KPT+
វេជ្ជបណ្ឌិតឯកទេស ណែនាំអ្នកជំងឺត្រូវលាងឈាម ដាច់ខាត កុំទទួលទានអាហារមានជាតិប៉ូតាស្យូម
ចំពោះអ្នកជំងឺដែលត្រូវលាងឈាម គឺតម្រូវឲ្យតមទទួលទានប្រៃ និងប្រយុងប្រយ័ត្នខ្ពស់ ចំពោះអាហារដែលមានសារជាតិប៉ូតាស្យូម ដែលសារជាតិទាំងនេះ ភាគច្រើនគឺសម្បូរនៅក្នុងបន្លែផ្លែឈើ ពិសេស ចេក និងទឹកដូង ព្រោះបើកាលណា អ្នកជំងឺទទួលទានសារជាតិបូតាស្យូមនេះច្រើន នឹងបង្កឲ្យគ្រោះថ្នាក់។ នេះបើតាមការបញ្ជាក់របស់លោកវេជ្ជបណ្ឌិត នីវ រត្នវីរៈ ឯកទេសផ្នែកតម្រងនោម និងលាងឈាម បម្រើការនៅមន្ទីរពេទ្យកាល់ម៉ែត ក្នុងបទសម្ភាសជាមួយកម្ពុជាថ្មីកាលពីពេលកន្លងទៅ។

បើតាមវេជ្ជបណ្ឌិតឯកទេសផ្នែកតម្រងនោម និងលាងឈាមរូបនេះ បានឱ្យដឹងដែរថា ការលាងឈាម មិនមែនជាដំណាក់កាលចុងក្រោយនៃជីវិតយើងទេ វាគ្រាន់តែជាការផ្តល់ថ្នាំថ្មីមួយទៀត សម្រាប់បញ្ចុះជាតិពុលសម្រាប់សម្អាតឈាម ដើម្បីស្តារសុខភាពអ្នកជំងឺមកវិញប៉ុណ្ណោះ។ ហេតុនេះ គប្បីកុំគេចវេសពីការលាងឈាម ព្រោះបើមិនទទួលការព្យាបាលនេះទេ នឹងធ្វើឲ្យស្ថានភាពសុខភាពកាន់តែគ្រោះថ្នាក់។

លោកវេជ្ជបណ្ឌិត ពន្យល់ដែរថា “ការលាងឈាម” គឺបែកចែកជា ២ករណី ដោយករណីទី១ អនុវត្តការព្យាបាលនេះ ទៅលើអ្នកដែលមានបញ្ហាតម្រងនោមរុំារ៉ៃ ជំងឺទឹកនោមប្រៃ ជំងឺទឹកនោមផ្អែម ឬលើសសម្ពាធឈាមជាដើម ដោយសារតែតម្រងនោមរបស់អ្នកជំងឺទាំងនេះខ្សោយខ្លាំង ឬខូច ជាហេតុតម្រូវឲ្យមានការលាងឈាមជាប្រចាំ និងទៀតទាត់។
ដោយឡែក ចំពោះករណីទី២វិញ គឺធ្វើឡើងសម្រាប់អ្នកជំងឺដែលមានស្ថានភាពសង្គ្រោះបន្ទាន់។ វេជ្ជបណ្ឌិតឯកទេស រូបនេះ ពន្យល់ថា ក្នុងស្ថានភាពដែលអ្នកជំងឺកំពុងសង្គ្រោះបន្ទាន់ អាចនឹងកើតមានបញ្ហាគាំង ឬផ្អាកដំណើរការ តម្រងនោមមួយរយៈ។ ហេតុនេះ ការជួយដោយវិធីលាងឈាមនេះ នឹងធ្វើឡើងត្រឹមតែក្នុងស្ថានភាពខ្លីមួយប៉ុណ្ណោះ រហូតដល់ស្ថានភាពតម្រងនោមអ្នកជំងឺត្រឡប់មកជាប្រក្រតីវិញ។

តាមការគូសបញ្ជាក់ ជាទូទៅ អ្នកជំងឺដែលត្រូវព្យាបាលដល់ដំណាក់កាលនេះ បើតាមបច្ចេកទេស គឺត្រូវលាងឈាម ២-៣ដង ក្នុង១សប្តាហ៍ ជាទៀងទាត់ ហើយចំពោះការលាងឈាម ក្នុង១ដង គឺត្រូវប្រើពេល ៤ម៉ោង។ តួយ៉ាងអ្នកដែលមានបញ្ហាខ្សោយតម្រងនោមធ្ងន់ធ្ងរ ក៏ត្រូវប្រុងប្រយ័ត្នខ្ពស់ចំពោះអាហារដែលសម្បូរដោយជាតិប៉ូតាស្យូមដែរ ព្រោះបើកើនឡើងកម្រិតប៉ូតាស្យូមក្នុងឈាមច្រើន នឹងអាចឈានដល់ការលាងឈាមជាប្រចាំ ហើយប្រឈមគ្រោះថ្នាក់ដល់អាយុជីវិត៕

-
សន្តិសុខសង្គម២ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា១ សប្តាហ៍ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?