៉ុបលើកនេះ គឺជាដំណើរដ៏វែងឆ្ងាយជាងមុន ក្នុងចម្ងាយប្រមាណជាជាង ២ម៉ឺនគីឡូម៉ែត្រ ដោយត្រូវឆ្លងកាត់ ២៥ ប្រទេស ខណៈបច្ចុប្បន្នលោកបានធ្វើដំណើរឆ្លងកាត់ ឡាវ; ថៃ; បង់ក្លាដែស; ឥណ្ឌា ហើយបាននិងកំពុងបន្តដំណើរទៅគោលដៅបន្ទាប់ៗទៀត។ តួយ៉ាង លោកត្រូវបន្តដំណើរដ៏វែងឆ្ងាយ ឆ្លងកាត់ ២០ប្រទេសទៀត មុននឹងវិលត្រឡប់មកកាន់មាតុប្រទេសវិញ ដើម្បីនាំយកថវិកាដែលលោករៃអង្គាសបានទាំងអស់ ប្រគល់ជូនមន្ទីរពេទ្យគន្ធបុប្ផា និងមន្ទីរពេទ្យកុមារអង្គរ៕ អត្ថបទ៖ សុធាវី
សម្រាប់អ្នកមានបំណងចូលរួម អាចបរិច្ចាគបានតាមរយៈ៖
Bank Account (ACLEDA Bank): 0001-05389418-14 (CYCLING FOR CHILDREN
KHQR link៖ https://epayment.acledabank.com.kh/Z1Z4GQZI8ZMWRXDQ/pay
AHC link៖ https://shorturl.at/tc72l


-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១១ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