Connect with us

KPT+

ជាមួយ​គំនិត​បីយ៉ាងនេះ ​មុជមិនជ្រៅទៅមិនឆ្ងាយពីភាពបរាជ័យក្នុងជីវិត

បានផុស

នៅ

មនុស្ស​ជាច្រើន​ចង់មានបាន​ ចង់ជោគជ័យ​តែគេរស់នៅជាមួយ​ភាពបរាជ័យ។ ម្តេចដែលហៅថា​រស់នៅជាមួយភាពបរាជ័យ ។ ​ខាងក្រោមនេះ KPT plus មាន​អត្ថបទ​ដែលរៀបរាប់ពី​គំនិត​ធំបី នាំ​ទៅរកបរាជ័យ​និងជីវិត​ដែលគ្មានខ្លឹមសារ។ ធានាថា​ប្រសិនមាន​វា ជីវិត​នេះកុំសង្ឃឹម​ងើបមុខរួច។

១ ប្រកាន់ចរិត​ដោះសារ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មនុស្ស​ប្រភេទ​នេះ តែងតែមានហេតុផលដែលគេ​មិនអាចធ្វើអ្វី​ជា​លទ្ធផល​បាន។ មនុស្សបែបនេះចំណាយពេលពន្យល់ជានិច្ចអំពីមូលហេតុដែលពួកគេមិនអាចធ្វើអ្វីមួយបានល្អ​ហើយ​ភាគ​ច្រើនបន្ទោស​អ្នកដទៃ ។ មនុស្ស​បេបនេះចូលចិត្ត ដោះសារដោយសាមញ្ញថា ខ្ញុំមិនអាចគ្រប់គ្រងបានទេ គេនោះមាន​ខ្នង គេនោះល្បិច គេនោះមាន​បក្សពួក ខ្ញុំមានម្នាក់ឯង។ល។

ការរកលេសជាចរិត វាស្តាប់ទៅតូច ប៉ុន្តែ ជាទូទៅ​មនុស្ស​បែ​បនេះ បាន​បាត់បង់ថាមពលផ្ទាល់ខ្លួនជាយូរមកហើយ។ គេ​រស់នៅជា​មួយ​លេសដើម្បី​ការពារ​ខ្លួនឯងពីភាពអន់ខ្សោយ ប៉ុន្តែក្នុងគំនិត​មនុស្ស​សម័យ​ថ្មី​អ្នកមានលេស​គឺមនុស្ស​ទន់ខ្សោយ។ គេចូលចិត្ត​បន្ទោស​អ្នកដទៃ ព្រោះ​ខ្លាច​ការ​បដិសេធនិងភាពអាម៉ាស់។ គេជាមនុស្ស​រស់ជាមួយ​ការភ័យខ្លាចនឹងចាក់សោរខ្លួនឯងក្នុងភាព​មិនសប្បាយចិត្ត ច្រណែន​មានៈនិងគុំគួន។

បើអ្នកមាន​កូន ចូរប្រុងប្រយត្ន័។ ប្រសិន​ចរិតនេះ​កើតមាន​ឡើងតាមរយៈ​សមាជិកគ្រួសារ​ណាមួយ​វាបំផ្លាញ​អនាគតអាជីព​របស់កូនអ្នក។

បង្រៀន​ក្មេង ឱ្យឈប់រកលេស ហើយ​លែងបន្ទោសអ្នកដទៃ។ កុំឱ្យគេទម្លាប់ទាញ​អ្នកដទៃ​ចូលមកក្នុង​បញ្ហា​របស់ខ្លួន។ រៀនពីរបៀបលុបបំបាត់រាល់ការភ័យខ្លាចចេញពីជីវិតរបស់គេ​ដូចជា ខុស ខ្សោយ​ឬ​ក្រោយគេ ជារឿងធម្មតា។ ពេល​ជួបប្រទះនូវបញ្ហាថយក្រោយសូមកុំរកលេសដោយ​មើលវាជាមេរៀន ហើយ​ទទួលយកវា។

