KPT+
តានតឹងនិងការថប់បារម្ភយូរពេកអាចបំផ្លាញអនាគតទំាងស្រុង! ការពារដោយវិធីនេះ
ភាពតានតឹងនិងការថប់បារម្ភ មិនមែនជារឿងប្លែកទេសម្រាប់មនុស្សបច្ចប្បន្ន។ មនុស្សភាគច្រើនសុទ្ធតែធ្លាប់ឆ្លងកាត់នូវបទពិសោធន៍ទាំងនេះ គ្រាន់តែអ្នកខ្លះចេះគ្រប់គ្រងវាហើយធ្វើឲ្យវាបាត់ទៅវិញ។ ប៉ុន្តែអ្នកខ្លះទៀត បណ្ដែតបណ្ដោយឲ្យបញ្ហាតានតឹងមកគ្រប់គ្រងខ្លួនវិញ រហូតក្លាយទៅជាជំងឺផ្លូវចិត្តធ្ងន់ធ្ងរក៏មាន។
ប្រសិនបើអ្នកកំពុងតានតឹងផ្លូវអារម្មណ៍ មានភាពស្មុគស្មាញ និងថប់បារម្ភ សូមកុំទុកវាឲ្យមកគ្របដណ្ដប់អ្នកបានឲ្យសោះ ហើយត្រូវដោះស្រាយវាតាមវិធីដ៏មានប្រសិទ្ធិភាពខាងក្រោមនេះ៖
១. ធ្វើលំហាត់ប្រាណ

ការហាត់ប្រាណគឺជារឿងមួយដែលសំខាន់បំផុតដែលអ្នកអាចធ្វើដើម្បីប្រឆាំងនឹងភាពតានតឹង។ ការធ្វើលំហាត់ប្រាណមិនត្រឹមតែអាចបំបាត់ភាពតានតឹងផ្លូវចិត្តប៉ុណ្ណោះទេ ប៉ុន្តែវាក៏មានអត្ថប្រយោជន៍ផ្សេងទៀតដោយកាត់បន្ថយអរម៉ូនស្ត្រេសឈ្មោះ cortisol បានក្នុងរយៈ ពេលវែង និងជួយបញ្ចេញអរម៉ូន endorphins ដែលជាសារធាតុគីមីធ្វើឲ្យអារម្មណ៍ប្រសើរ ព្រមទាំងដើរតួជាថ្នាំបំបាត់ការឈឺចាប់តាមបែបធម្មជាតិផងដែរ។ មិនត្រឹមតែប៉ុណ្ណោះ ការហាត់ប្រាណក៏អាចជួយបង្កើនគុណភាពដំណេកដែលអាចជះឥទ្ធិពលជាវិជ្ជមានលើភាពតានតឹងនិងការថប់បារម្ភបានថែមទៀត។
២. ប្រើថ្នាំបែបធម្មជាតិ

ដើម្បីកាត់បន្ថយភាពតានតឹង និងការថប់បារម្ភយើងក៏អាចប្រើថ្នាំផងដែរ ប៉ុន្តែវាជាថ្នាំបែបធម្មជាតិ។
ជីអង្កាមត្រូវបានគេសិក្សារកឃើញថា មានឥទ្ធិពលប្រឆាំងនឹងការថប់បារម្ភបានយ៉ាងមានប្រសិទ្ធភាព។ បន្ថែមពីលើនេះ ការសិក្សាបានឲ្យដឹងថា អ្នកទទួលទាន អាស៊ីតខ្លាញ់អូមេហ្គា៣ ដែលមាននៅក្នុងគ្រាប់ធញ្ញជាតិនិងត្រីសាច់ អាចជួយឲ្យថយចុះការថប់បារម្ភ ២០% បើប្រៀបធៀបជាមួយនឹងអ្នកមិនញ៉ាំវា។ ចំណែកឯតែបៃតងមានផ្ទុកសារធាតុប្រឆាំងអុកស៊ីតកម្មប៉ូលីហ្វេណុលជាច្រើនដែលផ្តល់អត្ថប្រយោជន៍ដល់សុខភាព។ វាអាចបន្ថយស្ត្រេសនិងការថប់បារម្ភដោយការបង្កើនកម្រិត Serotonin ក្នុងរាងកាយ។
ក្រៅពីនោះ អ្នកក៏អាចដាំរុក្ខជាតិតូចៗផ្សេងទៀតនៅមុខផ្ទះ ក្នុងផ្ទះ ឬ ក្នុងបន្ទប់ដើម្បីជួយស្រូបខ្យល់កខ្វក់ ជួយបញ្ចេញអុកស៊ីហ្សែន និងជួយបន្ធូរអារម្មណ៍ឲ្យស្រស់ថ្លា។
៣. ដុតទៀន

ការប្រើប្រាស់ប្រេងឬដុតទៀនដែលមានក្លិនក្រអូបអាចជួយកាត់បន្ថយអារម្មណ៍តានតឹងនិងថប់បារម្ភបានដូចគ្នា។ ការសិក្សាជាច្រើនបានបង្ហាញថា ការព្យាបាលអារម្មណ៍ដោយប្រើប្រេងក្រអូបអាចជួយកាត់បន្ថយការថប់បារម្ភ ធ្វើឲ្យអារម្មណ៍ស្ងប់ និងគេងលក់ស្រួល។ ក្នុងនោះអ្នកអាចជ្រើសរើសប្រើប្រេងឬទៀនក្រអូបតាមក្លិននីមួយៗរបស់វារួមមាន ក្លិនឡាវែនឌ័រ ក្លិនវ៉ាន់នីឡា ក្លិនម្លិះ ក្លិនស្លឹកគ្រៃ ក្លិនដូងជាដើម។
៤. កាត់បន្ថយទទួលទានជាតិកាហ្វេអ៊ីន

