KPT+
មនុស្សដែលជោគជ័យច្រើនតែវាយតម្លៃស្នេហាតាមរបៀបបួនយ៉ាងនេះ
មានរឿងជាច្រើនរាប់មិនអស់ ដែលមនុស្សយើងយល់ច្រឡំចំពោះសេចក្តីស្នេហា។ យើងទាំងអស់ត្រូវមានសេចក្តីស្នេហា តែម្តងម្កាល ការវិនិច្ឆ័យរបស់យើងចំពោះវា ធ្វើឱ្យយើងបានជីវិតមួយមានក្តីសុខ ឬត្រាំត្រែងដោយទុក្ខវេទនាបាន។
ប្រសិនបើយើងកំពុងតែមានទំនាក់ទំនងដោយសារហេតុផលខុស ទោះបីស្ថានភាពហាក់មើលទៅវាល្អក៏ដោយថ្ងៃណាមួយ ក្តីអស់សង្ឃឹមនឹងចូលមក។
ចូរពិចារណាថាតើយើងគួរទុកស្នេហាជារឿងធំហួសហេតុធ្វើឱ្យស្លាប់រស់បាន ឬមួយជីវិតតោងមានខ្លឹមសារអ្វីផ្សេងពីនេះទៀត?
សូមពិនិត្យមើល តម្រូវការស្នេហារបស់មនុស្សទំាងឡាយដែលគេមានជោគជ័យក្នុងជីវិតមុនយើង។
១ ការស្រលាញ់យកទៅបង្អួតនិងចង់ចាញ់ឈ្នះ
នៅពេលអ្នកស្រឡាញ់នរណាម្នាក់ មនុស្សជាច្រើនមានតម្រូវការឱ្យគេនោះក្លាយមកជារបស់ខ្លួន។ ចំណែកមនុស្សជោគជ័យគិតផ្សេង។ ពួកគេទុកថា ស្នេហាមិនមែនការដណ្តើម ការបង្ខំ ឬការចង់ឈ្នះទេ។ មនុស្សដែលយើងស្រលាញ់ ពុំមែនជាទំនិញ ពុំមែនទុកសម្រាប់បង្អួត អ្នកផ្សេងឱ្យសរសើរអ្នកឡើយ។
២ តុល្យភាពនៃពេលវេលាដែលចំណាយសម្រាប់ស្នេហានិងការងារ
យុវវ័យជាច្រើនធ្វើឱ្យ ខ្លួនឯងផ្តេកផ្តួលទំាងស្រុងលើស្នេហា។ យប់ព្រឹកល្ងាចថ្ងៃ ក៏រវល់តែអោបទូរសព្ទនិងដ្រាម៉ា។ រត់តាមមនុស្សប្រុសស្រីទុកដូចជាលែងរស់បានពេលអត់មានគេនោះ។ មនុស្សជោគជ័យគេតែងមានពេលសម្រាប់រឿងទំាងពីរគឺស្នេហានិងការងារ។ ជាទូទៅមួយណាក៏សំខាន់ ហើយបើយើងទុកវាសំខាន់ ពេលបាត់មួយ មួយទៀតព្យាបាលយើងបាន។ប្រសិនយើងងប់ងល់ដើរតាមពីក្រោយប្រុសម្នាក់ឬស្រីម្នាក់តត្រុក គេមើលមកយើងគ្មានតម្លៃ គ្មានការធ្វើថែមទំាងងាយនឹងបោះបង់យើងបាន ហើយយើងវិញអស់ពីគេគ្មានអ្វីទំាងអស់។
៣ រៀនរីករាយនឹងខ្លួនឯង
មនុស្សជោគជ័យក្នុងជីវិត តែងមានគម្រោងឆ្កួត ៗ នៅកន្លែងធ្វើការឬចុងសប្តាហ៍ដែលមិនចាំបាច់មានប្តីឬប្រពន្ធទៅត្រសង។ មនុស្សម្នាក់ៗត្រូវមានពេលវេលាដែលទំនេរ រស់នៅម្នាក់ឯង ពឹងខ្លួនឯង ដូច្នេះពេលបាត់អ្នកណាម្នាក់ទៅ យើងមិនងាយស្លាប់ទៅតាមការបាត់បង់នោះឡើយ។ ស្រី្តមួយចំនួនសុខចិត្តដើរតត្រុកតាមដានប្តីគ្រប់ជំហាន យ៉ាងគ្មានតម្លៃខ្លួនឯង។ បុរសស្ត្រីខ្លះ មិនទម្លាប់មានការរស់នៅដោយឡែកទេ គឺទៅណាឃើញទំាងគូរ លុះដល់ពេលម្ខាងធុញថប់ ឬចាកចេញព្រោះហេតុផលផ្សេងៗ ម្នាក់ទៀតមិនអាចបន្តរស់បានឡើយ។
៤ រៀនបង្កើ់តលទ្ធផលមុនស្លាប់ទៅវិញ
មិនមែនបង្កើតកូនច្រើនរញង់មួយកន្ទេលធំជាលទ្ធផលជីវិតទេ។ មនុស្សមិនអាចជួយអ្នកដទៃបាន ព្រោះខ្លួនរៀបការហើយបង្កើតអម្រែកធំហួសហេតុ សម្រាប់ជីវិត ដែលស្រោចស្រង់គ្រួសារខ្លួនមិនរួចផងកុំថាទៅជួយអ្នកដទៃ។ នៅពេលដែលអ្នកមានការស្រលាញ់តែសម្រាប់ខ្លួនឯងពេក ពេលជួបវិបត្តិ អ្នកពិបាកណាស់ក្នុងការរកមើលហេតុផលផ្សេងដើម្បីរស់បន្ត។ ចូររៀនរស់នៅដើម្បីអ្នកដទៃខ្លះ! ដើម្បីសង្គមឬភូមិឬកុមារក្រីក្រឬអ្វីក្តីដែលធ្វើឱ្យជិវិតអ្នកមានតម្លៃដដែលទោះបីជាបាត់បង់ស្នេហា៕
ប្រែសម្រួល៖ ស្រស់
-
ចរាចរណ៍៣ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា១ សប្តាហ៍ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ព័ត៌មានអន្ដរជាតិ២ ម៉ោង ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