២ ការភ័យខ្លាចពេកឬ​ហ៊ាន​ពេកក្នុងការព្យាយាម

មនុស្ស​ដែលអាចជំនះការភ័យខ្លាចចាប់ផ្តើម​អ្វីមួយ​គឺជាជោគជ័យពាក់កណ្តាលទៅហើយ តែបើហ៊ាន​ពេកលើអ្វី​ដែលខ្លួនមិនចេះផង គឺជា​ហានិភ័យ​ល្ងង់ខ្លៅ។ អ្វីគេធ្វើបានយើងក៏ធ្វើបាន ពាក្យនេះ​ជាពាក្យកុហក បំពេញចិត្ត រំញោចចិត្ត​ឱ្យយើង​ស្រលាញ់អ្នកនិយាយ​តែការពិត​វិញ មនុស្ស​មាន​សក្តានុពលខុសគ្នា។ មាន​មនុស្ស​តិចណាស់ដែល​ធ្វើអ្វីសឹង​បានគ្រប់យ៉ាង​ តែមនុស្ស​ដែលធ្វើអ្វីមិនបានគ្រប់យ៉ាង​មិនមាន​ទេ ​លើកលែងតែគេ​ខ្ចិល​ឬចង់តែស្រួល ឬចង់តែខ្លាំង មិនព្រម​ខ្សោយសិន។

«មិនថាអ្នកធ្វើខុសប៉ុណ្ណាឬយឺតប៉ុណ្ណាក៏ដោយ អ្នកនៅតែនាំមុខអ្នកដែលមិនព្យាយាម។ »

«មិនថាអ្នកព្យាយាមប៉ុណ្ណា​ក្តី បើអ្នកធ្វើដោយកំហឹង ដោយ​មានៈ​ដោយល្ងង់ខ្លៅ​អ្នកនឹងបរាជ័យ»

៣ កង្វះការបន្ទាបខ្លួន

ទោះបីមិនសូវមានប្រជាប្រិយភាពក៏ដោយក៏ភាពរាបសា ដាក់កាយចិត្ត តែងត្រូវបានគេ​ចាត់ទុកថាបុគ្គលជោគជ័យទៅថ្ងៃមុខ​ ដោយសារគំនិតចង់ចេះ ចង់ដឹង និងទទួលស្គាល់អ្នកដទៃ។

គន្លឹះសំខាន់នៃភាពជោគជ័យតាមការស្រាវជ្រាវវិទ្យាសាស្ត្របានបង្ហាញថា នៅពេលដែលមនុស្សប្រើចិត្ដសាស្ត្របាន​ល្អ ដោយមានសម្តីដាក់ខ្លួន សកម្មភាព​រាបសា និង មាន​ជំនឿចិត្ត​ទូលំទូលាយទំនងជាក្លាយជាអ្នកដែលមានសមត្ថភាពខ្ពស់លឿនជាងបុគ្គល​ដែល​ឆ្មើងកន្ទើ្រង​និង​ចូលចិត្ត​ប្រៀបធៀប។ ដូច្នេះ​ហើយ​តែងតែមាន​គេនិយាយថា ហេតុអ្វី​មនុស្ស​ខ្លះពូកែ ប៉ុន្តែមិនដែលជោគជ័យ។

ការបន្ទាបខ្លួនវាជួយអ្នកធ្វើនោះគិតតិចតួចអំពីខ្លួនគេ ឱ្យវាយតម្លៃភាពខ្លាំង ភាពទន់ខ្សោយអ្នកដទៃ និងទទួលស្គាល់ដែនកំណត់របស់ខ្លួនឯងង ប៉ុន្តែវាក៏អាចជួយយើង​ឱ្យដឹងថាមានរឿងជាច្រើនក្នុងលោកដែលយើង​នៅមិនទាន់ដឹង មិនទាន់ចេះនៅឡើយ។