ជាតិកាហ្វេអ៊ីនគឺជាភ្នាក់ងាររំញោចដែលមាននៅក្នុងកាហ្វេ តែ សូកូឡា និងភេសជ្ជៈប៉ូវកម្លាំងផ្សេងទៀត។ កម្រិតកាហ្វេអ៊ីនកាន់តែខ្ពស់អាចបង្កើនការថប់បារម្ភកាន់តែខ្លាំង។ ដូច្នេះបើចង់កុំឲ្យមានបញ្ហាផ្លូវអារម្មណ៍កាន់តែតឹងតែងទ្វេរដង អ្នកត្រូវកាត់បន្ថយការទទួលទានសារធាតុទាំងនេះ ហើយបើបញ្ឈប់បានតែម្ដង វារឹតតែល្អចំពោះសុខភាពរាងកាយនិងផ្លូវចិត្តផងដែរ។
៥. កត់ត្រាទុក

វិធីមួយដើម្បីដោះស្រាយភាពតានតឹងគឺការសរសេររឿងក្នុងចិត្តនិងរឿងដែលជួបប្រឈមទុកក្នុងសៀវភៅ។ ដោយសារតែពេលស្មុគស្មាញខ្លាំង អ្នកប្រហែលពិបាកនឹងនិយាយប្រាប់នរណាម្នាក់ដោយផ្ទាល់ណាស់ ដូច្នេះមានតែការសរសេរទេដែលស្ដាប់រឿងរបស់អ្នកបានគ្រប់ពេល។ ក្នុងនោះដែរ ការសិក្សាជាច្រើនរកឃើញថា ខណៈពេលដែលមនុស្សកត់ត្រាអាចជួយបំបាត់ភាពតានតឹងនិងការថប់បារម្ភឲ្យបានធូរស្រាល ពិសេសប្រសិនពួកគេកត់ត្រាតែអ្វីដែលវិជ្ជមាន និងពីមនុស្សល្អៗ។
៦. ចំណាយពេលជាមួយមនុស្សជុំវិញខ្លួន

កុំព្យាយាមផ្ដាច់ខ្លួននៅតែឯង តែត្រូវចំណាយពេលជាមួយមិត្តភក្តិ ក្រុមគ្រួសារឲ្យបានច្រើន។ មនុស្សទាំងនេះនឹងជួយអ្នកឲ្យឆ្លងផុតគ្រាតានតឹងដ៏លំបាកបាន ឲ្យតែអ្នកព្រមនៅជាមួយពួកគេ។ ញ៉ាំអាហារជាមួយគ្នា ដើរកម្សាន្តជាមួយគ្នា ស្ដាប់ភ្លេងជាមួយគ្នា និងសើចជាមួយគ្នាឲ្យច្រើនៗ សុទ្ធតែជាសុភមង្គលទាំងអស់។
៧. ចំណាយពេលជាមួយសត្វចិញ្ចឹម

ការមានសត្វចិញ្ចឹមអាចជួយកាត់បន្ថយភាពតានតឹងនិងធ្វើអោយអារម្មណ៍ប្រសើរឡើង។អ្នកជំនាញនិយាយថា ការប្រាស្រ័យទាក់ទងជាមួយសត្វចិញ្ចឹមអាចជួយបញ្ចេញអុកស៊ីតូស៊ីនដែលជាសារធាតុគីមីខួរក្បាលជួយជំរុញឱ្យមានអារម្មណ៍វិជ្ជមាន។
៨. ធ្វើសមាធិ

ការធ្វើសមាធិកំពុងពេញនិយមនិងមានប្រសិទ្ធិភាពខ្លាំងមែនទែននាពេលបច្ចុប្បន្ននេះ។ ចំណាយពេលយ៉ាងហោច ១០ នាទីរៀរាល់ថ្ងៃនៅកន្លែងស្ងាត់ និងដកដង្ហើមចេញចូលឲ្យវែងៗ ដើម្បីសម្រាកខួរក្បាលក៏ដូចជាសម្រួលផ្លូវចិត្តឲ្យធូរស្រាលឡើង។ វិធីនេះជួយបានច្រើនយ៉ាងណាស់ទាំងផ្នែកបញ្ញាស្មារតី ចិត្តគំនិត និងរូបរាងកាយ។ វាជួយឲ្យអារម្មណ៍ស្ងប់ ជ្រះថ្លា និងបន្ថយសម្ពាធទៀតផង៕
ប្រែសម្រួល៖ សន្យា
ប្រភព៖ Healthline
ចុចអាន៖ ទាំងនេះជាប្រតិកម្មផ្លូវចិត្តកើតមានញឹកញាប់ បណ្តាលមកពីជំងឺកូវីដ
ចុចអាន៖ រៀនរស់នៅជាមួយនឹងបច្ចុប្បន្នភាព នាំឱ្យស្មារតីនឹងនរ ផ្លូវចិត្តរឹងមាំ

-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?