សុខភាព
ឈឺក្បាលនឹងទទួលព័ត៌មានក្លែងក្លាយពីកូវីដ នេះវិធីងាយៗមិនឲ្យស្ត្រេសខ្លាំង
ជំងឺកូវីដកំពុងវាយលុកក្នុងសហគមន៍យ៉ាងខ្លាំងក្លា ហើយក្នុងពេលនេះក៏មានព័ត៌មានមិនពិតមួយចំនួនបានផ្សព្វផ្សាយបង្កចលាចលឬចែកចាយផ្ដេសផ្ដាសក្នុងប្រព័ន្ធអ៊ិនធើណេតថែមទៀត។ ប្រការនេះធ្វើឲ្យមនុស្សកាន់តែភិតភ័យនៅមិនសុខ ជាពិសេសនោះគឺមនុស្សចាស់តែម្ដង។
ដូចគ្នានេះដែរ ប្រទេសកំពុងជួបវិបត្តិនៃរលកថ្មី អ្វីដែលគួរធ្វើមិនមែនបំផុសព័ត៌មានមិនពិតតាមចិត្តចង់អាងតែគណនីផ្ទាល់ខ្លួនឡើយ។ ទោះមិនបានជួយអ្វីដូចជាក្រុមគ្រូពេទ្យ តែយើងក៏អាចជួយកាត់បន្ថយការរីករាលដាលដូចជា៖
១ រក្សាភាពស្ងប់ស្ងាត់ហើយប្រកាន់ខ្ជាប់អនាម័យជានិច្ច

សភាពការពេលនេះមិនមែនអង្គុយស្ដាប់ឬអានព័ត៌មានមិនពិតច្រើន រហូតភ័យខ្លាចសូម្បីខ្លួនឯងនោះទេ។ រឿងសំខាន់ត្រូវប្រកាន់ខ្ជាប់អនាម័យផ្ទាល់ខ្លួន តាមការណែនាំរបស់ក្រសួងសុខាភិបាលជាប់ជានិច្ច ហើយស្ដាប់ព័ត៌មានដែលបង្ហាញត្រឹមត្រូវមិនមែនផ្អើលតាមគ្នាឡើយ។
លោក Tedros Adhanom Ghebreyesus អគ្គនាយកអង្គការ WHO បាននិយាយកាលពីខែមុនថា ” ការផ្សព្វផ្សាយព័ត៌មានមិនពិត គឺមានគ្រោះថ្នាក់ដូចគ្នានឹងជំងឺកូវីដដែរ។ “
២ យកពេលមកធ្វើរឿងរំសាយចិត្តឲ្យធូរ

មានរឿងច្រើនគួរធ្វើនិងអនុវត្តបន្ថែម នៅពេលយើងឬក៏សមាជិកគ្រួសារទទួលបានព័ត៌មានក្លែងក្លាយពេញអ៊ិនធើណេត រហូតយល់ច្រឡំមិនអាចបែងចែកព័ត៌មានណាពិតឬក្លែងក្លាយបាន។
សាកល្បងបំបាត់ស្រ្តេសដោយការហាត់យូហ្គា រៀនធ្វើម្ហូប ដាំដំណាំ ថែសួន រៀនជំនាញថ្មីៗតាមអនឡាញ ឬក៏អាចបង្រៀនមេរៀនដល់ប្អូនៗឬក្មួយៗបានថែមទៀត។
៣ យកពេលជជែកជាមួយពួកម៉ាក់ដែលនៅឆ្ងាយគ្នា

ងាយៗបំបាត់ភាពតឹងណែនចិត្តដោយសារព័ត៌មានកំពុងវឹកវរ ដោយការមកនិយាយទូរស័ព្ទជាមួយមិត្ត។ ជជែកគ្នាពីនេះពីនោះ ហើយរកដំណោះស្រាយល្អៗប្រាប់គ្នា កុំឲ្យមិត្តយើងតានតឹងចិត្តលើសដើម។
៤ ធ្វើជាអ្នកចាំលើកទឹកចិត្តដល់គ្រួសារឬមិត្ត

កុំតានតឹងរហូតរកផ្លូវចេញមិនឃើញ ត្រូវជឿថារឿងអ្វីក៏មានដំណោះស្រាយដែរ។ ឆ្លៀតយកពេលនេះមកជាអ្នកចាំលើកទឹកចិត្តដល់ក្រុមគ្រួសារបងប្អូននិងមិត្តភ័ក្ដិ ឲ្យរក្សាការប្រុងប្រយ័ត្នការពារខ្លួនពីជំងឺកូវីដ ដោយបន្តរក្សាអនាម័យ និងនៅឃ្លាតឆ្ងាយពីអ្នកដទៃយ៉ាងតិច ២ ម៉ែត្រ។
ទោះយ៉ាងណា នៅតែមានវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គមមួយចំនួនបានផ្សាយព័ត៌មានមិនពិតគួរឲ្យព្រួយបារម្ភ ដែលភាគច្រើនមានគោលដៅជំរុញប្រជាជនទិញទំនិញស្តុកទុកនូវអ្វីដែលត្រូវការ នៅពេលប្រទេសកំពុងជួបរលកថ្មីនៃការរឹតត្បិតកកន្លែងខ្លះរបស់រដ្ឋាភិបាល។
សូមចងចាំថា ត្រូវរក្សាភាពស្ងប់ស្ងាត់និងលាងដៃឲ្យបានញឹកញាប់ កុំប៉ះភ្នែកច្រមុះមាត់ ហើយកុំធ្លាក់ក្នុងអន្លង់នៃព័ត៌មានមិនពិតណាមួយ រហូតបន្ថែមទុក្ខបន្ថែមទម្ងន់ដល់ផ្លូវចិត្ត រឹតតែឈឺក្បាលស្រ្តេសលើសដើម៕
អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖គ្រប់គ្នាគួរដឹង ព័ត៌មានណាពិតឬមិនពិតទាក់ទងកូវីដ មុនចែកចាយបន្ត
ចុចអាន៖ការពារខ្លួន! ឆ្លងកូវីដ១៩ហើយ អាចមានផលវិបាកច្រើនទៅថ្ងៃក្រោយ

-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?