ចំពោះមនុស្សជាច្រើនដែលមិនបានជោគជ័យឬពាក់កណ្តាលជោគជ័យ ភាពរាបសារ ទទួលស្គាល់បើកចិត្ត គឺជាគ្រឿងផ្សំដែលមិនទាន់ដាក់ចូល។ ពួកគេអាចបានឈ្នះការប្រយុទ្ធភ្លាមៗ ដែលភ្លាមនោះពួកគេគិតថា ខ្លួនជាអ្នកជំនាញទៅហើយ។ ពួកគេ​ជោគជ័យ​មិនបានយូរ​ទេ ដូចពាក្យគេ​ថា ពេលឡើងត្រូវការ​សមត្ថភាព នៅបានយូរ​ឬអត់ ត្រូវការ​ចរិត៕

អត្ថបទ៖ ចម្រើន តារា

ចុចអាន៖ រៀនពីការដួលរលំរបស់ Kodak អ្នកនឹង​ដឹងថា ការផ្លាស់ប្តូរមិនទាន់ពេល គឺបរាជ័យ

ចុចអាន៖ ​ជួប​វិបត្តិ​អត់​ការងារ​ធ្វើ​យូរ​ពេក គួរ​ធ្វើ​បែប​ណា?

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ជីវិតកម្សាន្ដ៨ នាទីutes មុន

លោក អ៉ឹម ជីវ៉ា ៖ អ្នកសិល្ប:ត្រូវមានឆន្ទៈមុនគេ ក្នុងការចុះជួយនិងលើកទឹកចិត្តដល់កងទ័ពជួមុខ 

ព័ត៌មានជាតិ១៨ នាទីutes មុន

ការឆ្លើយតបរបស់កម្ពុជាចំពោះឧប្បត្តិហេតុព្រំដែនថៃ៖ យុគសម័យថ្មីនៃភាពជាអ្នកដឹកនាំរបស់កម្ពុជា

ព័ត៌មានអន្ដរជាតិ៣៧ នាទីutes មុន

ថៃ បារម្ភថា ភ្លៀងធ្លាក់ខ្លាំងដូចហែកមេឃ អាចបង្កជាទឹកជំនន់ធំ ដូចឆ្នាំ២០១១

សន្តិសុខសង្គម៥៨ នាទីutes មុន

អគ្គស្នងការរងនគរបាលជាតិ ណែនាំនគរបាលរាជធានី ខេត្ត ត្រូវយកចិត្តទុកដាក់​គ្រប់គ្រង​សភាពការណ៍​នៅ​តាម​មូលដ្ឋាន​ ជា​ពិសេស​ភូមិសាស្ត្រ​តាម​តំបន់​ព្រំដែន​

កីឡា៥៨ នាទីutes មុន

មុន​លា​ចាក​លោក ព្រឹទ្ធាចារ្យ សាន គឹមស៊ាន បាន​សម្រេច​បំណង​ប្រាថ្នា​ធំ​ ៣​ ដើម្បី​ជាតិ

សន្តិសុខសង្គម២២ ម៉ោង មុន

តុលាការសម្រេចឃុំខ្លួនលោក ហង្ស សំណាង និងបក្ខពួកដាក់ពន្ធនាគារពីបទ ធ្វើឲ្យខូចទឹកចិត្តកងទ័ព

ព័ត៌មានជាតិ១៨ ម៉ោង មុន

យោធភូមិភាគទី៣ បើកវគ្គហ្វឹកហ្វឺនពលទាហានថ្មីបំពេញឱ្យក្របខណ្ឌកងទ័ពជើងគោក

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

បុរសជនជាតិឥណ្ឌារត់ពន្ធពស់វែក ៤៧ក្បាលក្នុងវ៉ាលី ត្រូវបានចាប់ខ្លួននៅអាកាសយានដ្ឋាន Mumbai

ព័ត៌មានជាតិ១៨ ម៉ោង មុន

សម្តេចតេជោ ថ្លែងថានេះជាពេលដែលពលរដ្ឋកម្ពុជាគួរទទួលបានអាហារមានគុណភាពគ្មានជាតិគីមី

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

រុស្ស៊ី សងសឹកចាស់ដៃ ក្រោយអ៊ុយក្រែន វាយប្រហារមូលដ្ឋានទ័ព កម្ទេចយន្តហោះចម្បាំង

Sokha Hotels

ព័ត៌មានពេញនិយម